ព័ត៌មាន

ចលនាប្រឡងប្រណាំងពិសេស “ប្រទេសទាំងមូលសាមគ្គីគ្នា រួមកម្លាំងកាយចិត្តប្រឡងប្រណាំងប្រយុទ្ធប្រឆាំងនិងឈ្នះលើជម្ងឺកូវីដ ១៩”

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បំផុសចលនាប្រឡងប្រណាំងពិសេស “ប្រទេសទាំងមូលសាមគ្គីគ្នា រួមកម្លាំងកាយចិត្តប្រឡងប្រណាំងបង្ការប្រយុទ្ធ និងឈ្នះលើជម្ងឺកូវីដ ១៩”។


គោលដៅជាក់ស្ដែងនៃផែនការនេះគឺពង្រីកកម្លាំងពលំនៃប្រព័ន្ធនយោបាយទាំងមូល ប្រមូលផ្ដុំគ្រប់ប្រភពធនធានទាំងអស់សម្រាប់ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត អនុវត្តន៍ប្រកប ដោយជោគជ័យនូវ “គោលដៅ២ដើរទន្ទឹមគ្នា” ដោយបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ ផង ហើយស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខសង្គម និងជីវភាពរស់នៅ សុខភាពរបស់ប្រជាជនទៀតផង។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ទើបតែចុះហត្ថលេខាលើសេចក្ដីសម្រេចចេញផ្សាយផែនការអនុវត្តចលនាប្រឡងប្រណាំងពិសេស “ប្រទេសទាំងមូលសាមគ្គីគ្នា រួមកម្លាំងកាយចិត្តប្រឡងប្រណាំងប្រយុទ្ធប្រឆាំងនិងឈ្នះលើជម្ងឺកូវីដ ១៩”។

គោលដៅជាក់ស្ដែងនៃផែនការនេះគឺពង្រីកកម្លាំងពលំនៃប្រព័ន្ធនយោបាយទាំងមូល ប្រមូលផ្ដុំគ្រប់ប្រភពធនធានទាំងអស់សម្រាប់ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត អនុវត្តន៍ប្រកបដោយជោគជ័យនូវ “គោលដៅ២ដើរទន្ទឹមគ្នា” ដោយបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ ផង ហើយស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខសង្គម និងជីវភាពរស់នៅ សុខភាពរបស់ប្រជាជនទៀតផង។ ក្រៅពីនោះ ផែនការក៏សំដៅលើកកំពស់ស្មារតីប្រឡងប្រណាំង លើកទឹកចិត្តការច្នៃប្រឌិត ផ្ដួចផ្ដើមគំនិតដើម្បីកៀងគរគ្រប់ប្រភពធនធាន លើកឡើងដំណោះស្រាយនិងវិធានការលើគ្រប់វិស័យដើម្បីរុញថយជម្ងឺរាតត្បាត កាត់បន្ថយការខូចខាតខាងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិ។ លើសពីនេះទៅទៀត ផែនការក៏សំដៅរៀបចំចលនាប្រឡងប្រណាំងដោយមានខ្លឹមសារ រូបភាពដ៏សម្បូរបែប សមស្រប ដើម្បីបំផុសឡើងស្មារតីស្នេហាជាតិ ឆន្ទៈមោះមុត ខ្លួនទីពឹងខ្លួន ស្មារតីសាមគ្គីភាព ទំនុកបម្រុងគ្នាទៅវិញទៅមក និងស្មារតីអន្តរជាតិដ៏ខ្ពង់ខ្ពស់ តាមរយៈការលើកទឹកចិត្ត កៀងគរអាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រជាជនទាំងមូលចូលរួមយ៉ាងសកម្ម ម្ចាស់ការ ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top