លោកប្រធានរដ្ឋ Luong Cuong ថ្លែងមតិបញ្ជាដឹកនាំនៅសន្និសីទ។ (រូបថត៖ VNA)
លោកប្រធានរដ្ឋបានស្នើឱ្យថ្នាក់ដឹកនាំខេត្ត Quang Ninh បន្តដឹកនាំការផ្តោតសំខាន់លើការដោះស្រាយការលំបាក ឧបសគ្គ ចំណុចរាំងស្ទះ កែទម្រង់បែបបទរដ្ឋបាល ជំរុញការផ្លាស់ប្តូរឌីជីថល និងអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍កសិកម្ម និងជនបទ។ លោកប្រធានរដ្ឋ Luong Cuong បានស្នើថា៖
“ខ្ញុំមានបំណងថា Quang Ninh នឹងបន្តអភិវឌ្ឍន៍ និងហោះហើរខ្ពស់ជាងនេះទៅទៀត។ ដើម្បីធ្វើដូច្នេះបាន ខ្ញុំស្នើឱ្យពិនិត្យឡើងវិញនូវគ្រប់ភារកិច្ច គោលដៅ និងកម្មវិធី ហើយត្រូវមានផែនការវិទ្យាសាស្ត្រ ជាក់លាក់ និងការបែងចែកភារកិច្ចយ៉ាងល្អិតល្អន់ផងដែរ”។
លោកប្រធានរដ្ឋបានស្នើឱ្យខេត្តអនុវត្តន៍ឱ្យបានល្អនូវគោលជំហររៀបចំចាត់តាំងក្បាលម៉ាស៊ីនដឹកនាំ ដើម្បីធានាឱ្យស្រាល សកម្ម និងប្រសិទ្ធភាព៕