ព័ត៌មាន

ចាប់ផ្ដើមកម្មវិធី "ទីក្រុងហូជីមិញ - ប្រការ ១០០ គួរឱ្យចាប់អារម្មណ៍"

កម្មវិធីនឹងបោះឆ្នោតជ្រើសរើសកន្លែងទស្សនា កន្លែងទិញទំនិញ កន្លែងស្នាក់នៅ ភោជនីយដ្ឋាន អាហារឆ្ងាញ់ៗ... ដើម្បីបង្កើតឡើងប្រការទាំង ១០០ ដែលគួរឱ្យចាប់ អារម្មណ៍នៅទីក្រុងហូជីមិញ។
ទិដ្ឋភាពនៅសន្និសីទសារព័ត៌មានស្ដីពីកម្មវិធី "ទីក្រុងហូជីមិញ - ប្រការ ១០០ ដែលគួរឱ្យចាប់អារម្មណ៍"។ (រូបថត៖ hcmcpv.org.vn)
នារសៀលថ្ងៃទី ២៦ ខែធ្នូ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានរៀបចំសន្និសីទ សារព័ត៌មានដើម្បីជូនដំណឹងពីកម្មវិធី “ទីក្រុងហូជីមិញ - ប្រការ ១០០ គួរឱ្យចាប់ អារម្មណ៍” ឆ្នាំ ២០២២ ដោយមានប្រធានបទ “ភាពរស់រវើកនៃបទពិសោធន៍នីមួយៗ” ព្រមទាំងប្រកាសគេហទំព័រណែនាំអំពីលក្ខណៈវិនិច្ឆ័យ សកម្មភាព និងការបោះឆ្នោត នៃកម្មវិធីនៅអាស័យដ្ឋាន៖ http://100e.visithcmc.vn/។
កម្មវិធីនឹងបោះឆ្នោតជ្រើសរើសកន្លែងទស្សនា កន្លែងទិញទំនិញ កន្លែងស្នាក់នៅ ភោជនីយដ្ឋាន អាហារឆ្ងាញ់ៗ... ដើម្បីបង្កើតឡើងប្រការទាំង ១០០ ដែលគួរឱ្យចាប់ អារម្មណ៍នៅទីក្រុងហូជីមិញ។ យោងតាមលោកស្រី Nguyen Thi Anh Hoa នាយិកាមន្ទីរទេសចរណ៍ទីក្រុង ហូជីមិញ កម្មវិធី “ទីក្រុងហូជីមិញ - ប្រការ ១០០ គួរឱ្យចាប់អារម្មណ៍” ត្រូវបានអនុវត្តន៍ អស់រយៈពេលច្រើនឆ្នាំមកហើយ ក្នុងគោលបំណងផ្សព្វផ្សាយអំពីទីក្រុង “បើកចំហ- វ័យក្មេង - រស់រវើក - សោមនស្ស - ឆ្ពោះទៅអនាគត"៕

top