ព័ត៌មាន

គ្មានពលរដ្ឋវៀតណាមណាម្នាក់រងផលប៉ះពាល់ពីការវាយប្រហារភេរវកម្មនៅអាហ្វហ្គានីស្ថានឡើយ

វៀតណាមអំពាវនាវដល់ភាគីពាក់ព័ន្ធនៅអាហ្វហ្គានីស្ថាន ធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់ប្រជាជន​អាហ្វហ្កានីស្ថាន​ និង​ជនបរទេសទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន រួមទាំងពលរដ្ឋវៀតណាមផងដែរ។

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការឆ្លើយតបរបស់វៀតណាមចំពោះការវាយប្រហារភេរវកម្មនៅអាកាសយានដ្ឋាន Hamid Karzai នៃទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃទី ២៦ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា វៀតណាមថ្កោលទោសការវាយប្រហារភេរវកម្មគ្រប់រូបភាព រួមទាំងការវាយប្រហារភេរវកម្ម ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសយ៉ាងធ្ងន់ធ្ងរនៅអាកាសយានដ្ឋាន Hamid Karzai នៅថ្ងៃទី ២៦ ខែសីហាកន្លងមកផងដែរ។ វៀតណាមសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតដល់គ្រួសារជនរងគ្រោះ នៃការវាយប្រហារភេរវកម្មនេះ។ ក្រសួងការបរទេសវៀតណាមបានដឹកនាំស្ថានទូតវៀតណាមប្រចាំ នៅប៉ាគីស្ថានទទួលបន្ទុកអាហ្វហ្គានីស្ថានឱ្យបន្តពិនិត្យនិងអនុវត្តន៍ការងារការពារប្រជាពលរដ្ឋ។ រហូតមកដល់ពេលនេះ មិនមានពលរដ្ឋវៀតណាមណាម្នាក់រងផលប៉ះពាល់ឡើយ នៅក្នុងការវាយប្រហារភេរវកម្មខាងលើនេះ។ វៀតណាមអំពាវនាវដល់ភាគីពាក់ព័ន្ ធនៅអាហ្វហ្គានីស្ថាន ធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់ប្រជាជន អាហ្វហ្កានីស្ថាននិងជនបរទេសទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន រួមទាំងពលរដ្ឋវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top