មិនប្រើជក់ឬពណ៌សម្រាប់គូរ វិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen) បានកែប្រែសំពត់ជាមួយវត្ថុធាតុផ្សេងៗ ទៅជាស្នាដៃសិល្បៈនានា។
មិនប្រើជក់ឬពណ៌សម្រាប់គូរ វិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen) បានកែប្រែសំពត់ជាមួយវត្ថុធាតុផ្សេងៗ ទៅជាស្នាដៃសិល្បៈនានា។ បញ្ចប់ការសិក្សាផ្នែករចនាម៉ូដសម្លៀកបំពាក់ នៅវិទ្យាស្ថានបើក បន្ទាប់មកវិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen) រៀនបន្តអនុបណ្ឌិត នៅសកលវិទ្យាល័យវិចិត្រសិល្បៈវៀតណាម។ តាំងពីតូចហ្វៀន (Huyen) ចូលចិត្តគំនូរវត្ថុធាតុ ដូចនេះ ជួនកាលមិនត្រឹមតែវត្ថុធាតុសំពត់ នៅទាំងមានវត្ថុធាតុជាច្រើនដូចជា គ្រួស គ្រាប់ទៀប គ្រាប់ក្រូចថ្លង់ អ្នកស្រីក៏រិះគិតរៀនបង្កើតធ្វើជាគំនូរខ្នាតតូច ប្រណីតៗ សម្រាប់ជូនមិត្តភក្តិ។
វិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen) បានធ្វើគំនូរសំពត់ បានជាង១០ឆ្នាំ។ រូបថត៖ ខាញឡុង
ពេលនៅរៀនផ្នែករចនាម៉ូដសម្លៀកបំពាក់ មានឱកាសជួបប្រទះនឹងពណ៌នៃសំពត់ ក្រណាត់សេសសល់ជាច្រើន ដូចនេះវិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen) ចាប់ផ្តើមធ្វើសាកល្បងបង្កើតស្នាដៃខ្នាតតូចប្រណីតៗ។ នៅឆ្នាំ២០០៦ អ្នកស្រីចាប់ផ្តើមបង្កើតស្នាដៃ និង បង្ហោះឡើងប្លុកឯកជន។ ពេលបង្ហោះឡើង ក៏មានការគាំទ្រពីមនុស្សជាច្រើន ដូចនេះផ្តើមពីគំនូរខ្នាតតូច ហ្វៀន (Huyen) ចិញ្ចឹមចិត្ត កែប្រែស្នាដៃសិល្បៈ ឱ្យមានការផ្ចិតផ្ចង់ និងប្រណីតជាង។
ម៉ោងរៀនបង្កើតគំនូរសំពត់របស់វិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen)ជាមួយសិក្ខាកាមវ័យកុមារ។ រូបថត៖ ខាញឡុង
គំនូរដំបូង ដែលវិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen) ធ្វើជាមួយនឹងមិត្តសកលវិទ្យាល័យ ដែលមានចំណូលចិត្តដូចគ្នា ស្រឡាញ់សម្លៀកបំពាក់នៃ៥៤ជនជាតិវៀតណាម ដោយមានខ្នាត ២ X ១,៥ម៉ែត្រ ក្នុងអំឡុងពេល៦ខែ បច្ចុប្បន្នគំនូរនេះ នៅបានរក្សាក្នុងសារមន្ទីរនារីវៀតណាម។
ពិធីតាំងពិព័រណ៍ឯកជនឆ្នាំ២០១៨ ដែលមានឈ្មោះថា “ខ្ញុំគូរក្ដីសុបិន” គូសកំណត់ពេល១០ឆ្នាំ ប្រកបមុខរបររបស់វិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen) ស្នាដៃបង្ហាញពីជំនោរអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកស្រី ជាមួយបច្ចេកទេសធ្វើ និង វត្ថុធាតុផ្សេងៗគ្នា។ គំនូរចំនួន២៤ផ្ទាំង ដាក់នៅតាំងពិព័រណ៍ បានអ្នកស្រីចំណាយពេលធ្វើពី១សប្តាហ៍រហូតដល់១ខែ ក្នុងអំឡុងពេល២ឆ្នាំ ទើបបានសម្រេច។
វិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen) ឱ្យដឹងថា៖ “នៅវៀតណាម ក៏មានវិចិត្រករ វិចិត្រការិនីមួយចំនួន ធ្វើគំនូរសំពត់ ក៏ប៉ុន្តែពួកគាត់គ្រាន់តែធ្វើ voan ខ្ញុំចង់បានលក្ខណៈដោយឡែកសម្រាប់ខ្លួនឯង ពេលគេសំឡឹងមើល គេនឹងស្គាល់ថាធ្វើអំពីសំពត់ ដូចនេះខ្ញុំបានបង្កើតស្នាដៃជាច្រើន ចេញពីសំពត់ ។ល។ ការធ្វើប្រព្រឹត្តកម្មសំពត់ មានភាពងាយស្រួល ក៏ប៉ុន្តែរបៀបនាំយកវត្ថុធាតុដោយឡែកដាក់លើគំនូរ តាមគោលគំនិតខ្លួន ទើបវាលំបាក”។
សំពត់ ក្រោយពេលបោកស្អាត ហាល និងលាបកាវ ក្លាយជាស្រទាប់ស្តើងមួយ រាបស្មើ ងាយនឹងកាត់ ឬគូរ។ រូបថត៖ ខាញឡុង
ដើម្បីបង្កើតបានស្នាដៃគំនូរមួយផ្ទាំង តាមធម្មតាវិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen) នឹងគូរពង្រាងរូបភាពដោយខ្មៅដៃ នៅលើក្រដាស ពេលស្រមៃឃើញអ្វីមួយ។ បន្ទាប់មក អ្នកស្រីនឹងត្រូវប្រើសំពត់អ្វី វត្ថុធាតុអ្វី ធ្វើដូចម្តេចសមស្រប់នឹងផ្ទាំងគំនូរ បញ្ចូលព្រលឹងសិល្បៈ។ សំពត់បានជ្រើស នឹងបានយកទៅធ្វើប្រព្រឹត្តិកម្មបោកស្អាត ហាលស្ងួត និងលាបកែវ ធ្វើដូចម្តេចពេលកាត់ទៅសូត្រអំបោះមិនធ្លាក់ចេញ។ រួចបញ្ជូលគំនូសលម្អិត ក្រងជាយដោយសូត្រ ក្លាយជាស្នាដៃសុក្រិតមួយ។
ប្រធានបទផ្ទាំងគំនូរសំពត់របស់វិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen) តែងជាប្រធានបទអំពីនារី ពណ៌នាជ្រុងផ្សេងៗដូចជា ទឹកចិត្តអ្នកម្តាយនិងកូន នារីជនជាតិក្រោកឡើង សម្រស់នារីហាណូយបុរាណ។ ផ្ទាំងគំនូរនីមួយៗ បានអ្នកស្រីទាញយកតែជ្រុងនារី ដែលមានសភាពទំនើបផង បុរាណផង។
រហូតដល់បច្ចុប្បន្ន វិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen) នៅតែបន្តការងារបង្កើតគំនូរសំពត់ ក្រោមប្រធានបទផ្សេងៗ ទន្ទឹមនោះក៏មានការបណ្តុះបណ្តាលសិក្ខាកាមវ័យកុមារ ដែលស្រឡាញ់គំនូរដោយឡែក និងវិចិត្រសិល្បៈទូទៅ នៅមជ្ឈមណ្ឌល House of Art (ហាណូយ)៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង និង ឯកសារ
ប្រែសម្រួល៖ រីកើង