ព័ត៌មាន

គ្រួសារតែងតែមានអត្ថន័យពិសិដ្ឋចំពោះជនវៀតណាមម្នាក់ៗ


គ្រួសារតែងតែមានអត្ថន័យពិសិដ្ឋចំពោះជនវៀតណាមម្នាក់ៗ

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងដូច្នេះ ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​១៥​ ទិវាគ្រួសារវៀតណាម (ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០០១-ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦) ដែល​បាន​ប្រព្រឹត្ត​ទៅនាថ្ងៃទី​២៨ ខែមិថុនា នៅ​ទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបាន​លើកច្បាស់ថា៖ ក្នុង​ប្រវត្តិ​សាស្ត្រកសាង​ និងការពារប្រទេសជាតិ គ្រួសារជានិច្ចកាលដើរតួនាទីសំខាន់ ជា​កោ​សិការ​បស់​សង្គម ជា​ទីកសាងនិងអប់រំឬទ្ធានុភាព​របស់មនុស្ស និងពង្រីកវប្បធម៌​ប្រពៃណី បង្កើត​ប្រភព​ធន​ធាន​មនុស្ស​បំរើ​បុព្វហេ​តុ​កសាង និងការពារមាតុប្រ​ទេស។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖

“បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ និងមានគោលការណ៍ គោលនយោបាយ​ជាច្រើ​ន​ដើម្បី​រក្សា​តំលៃ​គ្រួសារ និ​ង​បង្កលក្ខណះដើម្បី​ស្ថាប័នគ្រប់ជាន់​ថ្នាក់ និងបុគ្គលម្នាក់ៗ ថែទាំគ្រួសារប្រកប​ដោយកក់ក្តៅ សុភមង្គល​។ ទោះ​បីជា​រចនាសម្ព័ន្ធ និងទំនាក់ទំនងគ្រួសារវៀតណាមមានការផ្លាស់ប្តូរថ្មីជាច្រើនក្តី ប៉ុន្តែ​តំលៃ​គ្រួសារ​នៅតែមាន​អត្ថន័យពិសិដ្ឋ​ ចំពោះជនវៀតណាមម្នាក់ៗ។ គ្រួសារ​នៅ​តែជាកន្លែង​ថែរក្សា​ចំណុច​វប្បធម៌​ប្រពៃណី​ល្អប្រសើរ​បំផុត៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top