ព័ត៌មាន

ចាំបាច់ត្រូវបង្ហើយនិងអនុម័តលើផែនការមេជាតិក្នុងពេលឆាប់ៗ

នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា រដ្ឋធានីហាណូយ រដ្ឋសភាបានពិភាក្សាដោយ ផ្ទាល់នៅសាលប្រជុំអំពីផែនការមេជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ ឆ្នាំ ២០៥០។
  រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung ថ្លែងនៅចំពោះមុខរដ្ឋសភា។ (រូបថត៖ quochoi.vn)  

សេចក្តីព្រាងផែនការមេជាតិ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលត្រូវបានរដ្ឋាភិបាលកសាងនិងដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំនេះ បាន កំណត់គោលដៅទូទៅថា ដល់ឆ្នាំ ២០៣០ វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ ដែល មានឧស្សាហកម្មទំនើប ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ កំណើនសេដ្ឋកិច្ចផ្អែកលើមូល ដ្ឋានគ្រឹះវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ចក្ខុវិស័យដល់ ឆ្នាំ ២០៥០ វៀតណាមជាប្រទេសអភិវឌ្ឍន៍មួយដែលមានប្រាក់ចំណូលខ្ពស់ សង្គម យុត្តិធម៌ ប្រជាធិបតេយ្យ និងអារិយ្យធម៌។

ក្នុងដំណើរការពិភាក្សា សមាជិករដ្ឋសភាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការ បង្ហើយ និងអនុម័តលើផែនការមេជាតិក្នុងពេលឆាប់ៗ ដើម្បីបង្កើតមូលដ្ឋានសម្រាប់ ការកសាង និងបង្កើតផែនការមេសំខាន់ៗផ្សេងទៀត ដើម្បីបម្រើដំណើរការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ លោក Tai Van Ha សមាជិករដ្ឋសភាខេត្ត Quang Nam បានសង្កត់ធ្ងន់ថា៖

នេះគឺជាផែនការមេដ៏សំខាន់មួយជាមួយនឹងចក្ខុវិស័យដ៏យូរអង្វែង។ ចាំបាច់ ត្រូវបង្កើតផែនការមេជាតិឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ព្រោះបើតាម បទប្បញ្ញត្តិនៃច្បាប់ផែនការមេនោះ ផែនការមេថ្នាក់តំបន់ ខេត្ត និងវិស័យ ត្រូវផ្អែកលើផែនការមេជាតិ ទើបអាចសាងសង់និងអនុវត្តន៍បាន

ដើម្បីធានាបាននូវលទ្ធភាពអាចធ្វើទៅបាន អង្គប្រជុំបានចាត់ទុកថា ផែនការមេ ជាតិចាំបាច់ត្រូវច្បាមជាប់នឹងស្ថានភាពជាក់ស្តែង សមស្របនឹងសក្ដានុពល ប្រៀប ខ្លាំងនិងគុណសម្បត្តិនៃតំបន់នីមួយៗ មូលដ្ឋាននីមួយៗ ផ្នែកនិងវិស័យនីមួយៗ។ សមាជិករដ្ឋសភាក៏បានស្នើឱ្យមានការកែសម្រួល បំពេញបន្ថែម និងបកស្រាយបំភ្លនូវ ខ្លឹមសារជាក់លាក់មួយចំនួនទាក់ទងនឹងផែនការមេជាតិស្តីពីការប្រើប្រាស់ដីធ្លី; ការ គ្រប់គ្រងនិងការប្រើប្រាស់ធនធានទឹក; ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ; ការតភ្ជាប់ អភិវឌ្ឍន៍រវាងប៉ូលកំណើន; ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកទេស នវានុវត្តន៍ និងធនធាន មនុស្សបច្ចេកវិទ្យាខ្ពស់; ការអភិវឌ្ឍវប្បធម៌ លើកកំពស់ជីវភាពរស់នៅខាងស្មារតីរបស់ ប្រជាជន; ការអភិវឌ្ឍទេសចរណ៍; ការការពារបរិស្ថាន និងការសម្របខ្លួនទៅនឹងការ ប្រែប្រួលអាកាសធាតុ។ ល។

រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានបញ្ជាក់ថា ដោយឈរលើ មតិយោបល់របស់សមាជិករដ្ឋសភា គណៈកម្មការពង្រាងសន្យានឹង កែសម្រួល បំពេញបន្ថែម និងធានាគុណភាពល្អបំផុតសម្រាប់ផែនការមេជាតិ ដើម្បី បម្រើដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ៕


top