ព័ត៌មាន

ចិនចេញសេចក្ដីប្រកាសថ្កោលទោសអាមេរិកជុំវិញរឿង Covid-19

នាថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២០ ក្រសួងការបរទេសចិនបានបង្ហោះលើគេហទំព័រ ស្ថាប័ន​នេះនូវ​ខ្លឹម​សារ​សង្ខេប​នៃ​ឯកសារ​នេះ។​
 
ដំបូងបង្អស់​ ក្រសួងការបរទេសចិនបានដកស្រង់ទំលាប់នានាស្ដីពីការ ដាក់ឈ្មោះឲ្យជំងឺរាតត្បាតរបស់ WHO ដើម្បី​អះ​អាង​ថា SARS-CoV-2 មិន មែនជា “វីរុសចិន” ឬ “វីរុសវូហាន” នោះទេ។ ស្ដីពីប្រភពដើមនៃជំងឺរាតត្បាត នេះវិញ​ ប៉េកាំងចាត់ទុកថា ការដែលទីក្រុងវូហានជាទីកន្លែងរកឃើញជំងឺដើម ដំបូងមិនមានន័យថា ប្រភេទ​វីរុសនេះ​មាន​ប្រភពដើមនៅវូហាននោះទេ។ ចម្លើយសម្រាប់សំណួរនេះនៅតែមិនទាន់ត្រូវបាន “បំភ្លឺយ៉ាងច្បាស់” នៅ​​ឡើយ​។ បន្ទប់ពិសោធន៍នៃវិទ្យាស្ថានវីរុសវិទ្យាវូហានដែលត្រូវបានសង្កត់ ធ្ងន់ជា “គម្រោង​សហប្រតិ​បតិ្ត​ការ​មួយ​រវាង​រដ្ឋាភិបាលចិននិងបា​រាំង” ក៏ “មិន មានសមត្ថភាពអភិវឌ្ឍនិងផលិត” វីរុសស្រដៀង​នឹង SARS-CoV-2 នោះ ​ឡើយ។ ចិនបានអះអាងថា ព័ត៌មានស្ដីពីជំងឺរាតត្បាតត្រូវបានប្រកាសជា ​សាធារណៈ តម្លាភាព និងមាន​ការ​ទទួល​ខុសត្រូវ គ្មានការលាក់បាំង ជូន ព័ត៌មានខុសការពិត រាយការណ៍យឺតយ៉ាវ ឬមិនត្រឹមត្រូវ​អំពី​សភាព​ការណ៍​ ជំងឺនោះទេ ព្រមទាំងសង្កត់ធ្ងន់ឡើងវិញថា ខ្លួនក៏ជា “ជនរងគ្រោះនៃការជូន ព័ត៌មានខុសការពិត” ផងដែរ​៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top