បទយកការណ៍ឯកទេស

ចម្រៀងចែវ (Cheo) – សិល្បៈល្ខោនប្រពៃណីពិសេស របស់ជនជាតិវៀតណាម

បង្កើតឡើង​តាំងពី​សតវត្សរ៍ទី ១០ ​ ចែវ (Cheo) គឺជាទម្រង់​​​សិល្បៈល្ខោនប្រជាប្រិយ​ពិសេស និងដើរ​តួនាទី​​សំខាន់​ៗ ក្នុង​ជីវិត​វប្បធម៌និង​ស្មារតី​របស់ជនជាតិ​វៀតណាម​។ ឆ្លងកាត់​ពេល​វេលា ​ទម្រង់សិល្បៈល្ខោនប្រភេទ​នេះ​បាន​ពេញ​និយម​ ក្នុងតំបន់​ជនបទនៃតំបន់ដី​សណ្តទន្លេហុង (Hong) ហើយ​រីក​ចម្រើន​នៅ​តំបន់ខ្ពស់​រាបភាគខាងជើង 

បង្កើតឡើង​តាំងពី​សតវត្សរ៍ទី ១០ ​ ចែវ (Cheo) គឺជាទម្រង់​​​សិល្បៈល្ខោនប្រជាប្រិយ​ពិសេស និងដើរ​តួនាទី​​សំខាន់​ៗ ក្នុង​ជីវិត​វប្បធម៌និង​ស្មារតី​របស់ជនជាតិ​វៀតណាម។ ឆ្លងកាត់​ពេល​វេលា ​ទម្រង់សិល្បៈល្ខោនប្រភេទ​នេះ​បាន​ពេញ​និយម​ ក្នុងតំបន់​ជនបទនៃតំបន់ដី​សណ្តទន្លេហុង (Hong) ហើយ​រីក​ចម្រើន​នៅ​តំបន់ខ្ពស់​រាបភាគខាងជើង ​​និងខាង​ជើង​នៃ​ភាគ​កណ្តាល។​ ដោយ​តំលៃ​សិល្បៈ ពិសេស ​ចម្រៀងចែវ (Cheo)  កំពុង​បានប្រទេស​វៀតណាម​ស្រាវជ្រាវ​និង​កសាង​សំណុំរឿង ​និង​ជម្រាបជូនអង្គការ​ UNESCO ដើម្បីទទួល​ស្គាល់​ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក។

ការសម្តែង​ចម្រៀងចែវ (Cheo) ​នៅ​ទីធ្លាអារាម​ គីមលៀន (Kim Lien) (ខណ្ឌដុង​ដា (Dong Da) រដ្ឋធានី ហាណូយ (Ha Noi)) ។ រូបថត៖ ខាញ​ឡុង /VNP

ពីការសម្តែងចម្រៀង​ចែវ (Cheo) នៅឯទីធ្លាអារាម រហូតដល់​ការសម្តែងចម្រៀង​ចែវ  (Cheo) នៅ​ឆាក នាសម័យទំនើប​

យោង​តាម​ឯកសារ​ស្រាវជ្រាវ​ជាច្រើន​ដែលបានបន្សល់មក ចម្រៀងចែវ (Cheo) មាន​ប្រភពដើមពីរាជធានី ហ័រ​លឺ (Hoa Lu) ខេត្ត និញ​ប៊ិញ (Ninh Binh) នៅក្នុងសតវត្សរ៍​ទី ១០ និង​លោកស្រី​ ផាម​ធី​ត្រឹន (Pham Thi Tran) ជាស្ថាបនិក ​និង​ជា​អ្នកចម្រៀង​​ល្បី​ល្បាញ​ម្នាក់ ដែល​បាន​សម្តែង​​ក្នុង​រាជវាំង​នារាជកាល​ ឌីញ (Dinh) ។ ពី​រាជធានី​ ហ័រលឺ (Hoa Lu) ចម្រៀង​ចែវ (Cheo) ​បាន​រីក​ចម្រើន នៅវាល​​ដី​សណ្តភាគខាងជើង និង​រីក​ចម្រើន​យ៉ាង​ខ្លាំង​បំផុតនៅ​ខេត្ត​មួយ​ចំនួន​ ដូចជា ខេត្ត​ថាយ​ប៊ិញ (Thai Binh) ​ ហាយ​ផុង (Hai Phong) ហាណាម (Ha Nam) ​ ហ៊ឹង​អៀន (Hung Yen) ហាណូយ (Ha Noi) ...ហើយរីក​រាល​ដាល​ទៅដល់តំបន់​ភ្នំ​នៃភាគខាងជើង (Bac Bo) និង​ខាង​ជើង​នៃ​ភាគ​កណ្តាល។

ទោះ​បី​ខេត្ត​និញប៊ិញ (Ninh Binh) ​បាន​ចាត់ទុក​ជាស្រុក​កណើត​នៃ​​​ចម្រៀង​ចែវ (Cheo ប៉ុន្តែ​ភូមិ​ឃួក (Khuoc) ស្ថិត​នៅ​ឃុំ​ផុង​ចូវ (Phong Chau) ស្រុក​ដុង​ហ៊ឹង (Dong Hung) ខេត្ត​ថាយ​ប៊ិញ (Thai Binh) ទើបជាទីកន្លែងមាន​ចលនា​សម្តែងចម្រៀង​​​ចែវ (Cheo) ប្រពៃណីខ្លាំងក្លា​​បំផុត ហើយបច្ចប្បន្ននេះ ភូមិ​នេះរក្សាទំនុកចម្រៀងចែវ (Cheo) ពិសេសជាច្រើន។ ភូមិ ​ឃួក (Khuoc) ជាតំបន់មួយ​ក្នុង​ចំណោម​​តំបន់ទាំង៧​ ដែលមានការសម្ដែងចម្រៀងចែវ​(Cheo) ដ៏ល្បី​ល្បាញ នៅ​ភាគខាង​ជើង​ ចាប់​តាំង​ពី​សតវត្សរ៍ទី ១៩។ កាលពីមុន​ ​ចម្រៀង​ចែវ (Cheo) នៅភូមិ​ឃួក (Khuoc) ធ្លាប់បាន​សម្តែង​ក្នុងរាជវាំង និង​​បាន​សិល្បករ សិល្បការនី​នាំទៅសម្តែងនៅ​តំបន់​ផ្សេងៗជាច្រើនទៀត។


យោង​តាម​លោក ប៊ុយ​វ៉ាន់​រ (Bui Van Ro) ប្រធាន​ក្លឹម​​ចម្រៀង​ចែវ (Cheo) ប្រពៃណី​ភូមិ​ ​ឃួក (Khuoc) បាន​ឲ្យ​ដឹង​ថា ក្នុងសម័យឧបត្ថម្ភធន​ ខណៈសេដ្ឋកិច្ច​មានភាពលំបាក ជាច្រើន ​គ្រួសារភាគច្រើន​បានស្តាប់ចម្រៀង​​ចែវ (Cheo) ត្រឹមតែតាម​រយៈ វិទ្យសម្លេងវៀ​តណាម​តែ​ប៉ុណ្ណោះ ពិបាកនឹងបានទស្សនាផ្ទាល់ សម្តែង​ចម្រៀង​ចែវ (Cheo) ​ពីអ្នកជំនាញណាស់​។  ហេតុដូច្នេះ នៅពេល​ទំនេរ ​បងប្អូន​កសិករ​តែងតែក្រាល កន្ទែល​នៅកណ្តាល​ទីធ្លា​អារាម ​ដើម្បីសម្ដែងចម្រៀង​ចែវ​(Cheo) ​ឲ្យអស់ពីចំណូល​ចំណង់​ចិត្តដែលចង់របស់ពួកគេ។ ដោយសិល្បករ សិល្បការិនី​ ចម្រៀង​ចែវមិនជំនាញទាំងនោះបាន​រួម​ចំណែក​ជាច្រើន​ក្នុង​​ការ​រក្សា​និង​អភិវឌ្ឍចម្រៀង​ចែវ​នៅ​ភូមិ​ឃួក (Khuoc) និយាយរួម ​និង​ចម្រៀងចែវ​ប្រពៃណី​វៀតណាម​និយាយដោយ​ឡែក រហូតដល់​បច្ចុប្បន្ននេះ។


កាល​ពី​មុន ចម្រៀង​​ចែវ (Cheo) តែងតែ​សម្តែង​នៅ​ទីធ្លាអារាម ទីធ្លាវត្តនិង​ទីធ្លាផ្ទះរបស់​អ្នក​មាន។ ឆាក​សម្តែងចម្រៀងចែវ (Cheo) មានតែ​កន្ទែល​មួយ​ដែល​បាន​ក្រាល​នៅ​កណ្តាល​ទីធ្លា ផ្ទៃខាង​ក្រោយគឺ​វាំងនន់​តូចមួយ។ សិក្បករ សិល្បការនី​សម្តែង​លើ​​កន្ទែល តន្រ្តីករ​អង្គុយ​នៅសង្ខាង​កន្ទែល ទស្សនិកជនអាច​ឈរ​និង​មើល​ការសម្តែង​ ពីខាងមុខ និង​សង្ខាងកន្ទែល។

ខុស​នឹងប្រភេទ​​​សិល្បៈប្រជាប្រិយផ្សេងទៀត ​ចម្រៀងចែវ (Cheo) គឺ​ជា​ប្រភេទសិល្បៈល្ខោនដែលពោរពេញ​ទៅ​ដោយ​​លក្ខណៈជាតិ ដោយ​ការ​រួម​ផ្សំ​បណ្ដាកត្តាដូចជាការច្រៀង​ រាំ តន្ត្រី ល្ខោនយ៉ាង​​ពិសេស។  ចម្រៀង​ចែវ (Cheo) គឺជា ប្រភេទចម្រៀងសម្ដែងនៅលើឆាក ដែលអាចជាចម្រៀង ទោល ឬចម្រៀងគូ ឬចម្រៀងជាពួក។ ​

លំនាំបទភ្លេង នៃចម្រៀងចែវ (Cheo) ​គឺ​ស័ក្តិសម​នឹង​សំឡេងធម្មជាតិ​និង​ភាសា​របស់​ជនជាតិ​វៀតណាម។ ការសម្តែងចម្រៀងចែវ (Cheo) មួយរឿងបានប្រព្រឹត្តទៅ ក្នុងរយៈពេលប្រហែល ២ ម៉ោង។ ខណៈពេលសម្តែង ចម្រៀងចែវ (Cheo) តម្រូវ ឱ្យសិល្បករ សិល្បការិនី​បង្ហាញ​គ្រប់ជំនាញ​ទាំង​ច្រៀង រាំ សម្តែង ​លើលំនាំបទភ្លេងដែល​បានតន្រ្តីករប្រគំឡើង ដោយ ប្រើឧបករណ៍ភ្លេអជាច្រើន ដូចជា ស្គរ ត្រដោក ខ្លុយ ចាប៉ីខ្សែពីរ ឃឹម…បង្កើតជាសូរសំនៀងយ៉ាងពីរោះរណ្ដំ។

ខ្លឹម​សារដំណើររឿង​ចម្រៀងចែវ (Cheo) ​ច្រើនតែពិព័រណ៌នា​អំពីជីវភាព​សាម័ញ្ញរបស់​បងប្អូន​កសិករ កោតសរសើរ​ចរិត​ល្អ​របស់​មនុស្ស រិះ​គន់​​ទម្លាប់​អាក្រក់ ប្រឆាំងនឹង​អំពើអយុត្តិធម៌ បង្ហាញ​ក្តី​​ស្រឡាញ់ មេត្តាធម៌​ ការអភ័យទោស។ ហេតុ​ដូច្នេះ នៅពេល​ទស្សនាការសម្តែង ចម្រៀង​​ចែវ (Cheo) ​ទស្សនិកជនមិន​ត្រឹម​តែ​មាន​ពេល​វេលា​សម្រាក​ពោរពេញ​​ទៅដោយ​ក្តី​សប្បាយរីករាយតែប៉ុណ្ណោះ  គេថែម​ទាំង មាន​ឱកាស​​ស្វែងយល់ ​​និងពិចារណាពីជីវិតទៀតផង។ ​​ តួរអង្គ​​ក្នុងចម្រៀង​​​ចែវ (Cheo) មាន​លក្ខណៈនិមិត្តរូប និង​លក្ខណៈអក្សរសិល្ប៍ខ្ពស់។ គួរ​ឲ្យ​ចាប់​ចិត្ត​នោះគឺតួរ​ត្លុកជាតួបន្ទាប់បន្សំក៏ពិតមែន ប៉ុន្តែ​មាននាទី​សំខាន់ណាស់ ​រហូតដល់ទស្សនិកជនប្រជាប្រិយមានពាក្យស្លោក​ថា «បើសិន​គ្មាន​តួរ​ត្លុក​មិន​ក្លាយ​ជាចម្រៀង​​ចែវ (Cheo) ទេ»។ ដោយ​សារការសម្ដែងប្រកបដោយកំប្លុកកំប្លែង ​តួត្លុក​ក្នុងចម្រៀង​​ចែវ​(Cheo) មិនត្រឹម​តែ​នាំ​មក​សំណើច​ជូនទស្សនិកជន​តាមរយៈការរិះគន់​ទម្លាប់​អាក្រក់​ក្នុងសម័យសក្តិភូមិ ដូចជា​ ស្តេច​ មន្ត្រីរាជការ អ្នក​មាន​អំណាច និងអ្នកមាន​ទ្រព្យ​សម្បត្តិតែប៉ុណ្ណោះទេ ពួកគេនៅទាំង​​ផ្សព្វផ្សាយសតិអារម្មណ៍ ​​ស្មារតី​ និងទស្សនៈផ្សេង​ៗ នៃ​​​ចម្រៀងចែវ (Cheo)ទៀតផង។

ឆ្លងកាត់​ដំណើរ​ប្រវត្តិសាស្ត្រ​យូរ​អង្វែង ​​បរិយាកាសសម្តែង​​ចម្រៀង​​​ចែវ (Cheo) មាន​ការ​ផ្លាស់ប្តូរ​ជាបណ្តើរៗ។ បច្ចុប្បន្ននេះ ​​ចម្រៀងចែវ (Cheo) មិន​ត្រឹមតែ​សម្តែង​នៅ​ទីធ្លា​អារាម​នៅតំបន់ជនបទតែប៉ុណ្ណោះទេ ថែមទាំងចម្រៀង​​​ចែវ (Cheo) ​ ​ បានរៀបរៀងរឿង​សម្តែង​នៅ​លើឆាក​ធំៗ ដែល​បាន​បំពាក់​​​ឧបករណ៍​ភ្លេង គ្រឿងសំឡេង និង​ពន្លឺ​ទំនើបៗទៀតផង។ និន្នាការ​សម្តែង​លើ​ឆាក​បាន​នាំមក​ការបង្កើតនិង​អភិវឌ្ឍ​រឿង​ចែវ (Cheo) ដែល​មាន​ខ្លឹម​សារទាន់​សម័យ​ និង​ធ្វើ​បច្ចប្បន្នភាព​នូវ​ជីវភាពរស់នៅ​នៃយុគសម័យ ដើម្បី​​តបនូវតម្រូវការ​ទស្សនិកជន។ មហោស្រពចម្រោង​​ចែវ (Cheo) ទូទាំង​ប្រទេស​ ឆ្នាំ ២០២២ បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ថា រឿងដែលសម្ដែង​​ចម្រៀងចែវ​ ​(Cheo) ឆ្លើយតប​នឹង​​គុណភាព​ខាង​ខ្លឹម​សារ​និង​សិល្បៈ ទាក់ទាញ​ទស្សនិកជន​ជា​ច្រើន​ ដោយ​ការ​ច្នៃប្រឌិត​ថ្មី ដែល​ជួយ​​ពួកទស្សនិកជនយល់​ដឹង​នូវ​ភាពត្រចះត្រចង់ ​នៃសិល្បៈចម្រៀងចែវ​ (Cheo)

ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ចម្រៀងចែវ​ ​(Cheo) ក្លាយទៅជា​បេតិកភណ្ឌ​វប្បធម៌ពិភពលោក

ឆ្លងកាត់ពេល​វេលា ប្រឈម​មុខ​នៃខឿន​​វប្បធម៌​​សមាហរណកម្ម ការ​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​អភិរក្ស​និង​ពង្រីក​តំលៃ​សិល្បៈចម្រៀងចែវ​ ​(Cheo) ប្រពៃណី​ជាតម្រូវការចាំបាច់ ​ដើម្បីប្រគល់បន្ត និង​អភិរក្ស ។ បច្ចុប្បន្ននេះ ក្រៅ​ពី​រោងល្ខោនបាន​រៀបចំការ​សម្តែងចម្រៀង​​ចែវ (Cheo) ជារៀងរាល់សប្តាហ៍ ដើម្បី​​​នាំចម្រៀង​​​ចែវ (Cheo) ​ជូនទស្សនិកជនបានកាន់តែច្រើនជាងនោះ ការ​បណ្តុះបណ្តាល​​អ្នក​ដឹក​នាំរឿង​ សិល្បករ សិល្បការិនី​​ចម្រៀងចែវ (Cheo) ក៏កំពុងបាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ដែរ។

​បានចាត់​ទុក​ថា​ជា​ស្រុក​កំណើត​នៃចម្រៀង​​​ចែវ (Cheo) នៃ​វាលសណ្តភាគខាងជើង ដើម្បី​រក្សា និងបន្តវេន ចម្រៀង​ចែវ ​(Cheo) ប្រពៃណី​របស់​ជីដូន​ជីតាបានបន្សល់មក នា​ចុង​សប្តាហ៍ឬ​ក្នុង​ថ្ងៃទំនេរ​នៃរដូវ​ក្តៅ ​សិល្បករ សិល្បការិនី​ល្បីៗនៃភូមិ​ ឃួក (Khuoc) នៅ​ខេត្ត​ ថាយ​ប៊ិញ (Thai Binh) បាន​ស្វិតស្វាញបង្រៀនអំពី​បំណិនមូលដ្ឋាននៃការ​​ ​​សម្ដែងចម្រៀងចែវ​ ​(Cheo) ប្រពៃណី​ ដល់​កុមារដែល​មាន​អាយុពី ៦ ដល់ ១៥ ឆ្នាំ។

កុមារី ផាម​ធី​ហាំង (Pham Thi Hang) អាយុ ១៤ ឆ្នាំ​បាន​ចែក​រំលែក​ថា ចាប់​ពី​ខ្ញុំ​អាយុ ៥ ឆ្នាំ ខ្ញុំ​បាន​ស្តាប់​​លោកតា​ខាង​ឪពុក​​និង​ឪពុកខ្ញុំច្រៀង​ចែវ ​(Cheo)  ដូច្នេះ​ខ្ញុំ​ស្រឡាញ់​​ចម្រៀងចែវ​ ​(Cheo) ណាស់ ដោយសារ​វាមានសំនៀង​​ពិរោះ។ បច្ចុប្បន្ននេះ ខ្ញុំ​​បាន​រៀន​របៀប​ច្រៀង​ចែវ (Cheo) បុរាណដែល​​បាន​​អ៊ំ​ខ្ញុំ​បង្រៀន។ ខ្ញុំ​សង្ឃឹម​ថា ​ជំនាន់​​ខ្ញុំ​អាច​​នាំចម្រៀងចែវ (Cheo) ​ភូមិឃួក (Khuoc) កាន់តែអភិវឌ្ឍ 


ជាពិសេស ​កន្លែង​បណ្តុះ​បណ្តាល​​សិល្បករ សិល្បករីនី​ ចម្រៀង​ចែវ (Cheo) ល្បី​របស់​វៀតណាម ដូចជា៖ សិល្បករ ស្វឹន​ហ៊ីញ (Xuan Hinh) សិល្បករ គ្វឹក​ទ្រឿង (Quoc Truong)  សិល្បការិនី ថាញ​ង័ន (Thanh Ngoan) សិល្បករ ទឹឡុង (Tu Long) សិល្បការិនី ធូហៀន (Thu Huyen) គឺជាមហាវិទ្យាល័យល្ខោន​ច្រៀង ​នៃសាកលវវិទ្យាល័យល្ខោនសម្តែង ភាពយន្តហាណូយ (Ha Noi) ទីនេះ​គឺជា​​កន្លែង​បណ្តុះ​បណ្តាលលិល្បៈ​ចម្រៀងចែវ (Cheo) ប្រកបដោយ​វិធីសាស្ត្រ​និងភាពជំនាញ។ និស្សិត​រៀន​ឯកទេសសម្តែង​ចម្រៀង​ចែវ (Cheo) បាន​បណ្តុះ​​បណ្តាល​កក្នុង​រយៈពេល ៤ ឆ្នាំ ដើម្បី​មាន​ចំណេះដឹង​​ និងមូលដ្ឋាន​គ្រឹះដ៏គ្រប់​គ្រាន់​សម្រាប់​ការ​សម្តែងចម្រៀងចែវ (Cheo) ដូចជា បំណិន​ច្រៀង​ រាំ សម្តែងចម្រៀង​​ចែវ (Cheo)។ រីឯតន្ត្រីករចែវ (Cheo) ​នឹង​បាន​រៀនពី​ចំណេះដឹង​មូល​ដ្ឋាន​អំពី​ឧបករណ៍ភ្លេង និងលំនាំបទភ្លេង​ប្រគំជាមួយនឹង​ ​​រឿងនៃចម្រៀងចែវ (Cheo)។ ហេតុ​ដូច្នេះ កន្លែង​នោះ​គឺជា​កន្លែង​បណ្តុះបណ្តាលនិង​ផ្គត់ផ្គង់​ប្រភពសិល្បករ សិល្បការិនី​សម្រប់​​​ក្រុមចម្រៀង​​ចែវ (Cheo) និង​រោង​ល្ខោន​ចែវ (Cheo) នៅទូទាំងប្រទេស។

សិល្បករ​ឆ្នើម ឡេ​វ៉ាន់​តួន (Le Van Tuan) អ្នក​​ដឹក​នាំរឿង​សិល្បៈនៃ​រោង​ល្ខោន​ចែវ (Cheo) ​បាន​និយាយឲ្យ​ដឹង​ថា៖ ការ​បណ្តុះ​បណ្តាល​សិល្បករ សិល្បការិនី​ និងតន្ត្រី​ករ​ចម្រៀងចែវ (Cheo) ជំនាញ​ជា​ការងារសំខាន់​ណាស់ ពីព្រោះ​វា​ជួយ​រោងល្ខោនចែវ (Cheo) រៀបចំ​រឿងសំដែងដ៏ល្អជាច្រើន ដើម្បីបម្រើទស្សនិកជន


ទន្ទឹម​នឹង​ការ​បណ្តុះ​បណ្តាសិល្បករ សិល្បការិនី​ជាន់​ក្រោយៗ ការ​​នាំសិល្បៈ​​ចែវ (Cheo) បញ្ចូល​ក្នុងលំហរ​វប្បធម៌សហសម័យ ដើម្បីជួយ​ប្រជាជន​យល់​ដឹង​និង​ស្រឡាញ់​សិល្បៈប្រភទនេះ ​ក៏ទទួល​ការ​យក​ចិត្តទុក​ដាក់​និងគាំទ្រ​ពី​ប្រជាជន​ជាច្រើន​ផងដែរ។ ថ្មី​ៗ នេះ​ ក្រុម​យុវជន​​ស្រឡាញ់​សិល្បៈសម្តែង​ប្រជាប្រិយ​វៀតណាម​បាន​​សាកល្បង​គម្រោង​សហគមន៍មួយ​ចំនួន​ចំពោះ​ចម្រៀងចែវ (Cheo)។ ជាគំរូ​គឺ​គម្រោង​សម្តែង​រាត្រី សម្លេង​ស្គរ​ចែវ (Cheo)  បាន​សម្តែង​នៅ​ទីធ្លា​អារាម​ គីម​លៀន (Kim Lien)  បានរៀបចំដោយ​ក្រុម​យុវជន​កើតក្នុង​ទសវត្សរិ៍ ១៩៩០ និង​​ ២០០០ ដែល​មាន​ចំណូល​ចំណង់​ចិត្ត​នឹង​វប្បធម៌ប្រពៃណី​វៀតណាម បានសហការ​ជាមួយ​​សិល្បករ សិល្បការិនី​នៃរោង​ល្ខោន ចែវ (Cheo) វៀតណាម​។ ក្នុងរយៈពេល ២ ម៉ោង​  កាសម្តែង​នេះ​បាន​ចែក​ជា ៣ វគ្គ ដូចជា វគ្គទី ១ ណែនាំអំពី​ភូមិ ចែវ (Cheo) ដើម្បី​ទស្សនិកជន​មាន​ចំណេះដឹង​មូលដ្ឋាន​អំពី​តួអង្គ​ចំនួន ៥ ប្រភេទក្នុងចម្រៀង​ចែវ (Cheo) វគ្គ​ទីពីរទស្សនិកជន​សាកល្បងដើរ​តួអង្គ​ក្នុង​រឿង​ចែវ​ (Cheo)​ដើម្បីទស្សនិកជនអាចយល់បន្ថែមពីតួអង្គក្នុ​ង​ចម្រៀង​ចែវ (Cheo)   វគ្គទី ៣ ​សម្តែង​ឈុត​សម្តែងមួយ​ក្នុង​​រឿង​ចែវ ក្វាន​អ៉ឹមធីគីញ (Quan Am Thi Kinh) ​បាន​សម្តែង​ដោយសិល្បករ សិល្បការិនីចម្រៀង​​ចែវ​ (Cheo)


ក្រៅពី​គ្រោង​​​រៀបចំ​ការសម្តែង យុវជន​មួយ​ចំនួន​ទៀត​បាន​នាំ​សិល្បៈ​ចែវ (Cheo) ​ឲ្យកាន់តែ​ស្និទស្នាល​នឹង​ជីវភាព​សហសម័យ តាម​រយៈ​ប្រើប្រាស់កម្មវិធី​ឌីជីថូល​ក្នុង​ការរចនា​គំនូរតួអង្គ​ចម្រៀងចែវ (Cheo) ដែល​មាន​រចនាបទ​​វិចិត្រសិល្បៈសម័យ​ទំនើប។

លោកស្រី ទ្រឿង​ធី​ហុង​ហាញ (Truong Thi Hong Hanh) នាយិការីមន្ទីរវប្បធម៌ កីឡា និង​ទេសចរ​ណ៍ខេត្ត​ ថាយ​ប៊ិញ (Thai Binh) អង្គការមួយ​ដែល​បាន​ប្រគល់​​ភារកិច្ចកសាង​សំណុំរឿង សិល្បៈចែវ (Cheo) តំបន់​​ដីសណ្ត​ទន្លេ​ហ៊ុង (Hong) ” បានឲ្យ​ដឹង​ថា គោល​ដៅ​រហូតដល់​ចុង​ឆ្នាំ ២០២៥ នឹង​សម្រេច​​ការកសាង​សំណុំរឿង​ សិល្បៈចែវតំបន់ដី​​សណ្ត​ទន្លេ​ហ៊ុង (Hong) ” ដើម្បីផ្ញើ​ជូន​​​អង្គការ UNESCO ទទួល​ស្គាល់ ជាបេតិកភណ្ឌ​វប្បធម៌ពិភពលោក។ 


សិល្បៈចែវ (Cheo) ពោរពេញ​ទៅដោយលក្ខណៈជាតិ ​និងចរិតមហាជន  - បានដក់ជាប់ ស៊ីជម្រៅក្នុង​​ជីវភាព​សង្គម​ និង​​​បង្កប់​គំនិតទស្សនៈ​​របស់​ប្រជាជន​វៀតណាម។ រូបថត៖ ខាញ​ឡុង /VNP

ការយកចិត្តទុកដាក់របស់រដ្ឋ និង​ការចូលរួម​យ៉ាង​សកម្ម​របស់​ប្រជាជន​​ក្នុង​ការ​ច្រៀង សម្តែង អភិរក្ស​សិល្បៈចែវ (Cheo) គឺជា​​ការងារចាំ​បាច់ ដើម្បី​អភិរក្ស និងអភិវឌ្ឍ ​សិល្បៈចែវ (Cheo) ប្រពៃណី​ដ៏ល្បីល្បាញ​របស់​ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ ក៏ជា​ការ​ខិត​ខំប្រឹង​ប្រែង​និងសកម្មភាព​ជាក់ស្តែង​​បាន​បង្ហាញ​ថា វៀតណាម​ត្រៀម​ខ្លួន​និង​ខិត​ខំប្រឹង​ប្រែង​អស់​ពីសមត្ថកិច្ច ដើម្បី​សិល្បៈចែវ (Cheo) បាន​អង្គការ UNESSCO ទទួល​ស្គាល់​និង​លើក​តំកើង​សិល្បៈចែវ (Cheo)ជា​​បេតិកភណ្ឌ​វប្បធម៌ពិភពលោក នាពេល​ឆាប់ៗ ខាង​មុខ​នេះ៕ 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញឡុង និង​ឯកសារ

ប្រែសម្រួលដោយង្វៀន​យ៉ាង


top