ព័ត៌មាន

ចិនក្លាយទៅជាកម្លាំងចលករសំខាន់មួយចំពោះកំណើនសេដ្ឋកិច្ចរបស់អាស៊ាន

 នាថ្ងៃទី២៦​ ខែតុលា ឆ្នាំ​២០១៨ នៅរដ្ឋធានីប៉េកាំង ក្រសួងហិរញ្ញវត្ថុចិន ធនាគារ ប្រជាជនចិន​និង​ការិយាល័យ​ស្រាវ​ជ្រាវ​ ម៉ាក្រូ​សេដ្ឋកិច្ចអាស៊ាន+៣​ (AMRO) បាន សហការគ្នារៀប​ចំវេទិកាជាន់ខ្ពស់ក្រោមប្រធា​ន​បទ “ខួប​អនុស្សាវរីយ៍​៤០​ឆ្នាំការ កែទម្រង់និងបើ​កទ្វារទីផ្សារចិន៖ ការ​រីកចម្រើន យថាទស្សន៍​និង​ឥទ្ធិពល​ចំពោះ ទ្វីប​អាស៊ី​” និងប្រកាស​សំណង់ស្រាវជ្រាវ​ស្ដីពី “ការកែទម្រង់និងកា​របើកទ្វារ ទីផ្សារចិន៖​ បទពិសោធន៍ យថា​ទស្សន៍​និង​ឥទ្ធិ​ពល​ចំពោះអាស៊ាន”​។
 
នៅក្នុងព្រឹត្តិការណ៍​នេះ បណ្ដាមន្ត្រីសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអ្នកប្រាជ្ញា​បាន ដំណើរការពិភាក្សាយ៉ាង​ផុស​ផុល ហើយ​អះអាង​ថា ចិនបានក្លាយទៅជាកម្លាំ​ង ចលករសំខាន់មួយចំពោះកំណើនសេដ្ឋកិ​ច្ចរបស់​អាស៊ាន ខណៈដែល​អាស៊ាន​ក៏ ក្លា​យទៅជាដៃគូយុទ្ធសាស្ត្រនិងទីផ្សារសំខាន់ចំពោះចិ​នផងដែរ។ ​ដើម្បីទទួ​ល បាន​ការរីក​ចម្រើន​ថែមទៀត​គឺចិន​ត្រូវបង្កើនកំណែទម្រង់ដើម្បីដោះ​ស្រាយការសាកល្បងនៅសេសសល់​នានា ក៏ដូច​ជាក្ដាប់​ជាប់​ឱកាស​ដែលប​ដិវត្តន៍ ឧស្សាហកម្មលើកទី៤នាំម​កជូន។ ចិននិងអាស៊ានគប្បីពង្រឹ​ងនិងពង្រីកកិច្ច ​សហប្រ​តិបតិ្ត​ការ​ ដោយឈរលើការយល់ដឹ​ង អំពីតម្រូវការ ឧត្តមភាព សមត្ថ ​ភាពនិងអាទិភាព​របស់​គ្នា ដើម្បី​ជំរុញការ​ធ្វើ​សមាហរ​ណកម្ម​ ក្នុងតំបន់និងផល ​ប្រយោជន៍រួមផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top