គំនូរស្លឹកពោធិ៍ 12/07/2020 ដើមពោធិ៍បានចាត់ទុកជានិមិត្តរូបដ៏ពិសិដ្ឋ នៃព្រះពុទ្ធសាសនា តែងបានដាំយ៉ាងច្រើននៅខេត្តនិញបិញ (Ninh Binh) ដូចជាដាំនៅតាមដងផ្លូវ នៅមណ្ឌលកេរដំណែលប្រវត្តិសាស្រ្ត និងទីទេសចរណ៍ចេតនាភាព។ ទាញយកប្រៀបខ្លាំងនៃតំបន់វត្ថុធាតុ ប្រជាជនឃុំយ៉ាស៊ិញ (Gia Sinh) ស្រុកយ៉ាវៀន (Gia Vien) បានប្រែក្លាយស្លឹកពោធិ៍ ទៅជាផលិតផលសិល្បៈដ៏មានអត្ថន័យចេតនាភាព៖ គំនូរស្លឹកពោធិ៍។ ស្លឹកពោធិ៍មានរូបសណ្ឋានស្អាត បានអ្នកបេះជ្រើសយក ដើម្បីនាំទៅធ្វើជារូបគំនូរបាន ត្រូវសម្រេចកំហិតដូចជា៖ តុល្យភាពស្លឹកទាំងសងខាង ស្លឹកល្អមានពណ៌ខៀវជាំ មានកន្ទុយស្លឹកវែង។ បន្ទាប់ពី បេះផ្ទាល់ពីដើមពោធិ៍ ស្លឹកនឹងបានលាងស្អាត ត្រាំទឹកអំបោលអំឡុង៦០ថ្ងៃ ដើម្បីយកតែឆ្អឹងស្លឹក។ បន្ទាប់មក ឆ្អឹងស្លឹកត្រូវបានដុសស្អាត ទុកតែសសៃស្លឹក រួចយកទៅហាលក្រោមកម្តៅថ្ងៃ។ ក្រោយពីសម្ងួត ជាងនឹងជ្រលក់ពណ៌ លទ្ធផលចុងក្រោយគឺសិល្បៈច្នៃប្រឌិត បិទត ដាំ និងផ្សំ បង្កើតជាផ្ទាំងគំនូរ ទៅតាមប្រធានបទជីវភាពរស់នៅនីមួយៗ។ វត្តបាយឌិញ (Bai Dinh) ជារម្មណីយដ្ឋានចេតនាភាពល្បីឈ្មោះ នៃខេត្តនិញប៊ិញ (Ninh Binh) តែងតែមានម្លប់បៃតងត្រជាក់ នៃដើមពោធិ៍កល្បព្រឹក្ស។ រូបថត៖ កុងដាត ប្រជាជនឃុំយ៉ាស៊ិញ (Gia Sinh) ស្រុកយ៉ាវៀន (Gia Vien) បេះជ្រើសយកស្លឹកពោធិ៍ណា ដែលល្អមានតុល្យភាព។ រូបភាព៖ ថាញយ៉ាង ជ្រើសស្លឹករឹង ខៀវជាំ មានរូបសណ្ឋានល្អ ទុកធ្វើជាវត្ថុធាតុគំនូរ ជាការងារប្រចាំថ្ងៃនៃប្រជាជនស្រុកយ៉ាវៀន (Gia Vien)។ រូបថត៖ ថាញយ៉ាង ស្លឹកបន្ទាប់ពីបេះយកមក នឹងបានយកទៅត្រាំនឹងទឹកអំបោល។ រូបថត៖ ថាញយ៉ាង ប្រជាជនសម្អាតស្នាមលម្អិត នៅលើឆ្អឹងស្លឹកពោធិ៍ ដោយភាពផ្ចិតផ្ចង់។ រូបភាព៖ ថាញយ៉ាង ស្លឹកពោធិ៍មួយសន្លឹក បានសម្អាតស្នាមលម្អិតតូចៗ លេចអណ្តែតសសៃស្លឹកជាក់ច្បាស់។ រូបភាព៖ ថាញយ៉ាង បន្ទាប់ពីស្លឹកពោធិ៍បានសម្អាត រួចរាយស្លឹកពោធិ៍នៅលើរានឫស្សី ដើម្បីហាលសម្ងួតក្រោមពន្លឺព្រះអាទិត្យ។ រូបថត៖ កុងដាត ជ្រលក់ពណ៌ឆ្អឹងស្លឹកពោធិ៍ បង្កើតជាពណ៌លឿងស្រស់។ រូបថត៖ ថាញយ៉ាង ស្លឹកពោធិ៍រាប់រយសន្លឹក បានជ្រលក់ពណ៌ដោយសិប្បកម្ម ជាស្រេច។ រូបថត៖ កុងដាត សិប្បករនៃបន្ទប់តាំង គំនូរស្លឹកពោធិ៍ កំពុងផ្គួបតស្លឹកពោធិ៍ បង្កើតជារូបភាពគំនូរ។ រូបថត៖ ថាញយ៉ាង ភ្ជាប់ស្លឹកពោធិ៍នៅលើមែកឈើស្ងួត ជាគំនូសធ្វើសម្រេចរូបគំនូរដែលមានឈ្មោះថាប្រាថ្នា។ រូបថត៖ កុងដាត ពណ៌សម្បូរបែបនៃស្លឹកពោធិ៍ដូចជា ពណ៌ស លឿង ក្រហម លឿងទំ ជាវត្ថុធាតុបង្កើតបានភាពឆើតឆាយ ប្រណីត នៅលើផ្ទាំងគំនូរនីមួយៗ។ រូបថត៖ កុងដាត សិប្បករ សើន ដូក្វៀន (Son Do Quyen) កំពុងភ្ជាប់ស្លឹកពោធិ៍ជាមួយនឹងសម្បកឈើចំណាស់ បង្កើតជារូបភាពសម្រាប់ផ្ទាំងគំនូរ។ រូបថត៖ ថាញយ៉ាង សម្បកឈើស្ងួត ជាវត្ថុធាតុមួយ បានសិប្បករសាងគំនូរស្លឹកពោធិ៍រើសយកពីព្រៃ បែបនេះយកទៅផ្សំនឹងស្លឹកពោធិ៍ បង្កើតជាឈើមានជំហរ មានរាងស្អាត។ រូបថត៖ ថាញយ៉ាង ជ្រុងមួយនៃវត្ថុធាតុ សម្រាប់សាងគំនូរ មកពីស្លឹកពោធិ៍។ រូបថត៖ ថាញយ៉ាង ភ្ជាប់ស្លឹកពោធិ៍លើសម្បកឈើចំណាស់ រួចកែទម្រង់ផ្ទាំងគំនូរទៅជាមានរបៀបរៀបរយ។ រូបថត៖ ថាញយ៉ាង ដើម្បីធ្វើបានស្នាដៃគំនូរស្លឹកពោធិ៍ ត្រូវការបទដ្ឋានមួយហ្មត់ចត់និងផ្ចិតផ្ចង់នៃអ្នកប្រកបរបរធ្វើគំនូរ។ ពិសេសទៀត ជាងអ្នកធ្វើគំនូរស្លឹកពោធិ៍ បានស្វែងរកបានវត្ថុធាតុផ្សំដូចជា ចំបើង ផ្កាឫស្សី សម្បកឈើ គល់ឈើពុក ជាដើម។ល។ ដើម្បីផ្សំធ្វើជាគំនូរនាំយកដង្ហើមធម្មជាតិ។ ការផ្សំនេះ បានបង្ហាញពីភាពរណ្តំនិងស៊ីជម្រៅ នៃវប្បធម៌សម្រាប់ផ្ទាំងគំនូរនីមួយៗ។ តាមរយៈនោះ យើងខ្ញុំយល់អំពីជីវភាពរស់នៅ វប្បធម៌ នៃប្រជាជនវៀតណាម ដោយភាពសម្បូរបែបមួយបែប។ ស្លឹកពោធិ៍ជាផលិតផលនៃសហករណ៍ស៊ិញយឿក (Sinh Duoc) ប្រមូលផ្តុំសិប្បករជាច្រើននៅស្រុកយ៉ាវៀន (Gia Vien) ខេត្តនិញប៊ិញ (Ninh Binh) បង្កើតការងារជូនពលករមូលដ្ឋានជាង១០០នាក់។ របរធ្វើគំនូរស្លឹកពោធិ៍ ក៏ជាវិស័យមួយ បានរាប់បញ្ចូលទៅលើជើងដំណើរទេសចរ ស្វែងយល់អំពីតំបន់ដីយ៉ាស៊ិញ (Gia Sinh) ស្រុកយ៉ាវៀន (Gia Vien) នៃសហករណ៍ស៊ិញយឿក (Sinh Duoc) ។ បន្ទប់តាំងរូបគំនូររាប់ពាន់ផ្ទាំង ធ្វើអំពីស្លឹកពោធិ៍ នៃស៊ិញយឿក (Sinh Duoc) គ្រុប ទាក់ទាញភ្ញៀវទេសចរចតុទិស អញ្ជើញមកទីនេះពិសោធន៍។ ស្នាដៃកល្បព្រឹក្សលូតលាស់ ជាមួយនឹងរូបភាពគល់ឈើកល្បព្រឹក្ស និងរូបព្រះពុទ្ធគង់នៅក្រោមម្លប់ពោធិព្រឹក្ស មានសោភណភាពផង សាយភាយធម្មរសនៃព្រះពុទ្ធ នៅកណ្តាលសត្វលោកផង។ ស្នាដៃ “ឈូងសមុទ្រហាឡុង - Ha Long” ជាមួយនឹងទូក សមុទ្រ បានបង្កើតដោយស្លឹកពោធិ៍ បញ្ចេញពន្លឺផ្លេកៗ ក្រោមកម្តៅថ្ងៃ។ បង្កប់ស្លាក់ស្នាមវប្បធម៌វៀតណាម គឺជាស្នាដៃ “មហោរធឹកដុងសើន - Dong Son” ធ្វើអំពីស្លឹកពោធិ៍ បង្កើតជារូបសណ្ឋាននៃស្រទាប់វប្បធម៌ប្រវត្តិសាស្រ្តវៀតណាម។ ស្នាដៃទាំងអស់បានតាំងនៅបន្ទប់តាំង បំផុសអារម្មណ៍កវីនិពន្ធដែលអញ្ជើញមកទីនេះ សរសេរបញ្ចេញពាក្យពេចន៍ដ៏ល្អ។ កវី ត្រឹន អាញញ្វឹន (Tran Anh Nhuan) ក្រុមវប្បធម៌សិល្បៈខេត្តនិញប៊ិញ (Ninh Binh) សរសេរថា៖ សសៃស្លឹកពោធិ៍រាប់រយឆ្នាំ នាំហរិតជាតិទៅអនាគត”។ ផ្ទាំងគំនូរស្លឹកពោធិ៍ទុកធ្វើជាអំណោយ នៅទាំងបានសិប្បករដេកប៉ាក់ គូរ បង្កើតជាអក្សរដូចជា៖ អក្សរខន្តី សំណាង ចិត្ត សុខដុម ជាមួយនឹងកំណាព្យសាមញ្ញ ស្នាដៃបានភ្ញៀវទេសចរចតុទិសពេញនិយមជាខ្លាំង។ ផ្ទាំងគំនូរ “ព្រះពុទ្ធគង់ក្រោមដើមពោធិព្រឹក្ស” បានបង្កើតរូបភាពដោយស្លឹកពោធិ៍ផ្សំនឹងសម្បកឈើចាស់។ រូបថត៖ កុងដាត ក្នុងរូបគំនូរស្លឹកពោធិ៍នីមួយៗ មានការផ្សំផ្គុំនៃរូបភាពសិល្បៈ ចម្លាក់ គូរបង្កើតរូបភាពដោយវិចិត្រសិល្បៈ។ រូបថត៖ កុងដាត រូបគំនូរមហោរធឹកដុងសើន - Dong Son បង្កើតរូបដោយស្លឹកពោធិ៍។ រូបថត៖ កុងដាត ផ្កាបង្កើតពីស្លឹកពោធិ៍ បង្ហាញពីភាពជ្រះថ្លា សុខដុម សច្ចធម៌។ រូបថត៖ ថាញយ៉ាង ផ្ទាំងគំនូរស្លឹកពោធិ៍មួយ សម្រាប់តម្កល់លើតុ។ រូបថត៖ ថាញយ៉ាង ផ្ទាំងគំនូរ “ឈូងសមុទ្រហាឡុង - Ha Long” បានបង្កើតរូបដោយស្លឹកពោធិ៍ និងសម្បកឈើចាស់ៗ។ រូបថត៖ កុងដាត ស្នាដៃស្លឹកពោធិ៍មួយ បានបង្កើតដោយស្លឹកពោធិ៍និងសម្បកឈើចាស់ៗអាយុរាប់រយឆ្នាំ។ រូបថត៖ កុងដាត បន្ទប់តាំងគំនូរស្លឹកពោធិ៍៖ ១៣០ ផ្លូវដាវយីទឺ (Dao Duy Tu) ទីក្រុងនិញប៊ិញ (Ninh Binh)។ ទូរសព្ទ៖ ០៩១៤៨៦៨៧៦៦ បង ហ្វាង ថាញភឿង (Hoang Thanh Phuong) (នាយករងនៃបន្ទប់តាំងគំនូរស្លឹកពោធិ៍ នៅភូមិស៊ិញយឿក (Sinh Duoc) ឃុំយ៉ាស៊ិញ (Gia Sinh) ស្រុកយ៉ាវៀន (Gia Vien)) ឱ្យដឹងថា នឹងនាំយករូបភាពវិចិត្រសិល្បៈច្នៃប្រឌិត មកលើស្លឹកពោធិ៍ បង្កើតជាផ្ទាំងគំនូរមានភាពជាក់ស្តែង អំពីភាពស៊ីជម្រៅ បង្ហាញពីអត្ថន័យ និងសម្រស់ស្រស់ស្អាតនៃតំបន់ពុទ្ធភូមិ។ របរធ្វើគំនូរច្នៃចេញពីស្លឹកពោធិ៍ ក៏បានស៊ិញយឿក (Sinh Duoc) គ្រុប នាំចូលដំណើរទេសចរណ៍វប្បធម៌តំបន់ពុទ្ធភូមិនៅខេត្តនិញប៊ិញ (Ninh Binh) ព្រមទាំងតាំងនៅតាមព្រឹត្តិការណ៍វប្បធម៌ជាតិផង៕ អត្ថបទ៖ ត្រឹនវឹន រូបថត៖ ថាញយ៉ាងនិងកុងដាត

ដើមពោធិ៍បានចាត់ទុកជានិមិត្តរូបដ៏ពិសិដ្ឋ នៃព្រះពុទ្ធសាសនា តែងបានដាំយ៉ាងច្រើននៅខេត្តនិញបិញ (Ninh Binh) ដូចជាដាំនៅតាមដងផ្លូវ នៅមណ្ឌលកេរដំណែលប្រវត្តិសាស្រ្ត និងទីទេសចរណ៍ចេតនាភាព។ ទាញយកប្រៀបខ្លាំងនៃតំបន់វត្ថុធាតុ ប្រជាជនឃុំយ៉ាស៊ិញ (Gia Sinh) ស្រុកយ៉ាវៀន (Gia Vien) បានប្រែក្លាយស្លឹកពោធិ៍ ទៅជាផលិតផលសិល្បៈដ៏មានអត្ថន័យចេតនាភាព៖ គំនូរស្លឹកពោធិ៍។ ស្លឹកពោធិ៍មានរូបសណ្ឋានស្អាត បានអ្នកបេះជ្រើសយក ដើម្បីនាំទៅធ្វើជារូបគំនូរបាន ត្រូវសម្រេចកំហិតដូចជា៖ តុល្យភាពស្លឹកទាំងសងខាង ស្លឹកល្អមានពណ៌ខៀវជាំ មានកន្ទុយស្លឹកវែង។ បន្ទាប់ពី បេះផ្ទាល់ពីដើមពោធិ៍ ស្លឹកនឹងបានលាងស្អាត ត្រាំទឹកអំបោលអំឡុង៦០ថ្ងៃ ដើម្បីយកតែឆ្អឹងស្លឹក។ បន្ទាប់មក ឆ្អឹងស្លឹកត្រូវបានដុសស្អាត ទុកតែសសៃស្លឹក រួចយកទៅហាលក្រោមកម្តៅថ្ងៃ។ ក្រោយពីសម្ងួត ជាងនឹងជ្រលក់ពណ៌ លទ្ធផលចុងក្រោយគឺសិល្បៈច្នៃប្រឌិត បិទត ដាំ និងផ្សំ បង្កើតជាផ្ទាំងគំនូរ ទៅតាមប្រធានបទជីវភាពរស់នៅនីមួយៗ។ វត្តបាយឌិញ (Bai Dinh) ជារម្មណីយដ្ឋានចេតនាភាពល្បីឈ្មោះ នៃខេត្តនិញប៊ិញ (Ninh Binh) តែងតែមានម្លប់បៃតងត្រជាក់ នៃដើមពោធិ៍កល្បព្រឹក្ស។ រូបថត៖ កុងដាត ប្រជាជនឃុំយ៉ាស៊ិញ (Gia Sinh) ស្រុកយ៉ាវៀន (Gia Vien) បេះជ្រើសយកស្លឹកពោធិ៍ណា ដែលល្អមានតុល្យភាព។ រូបភាព៖ ថាញយ៉ាង ជ្រើសស្លឹករឹង ខៀវជាំ មានរូបសណ្ឋានល្អ ទុកធ្វើជាវត្ថុធាតុគំនូរ ជាការងារប្រចាំថ្ងៃនៃប្រជាជនស្រុកយ៉ាវៀន (Gia Vien)។ រូបថត៖ ថាញយ៉ាង ស្លឹកបន្ទាប់ពីបេះយកមក នឹងបានយកទៅត្រាំនឹងទឹកអំបោល។ រូបថត៖ ថាញយ៉ាង ប្រជាជនសម្អាតស្នាមលម្អិត នៅលើឆ្អឹងស្លឹកពោធិ៍ ដោយភាពផ្ចិតផ្ចង់។ រូបភាព៖ ថាញយ៉ាង ស្លឹកពោធិ៍មួយសន្លឹក បានសម្អាតស្នាមលម្អិតតូចៗ លេចអណ្តែតសសៃស្លឹកជាក់ច្បាស់។ រូបភាព៖ ថាញយ៉ាង បន្ទាប់ពីស្លឹកពោធិ៍បានសម្អាត រួចរាយស្លឹកពោធិ៍នៅលើរានឫស្សី ដើម្បីហាលសម្ងួតក្រោមពន្លឺព្រះអាទិត្យ។ រូបថត៖ កុងដាត ជ្រលក់ពណ៌ឆ្អឹងស្លឹកពោធិ៍ បង្កើតជាពណ៌លឿងស្រស់។ រូបថត៖ ថាញយ៉ាង ស្លឹកពោធិ៍រាប់រយសន្លឹក បានជ្រលក់ពណ៌ដោយសិប្បកម្ម ជាស្រេច។ រូបថត៖ កុងដាត សិប្បករនៃបន្ទប់តាំង គំនូរស្លឹកពោធិ៍ កំពុងផ្គួបតស្លឹកពោធិ៍ បង្កើតជារូបភាពគំនូរ។ រូបថត៖ ថាញយ៉ាង ភ្ជាប់ស្លឹកពោធិ៍នៅលើមែកឈើស្ងួត ជាគំនូសធ្វើសម្រេចរូបគំនូរដែលមានឈ្មោះថាប្រាថ្នា។ រូបថត៖ កុងដាត ពណ៌សម្បូរបែបនៃស្លឹកពោធិ៍ដូចជា ពណ៌ស លឿង ក្រហម លឿងទំ ជាវត្ថុធាតុបង្កើតបានភាពឆើតឆាយ ប្រណីត នៅលើផ្ទាំងគំនូរនីមួយៗ។ រូបថត៖ កុងដាត សិប្បករ សើន ដូក្វៀន (Son Do Quyen) កំពុងភ្ជាប់ស្លឹកពោធិ៍ជាមួយនឹងសម្បកឈើចំណាស់ បង្កើតជារូបភាពសម្រាប់ផ្ទាំងគំនូរ។ រូបថត៖ ថាញយ៉ាង សម្បកឈើស្ងួត ជាវត្ថុធាតុមួយ បានសិប្បករសាងគំនូរស្លឹកពោធិ៍រើសយកពីព្រៃ បែបនេះយកទៅផ្សំនឹងស្លឹកពោធិ៍ បង្កើតជាឈើមានជំហរ មានរាងស្អាត។ រូបថត៖ ថាញយ៉ាង ជ្រុងមួយនៃវត្ថុធាតុ សម្រាប់សាងគំនូរ មកពីស្លឹកពោធិ៍។ រូបថត៖ ថាញយ៉ាង ភ្ជាប់ស្លឹកពោធិ៍លើសម្បកឈើចំណាស់ រួចកែទម្រង់ផ្ទាំងគំនូរទៅជាមានរបៀបរៀបរយ។ រូបថត៖ ថាញយ៉ាង ដើម្បីធ្វើបានស្នាដៃគំនូរស្លឹកពោធិ៍ ត្រូវការបទដ្ឋានមួយហ្មត់ចត់និងផ្ចិតផ្ចង់នៃអ្នកប្រកបរបរធ្វើគំនូរ។ ពិសេសទៀត ជាងអ្នកធ្វើគំនូរស្លឹកពោធិ៍ បានស្វែងរកបានវត្ថុធាតុផ្សំដូចជា ចំបើង ផ្កាឫស្សី សម្បកឈើ គល់ឈើពុក ជាដើម។ល។ ដើម្បីផ្សំធ្វើជាគំនូរនាំយកដង្ហើមធម្មជាតិ។ ការផ្សំនេះ បានបង្ហាញពីភាពរណ្តំនិងស៊ីជម្រៅ នៃវប្បធម៌សម្រាប់ផ្ទាំងគំនូរនីមួយៗ។ តាមរយៈនោះ យើងខ្ញុំយល់អំពីជីវភាពរស់នៅ វប្បធម៌ នៃប្រជាជនវៀតណាម ដោយភាពសម្បូរបែបមួយបែប។ ស្លឹកពោធិ៍ជាផលិតផលនៃសហករណ៍ស៊ិញយឿក (Sinh Duoc) ប្រមូលផ្តុំសិប្បករជាច្រើននៅស្រុកយ៉ាវៀន (Gia Vien) ខេត្តនិញប៊ិញ (Ninh Binh) បង្កើតការងារជូនពលករមូលដ្ឋានជាង១០០នាក់។ របរធ្វើគំនូរស្លឹកពោធិ៍ ក៏ជាវិស័យមួយ បានរាប់បញ្ចូលទៅលើជើងដំណើរទេសចរ ស្វែងយល់អំពីតំបន់ដីយ៉ាស៊ិញ (Gia Sinh) ស្រុកយ៉ាវៀន (Gia Vien) នៃសហករណ៍ស៊ិញយឿក (Sinh Duoc) ។ បន្ទប់តាំងរូបគំនូររាប់ពាន់ផ្ទាំង ធ្វើអំពីស្លឹកពោធិ៍ នៃស៊ិញយឿក (Sinh Duoc) គ្រុប ទាក់ទាញភ្ញៀវទេសចរចតុទិស អញ្ជើញមកទីនេះពិសោធន៍។ ស្នាដៃកល្បព្រឹក្សលូតលាស់ ជាមួយនឹងរូបភាពគល់ឈើកល្បព្រឹក្ស និងរូបព្រះពុទ្ធគង់នៅក្រោមម្លប់ពោធិព្រឹក្ស មានសោភណភាពផង សាយភាយធម្មរសនៃព្រះពុទ្ធ នៅកណ្តាលសត្វលោកផង។ ស្នាដៃ “ឈូងសមុទ្រហាឡុង - Ha Long” ជាមួយនឹងទូក សមុទ្រ បានបង្កើតដោយស្លឹកពោធិ៍ បញ្ចេញពន្លឺផ្លេកៗ ក្រោមកម្តៅថ្ងៃ។ បង្កប់ស្លាក់ស្នាមវប្បធម៌វៀតណាម គឺជាស្នាដៃ “មហោរធឹកដុងសើន - Dong Son” ធ្វើអំពីស្លឹកពោធិ៍ បង្កើតជារូបសណ្ឋាននៃស្រទាប់វប្បធម៌ប្រវត្តិសាស្រ្តវៀតណាម។ ស្នាដៃទាំងអស់បានតាំងនៅបន្ទប់តាំង បំផុសអារម្មណ៍កវីនិពន្ធដែលអញ្ជើញមកទីនេះ សរសេរបញ្ចេញពាក្យពេចន៍ដ៏ល្អ។ កវី ត្រឹន អាញញ្វឹន (Tran Anh Nhuan) ក្រុមវប្បធម៌សិល្បៈខេត្តនិញប៊ិញ (Ninh Binh) សរសេរថា៖ សសៃស្លឹកពោធិ៍រាប់រយឆ្នាំ នាំហរិតជាតិទៅអនាគត”។ ផ្ទាំងគំនូរស្លឹកពោធិ៍ទុកធ្វើជាអំណោយ នៅទាំងបានសិប្បករដេកប៉ាក់ គូរ បង្កើតជាអក្សរដូចជា៖ អក្សរខន្តី សំណាង ចិត្ត សុខដុម ជាមួយនឹងកំណាព្យសាមញ្ញ ស្នាដៃបានភ្ញៀវទេសចរចតុទិសពេញនិយមជាខ្លាំង។ ផ្ទាំងគំនូរ “ព្រះពុទ្ធគង់ក្រោមដើមពោធិព្រឹក្ស” បានបង្កើតរូបភាពដោយស្លឹកពោធិ៍ផ្សំនឹងសម្បកឈើចាស់។ រូបថត៖ កុងដាត ក្នុងរូបគំនូរស្លឹកពោធិ៍នីមួយៗ មានការផ្សំផ្គុំនៃរូបភាពសិល្បៈ ចម្លាក់ គូរបង្កើតរូបភាពដោយវិចិត្រសិល្បៈ។ រូបថត៖ កុងដាត រូបគំនូរមហោរធឹកដុងសើន - Dong Son បង្កើតរូបដោយស្លឹកពោធិ៍។ រូបថត៖ កុងដាត ផ្កាបង្កើតពីស្លឹកពោធិ៍ បង្ហាញពីភាពជ្រះថ្លា សុខដុម សច្ចធម៌។ រូបថត៖ ថាញយ៉ាង ផ្ទាំងគំនូរស្លឹកពោធិ៍មួយ សម្រាប់តម្កល់លើតុ។ រូបថត៖ ថាញយ៉ាង ផ្ទាំងគំនូរ “ឈូងសមុទ្រហាឡុង - Ha Long” បានបង្កើតរូបដោយស្លឹកពោធិ៍ និងសម្បកឈើចាស់ៗ។ រូបថត៖ កុងដាត ស្នាដៃស្លឹកពោធិ៍មួយ បានបង្កើតដោយស្លឹកពោធិ៍និងសម្បកឈើចាស់ៗអាយុរាប់រយឆ្នាំ។ រូបថត៖ កុងដាត បន្ទប់តាំងគំនូរស្លឹកពោធិ៍៖ ១៣០ ផ្លូវដាវយីទឺ (Dao Duy Tu) ទីក្រុងនិញប៊ិញ (Ninh Binh)។ ទូរសព្ទ៖ ០៩១៤៨៦៨៧៦៦ បង ហ្វាង ថាញភឿង (Hoang Thanh Phuong) (នាយករងនៃបន្ទប់តាំងគំនូរស្លឹកពោធិ៍ នៅភូមិស៊ិញយឿក (Sinh Duoc) ឃុំយ៉ាស៊ិញ (Gia Sinh) ស្រុកយ៉ាវៀន (Gia Vien)) ឱ្យដឹងថា នឹងនាំយករូបភាពវិចិត្រសិល្បៈច្នៃប្រឌិត មកលើស្លឹកពោធិ៍ បង្កើតជាផ្ទាំងគំនូរមានភាពជាក់ស្តែង អំពីភាពស៊ីជម្រៅ បង្ហាញពីអត្ថន័យ និងសម្រស់ស្រស់ស្អាតនៃតំបន់ពុទ្ធភូមិ។ របរធ្វើគំនូរច្នៃចេញពីស្លឹកពោធិ៍ ក៏បានស៊ិញយឿក (Sinh Duoc) គ្រុប នាំចូលដំណើរទេសចរណ៍វប្បធម៌តំបន់ពុទ្ធភូមិនៅខេត្តនិញប៊ិញ (Ninh Binh) ព្រមទាំងតាំងនៅតាមព្រឹត្តិការណ៍វប្បធម៌ជាតិផង៕ អត្ថបទ៖ ត្រឹនវឹន រូបថត៖ ថាញយ៉ាងនិងកុងដាត