ព័ត៌មាន

ចិន ជប៉ុន និងកូរ៉េខាងត្បូងសន្យាបន្តផ្ដល់អាទិភាពដល់ប្រភពធនធានគាំទ្រអាស៊ាន

អង្គប្រជុំបានអះអាងនុវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ អាស៊ាន +3 ចំពោះការអភិវឌ្ឍន៍ដ៏រស់រវើក និង​វិបុល​ភាព​នៅតំបន់អាស៊ីបូព៌ា។

នាថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ​២០១៩ កិច្ចប្រជុំលើកទី ១០ គណកម្មការបណ្ដាតំណាងអចិន្ត្រៃយ៍ នៃសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) និងឯកអគ្គរដ្ឋទូតនៃប្រទេសដៃគូចំនួន ៣ ក្នុង ក្របខ័ណ្ឌអាស៊ាន +3 (ចិន ជប៉ុន និងកូរ៉េខាង​ត្បូង) បានប្រព្រឹត្តិទៅនៅទីស្នាក់ការនៃលេខាធិការដ្ឋានអាស៊ាននៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូ​ណេស៊ី​។ លោក Tran Duc Binh ប្រធានគណៈបេសកកម្មតំណាងវៀតណាមប្រចាំនៅអាស៊ាន បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំនេះ​។
 
កិច្ចប្រជុំនេះ​បានកត់សម្គាល់នូវវឌ្ឍនភាពជាវិជ្ជមានក្នុងបណ្ដាសកម្មភាពសហប្រតិបត្តិការរបស់អាស៊ាន +3 លើគ្រប់វិដ័យ​ ដូចជានយោបាយ - សន្តិសុខសេដ្ឋកិច្ច សង្គម សមាហរណកម្មតំបន់ និងការបង្រួញ​គំលាត​អភិវឌ្ឍន៍​​នារយៈពេល​ខាងមុខ​។ រាល់ការអនុវត្តន៍​ផែនការ អាស៊ាន + បានអនុវត្តន៍បាន​ និងកំពុង​នាំមកនូវ​ផលប្រយោជន៍​ជាក់ស្ដែងសម្រាប់​ប្រជាជន នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងតំបន់។
 
អង្គប្រជុំ​បានអះអាងនុវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ អាស៊ាន +3 ចំពោះការអភិវឌ្ឍន៍ដ៏រស់រវើក និង​វិបុល​ភាព​នៅតំបន់អាស៊ីបូព៌ា។ បណ្ដាប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូង​បាន​សន្យាថា​នឹង​បន្ត​ផ្តល់​អាទិភាព​លើធន​ធាន ​ដើម្បីគាំទ្រដល់អាស៊ានក្នុងការកសាងសហគមន៍ អនុវត្តន៍ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ប្រកបដោយ​ជោគជ័យ និងផែនការមេស្ដីពីការតភ្ជាប់អាស៊ាននាឆ្នាំ២០១៥ ជា​ដើម​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top