ព័ត៌មាន

ចាប់ពីថ្ងៃទី១៧ មិថុនា ពលរដ្ឋវៀតណាមចូលសឹង្ហបុរីត្រូវបានដាក់ដាច់ ដោយឡែកនៅផ្ទះ

ចាប់ពីថ្ងៃទី១៧ មិថុនា ប្រទេសសឹង្ហបុរីមានការកែតម្រូវមួយចំនួនក្នុង គោលនយោបាយឆ្លើយតបនឹងជំងឺឆ្លងចំពោះជនបរទេសដែលចូលទៅក្នុងដែនដីប្រទេសនេះ ក្នុងនោះមានភ្ញៀវទេសចរវៀតណាមផងដែរ។

នេះជា ចំណែកមួយក្នុងផែនការរបស់សឹង្ហបុរីសំដៅបើកសេដ្ឋកិច្ចឡើងវិញតាមដំណាក់កាលនីមួយៗ។ តាមបទបញ្ញត្តិថ្មី អ្នកដំណើរដែលចូលសឹង្ហបុរីនឹងត្រូវបង់ថ្លៃធ្វើតេស្តរកជំងឺ Covid-19 មុនការបញ្ចប់រយៈពេល១៤ថ្ងៃដាក់ដាច់ដោយឡែក នៅផ្ទះឬនៅតាមមូលដ្ឋានដាក់ដោយឡែកផ្សេងៗទៀតដូចដែលត្រូវបានកំណត់។ ប៉ុន្តែសឹង្ហបុរីត្រឹមតែអនុញ្ញាតឲ្យពលរដ្ឋនៃប្រទេសនិងតំបន់ដែនដីចំនួន១០ ក្នុងនោះមានប្រទេសវៀតណាម ត្រូវបានដាក់ដាច់ដោយឡែកនៅផ្ទះតែ ប៉ុណ្ណោះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top