នាថ្ងៃទី២១ កុម្ភៈ នៅខេត្ត Cao Bang មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំសកម្មភាពចាប់ផ្ដើមខែយុវជនឆ្នាំ២០២១ និងបុណ្យតេតដាំដើមឈើឆ្នាំឆ្លូវត្រីស័ក។
|
ខេត្ត Cao Bang ចាប់ផ្ដើមបណ្ដាសកម្មនៅខែយុវជនឆ្នាំ២០២១។ (រូបថត៖ thanhnien.vn)
|
មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានប្រគល់អំណោយចំនួន ២០ កញ្ចប់ជូនដល់គ្រួសារគោលនយោបាយ; ប្រគល់អាហារូបករណ៍ចំនួន៣០កញ្ចប់ជូនដល់សិស្សានុសិស្ស និស្សិតក្រីក្ររៀនសូត្រពូកែ និងប្រគល់កង់ចំនួន៣០គ្រឿងជូនដល់សិស្សានុសិស្សដែលមានស្ថានភាពរស់នៅលំបាក ព្រមទាំងប្រគល់ដើមឈើចំនួន១ម៉ឺនដើមនិងរៀបចំការដាំដើមឈើនៅភូមិ Ma Lip និងភូមិ Hong Viet ស្រុក Ha Quang ខេត្ត Cao Bang។ ក្នុងឱកាសនេះដែរ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញក៏បានប្រគល់ជូនសំណង់យុវជនជាច្រើនដល់ខេត្ត Cao Bang ដូចជា៖ បើកការដ្ឋានសាងសង់ផ្ទះវប្បធម៌ សហគមន៍ជនជាតិ Lo Lo បើកសម្ពោធបណ្ណាល័យសាលារៀននៅឃុំ Duc Long ជាដើម។
នាព្រឹកថ្ងៃដដែល នៅខេត្ត Dak Lak សម្ព័ន្ធយុវជនខេត្តបានរៀបចំពិធីបំផុសខែយុវជននិងបុណ្យតេតដាំដើមឈើឆ្នាំ២០២១ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម