ព័ត៌មាន

គ្រូពេទ្យវៀតណាមនាំពន្លឺជូនអ្នកជម្ងឺក្រីក្រនៅព្រះរាជាណាចក្រកម្ពុជា


អ្នកជម្ងឺកម្ពុជាកំពុងតម្រង់ជាជួរ 

 ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រជាជនក្រីក្រកម្ពុជា រាប់ម៉ឺន​នាក់​នៅ​ទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​​រក​​ឃើញ​ពន្លឺតាមរយៈជំនួយ​ឧប​ត្ថម្ភពីប្រទេសវៀតណាម និ​ងកម្ពុជា។ នេះគឺជាកម្មវិធី​សហប្រតិបត្តិកា​រ​រវា​ង​វៀ​ត​ណាម​ និងកម្ពុជា សំដៅរឹតបន្តឹង​ចំណងសាមគ្គីភាព មិត្តភា​ព និងទំនាក់​ទំនង​សហប្រតិ​បត្តិការ​អភិវឌ្ឍន៍​រវាង​ប្រទេសទាំង​ពីរ។ ជាពិសេសគឺកម្មវិធីពិនិត្យជម្ងឺ ​និងផ្ដល់ថ្នាំសង្កូវ និងវះកាត់ភ្នែ​កដោយឥត​គិត​ថ្លៃជូន​ប្រជាជន​ក្រីក្រនៅក​ម្ពុជា ដោយមានការចូលរួមរបស់មន្ទីរពេទ្យទាហាន​ ១៧៥ មន្ទីរពេទ្យភ្នែកទីក្រុងហូ​ជីមិញ និង​មន្ទីពេទ្យ​ព្រះកេតុមាលា (មន្ទីរពេទ្យទាហាន ១​៧៩ កម្ពុជា) តាំងពីពេល​ព្រឹ​កព្រលឹម អ្នកជម្ងឺរាប់​រយនាក់​បាន​ប្រមូល​ផ្ដុំគ្នានៅខាងមុខអាគារផ្នែកភ្នែក មន្ទីពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។ អ្នកជម្ងឺទាំងនេះ ភាគ​ច្រើន​ជាជនចាស់ជរា ដែលមានជម្ងឺព្រិលភ្នែក មានសូម្បីតែមានអ្នក​ជម្ងឺខ្លះ​ដែល​មិន​អាច​មើល​ឃើញ​ផ្លូវ​ទៀត​ផង​។ លោកស្រី ស៊ុនថា អាយុ ៧២ ឆ្នាំ មកពីខេត្ត កណ្ដាល (មានចំងាយជាង ៤០ គីឡូម៉ែត្រ ពីរាជធានី​ភ្នំពេញ​) កំពុងអាន លឺៗនូវខ្លឹមសារ បដាដែលបានព្យួរនៅទីនេះជាពីរភាសាវៀតណាម និង ខ្មែរថា “អបអរ​សាទរ​ចំពោះ​គណប្រតិភូវេជ្ជបណ្ឌិតវះកាត់ភ្នែកសប្បុរសធម៌នៃមន្ទីរពេទ្យ ១៧៥ (ក​ងទ័ពប្រជាជនវៀតណាម) និ​ងមន្ទីរ​ពេទ្យភ្នែកទីក្រុងហូជីមិញ”។ ​មនុស្សគ្រប់រូបបានបង្ហាញនូវក្ដីសប្បាយរី​ករាយនៅពេល​ដែលមានគ្រូពេទ្យ​វៀតណាម​មកជួយព្យាលបាលជម្ងឺ។
នាវេលាម៉ោង ៦ និង ៣០ នាទី អ្នកជម្ងឺគ្រប់រូបកំពុងទទួលទានអាហារពេលព្រឹកផង និងចែករំលែកអំពីការលំបាក នៅពេលដែលភ្នែករបស់ខ្លួនកំពុងខ្សោយទៅៗពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ លោកស្រី ធួនកាកនីកា និងលោកស្រី Le Thi Thien ជាអ្នកជន្ងឺ បានចែករំលែកថា៖
“នៅពេលភ្ញាក់ពីដំរណក នាងខ្ញុំមើលអ្វីក៏ឃើញព្រិលៗ មិនច្បាស់ ហើយ មានអាការៈស្រវាំងភ្នែក។ ទោះបីជា ពាក់វ៉ែនតាហើយក៏ដោយ ប៉ុន្តែនាងខ្ញុំក៏មិនអាចមើលយើញច្បាស់ឡើយ ព្រមទាំង វិលមុខទៀតផង”។
“កាលពីប៉ុន្មានឆ្នាំមុន នាងខ្ញុំមានហូរឈាមនៅភ្នែក។ នាគ្រានោះនាងខ្ញុំបានប្រើប្រាស់ថ្នាំក្នុងស្រុក រហូតមកដល់ពេលនេះ ភ្នែករបស់នាងខ្ញុំមានអាការៈព្រិលៗជាបណ្ដើរហើយ”។

នា​វេលាម៉ោង ៨ ព្រឹក កម្មវិធីវះកាត់ភ្នែកបានចាប់ផ្ដើមប្រព្រឹត្តិទៅ។ ការ​រះ​កាត់​នីមួយៗ​បាន​អនុវត្តន៍​ក្នុង​រយៈ​ពេល​ ពី​ ៥ ដល់ ៧ នាទី។ នៅខាងក្នុងបន្ទប់វះកាត់ បរិយាកាសធ្វើការបានប្រព្រឹត្តិ​ទៅយ៉ាងមមាញឹក។ នាវេលា​ម៉ោង​ ១២ ថ្ងៃត្រង់ អ្នកជម្ងឺបានមកដល់អាគារផ្នែកភ្នែកកាន់តែច្រើន ដើម្បីព្យាបាលជម្ងឺ ។ លោក Truong Dinh ​Can អនុប្រធានមន្ទីពេទ្យ ១៧៥ បានឲ្យដឹងថា៖ នេះគឺជាកម្មវិធីវះកាត់ភ្នែកដោយឥតគិតថ្ងៃលើកទី ១៣ រប​ស់​គ្រូពេទ្យវៀតណាម។ ក្នុងកម្មវិធីលើកនេះ គ្រូពេទ្យបានចុះជួយវះកាត់ និងផ្ដល់​ថ្នាំស​ង្កូ​វ​ដោយ​ឥត​គិត​ថ្លៃជូន​អ្នកជម្ងឺចំនួនប្រមាណ ៥០០ នាក់។ ដើម្បីធានាគុណភាពក្នុងការពិនិត្យ និងព្យាបាល​ជម្ងឺ​ជូន​ប្រជា​ជន​កម្ពុជា​លើក​នេះ ភាគីវៀតណាមបានចាត់បញ្ជូនគ្រូពេទ្យចំនួន ៥០ រូប ដែលមានជំនាញវិជ្ជាជីវះខ្ពស់ ព្រមទាំង​បរិក្ខា​ពេទ្យ​ទំនើបៗជាច្រើនផងដែរ។

ក្រោយពី​ឆ្លងកាត់ការវះកាត់មក អ្នកជម្ងឺគ្រប់រួបសុទ្ធតែមានអារម្មណ៍សប្បាយរីករាយ និង​សុភមង្គល​ដោយ​មើល​ឃើញ​នូវសាច់ញាតិ ក៏ដូចជាជីវិតរស់នៅរបស់ខ្លួន ក្រោយរយៈពេលជាច្រើនឆ្នាំមក។ លោកស្រី ប៊ុនថាអ្នក​ជម្ងឺមក​ពីខេត្ត​តាកែវបានឲ្យដឹងថា៖ “នាងខ្ញុំសូម​ថ្លែងអំណរគុណចំពោះគ្រូពេទ្យវៀតណាម ដែលបាន នាំមកនូវពន្លឺសម្រាប់យើងខ្ញុំ”។

វាយ​តម្លៃ​អំពីការរួម​​វិភាគទានរបស់គ្រូពេទ្យ​វៀតណាម ឧត្តមសេនីយ៍ឯក លី សុវណ្ណ ប្រធានមន្ទីរពេទ្យ ព្រះ​កេតុ​មាលា​​​បា​នឲ្យដឹងថា៖ “កម្មវិធី​ទទួលបានជោគជ័យ ដោយមានអត្ថន័យ​ចំពោះប្រជាជនកម្ពុជា ក៏ដូ​ចជាមន្ទីរ​ពេទ្យ​ ព្រះកេតុមាលាផងដែរ។ ទីមួ​យគឺលើវិស័យអប់រំ។ ទីពីរគឺប្រជាជនកម្ពុជាត្រូ​វបាន​ពិនិត្យ និងព្យាបាល​ជម្ងឺ​។ ទីបីគឺ​កម្មវិ​ធីនេះបានរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាព ប្រពៃណីដ៏ពិសេសរវាងកម្ពុជា និងវៀតណាម”។
នាវេលាម៉ោង ១៧គ្រូពេទ្យផ្នែក​ភ្នែកវៀត​ណាម បាន​ខិតខំ​ប្រឹង​ប្រែង​បំពេញ​ការងារ​រួច​ជា​ស្រេច​នៅព្រះ​រាជាណា​ចក្រ​កម្ពុជា​។ នាថ្ងៃស្អែក គ្រូពេទ្យវៀតណាមនៅតែ​បន្តចុះជួយពិនិត្យ និង​ព្យាបាលជម្ងឺ​ជូន​អ្នក​ជម្ងឺ​ក្រីក្រ​កម្ពុជា​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top