ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និន្នាការស្វែងរកបណ្តាគំនូរដូចគ្នា ការរស់នៅ និងបំណងប្រាថ្នានូវជីវភាពរស់នៅសុខសាន្ត…ជាអ្វីៗ ដែលវិចិត្រករល្បីឈ្មោះនៃភាគខាងត្បូង ក្នុងដំណាក់កាលពីឆ្នាំ១៩៥៤ ដល់ ឆ្នាំ១៩៧៥ បានគូរក្នុងគំនូររបស់គេ។ ថ្មីៗ នេះ ការតាំងពិព័រណ៍ក្រោមប្រធានបទ"បំផុសគំនិតរ៉ូមែនទិកលោកខាងកើត" គឺកំហើញមួយ ដើម្បីមហាជននឹងយល់ដឹងយ៉ាងច្បាស់លាស់នូវវិចិត្រកម្ម នៅភាគខាងត្បូង ក្នុងដំណាក់កាលនោះ។
តាមវិចិត្រករ ថាយតួន (Thai Tuan) វិចិត្រករ យុយថាញ (Duy Thanh) វិចិត្រករ ង៉ុកយុង (Ngoc Dung) វិចិត្រករ ទូយៀន (Tu Duyen) វិចិត្រករ វ៉ាន់ដែន (Van Den) ... ជាល្បីល្បាញក្នុងដំណាក់កាលពីឆ្នាំ១៩៥៤ ដល់ ឆ្នាំ១៩៧៥ បន្តនេះគឺជំនាន់វិចិត្រករក្រោយ ដូចជា៖ វិចិត្រករ ង្វៀនទ្រុង (Nguyen Trung) វិចិត្រករ ឌីញកឿង (Dinh Cuong) វិចិត្រករ គូង្វៀន (Cu Nguyen) វិចិត្រករ ង្វៀនភឿក (Nguyen Phuoc) វិចិត្រករ ទ្រីញគុង (Trinh Cung) វិចិត្រករ ង្វៀនខាយ (Nguyen Khai) វិចិត្រករ ឡេតាយឌៀន (Le Tai Dien) វិចិត្រករ ង្វៀនដុង (Nguyen Dong)...
បណ្តាតម្រុយសំខាន់ៗ ចំពោះវិចិត្រកម្មនៃភាគខាងត្បូង ដំណាក់កាលពីឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៧៥ ត្រូវរៀបរាប់អំពីការតាំងពិព័រណ៍រដូវផ្ការីកឆ្នាំ១៩៥៩ ការតាំងពិព័រណ៍វិចិត្រកម្មអន្តរជាតិ ឆ្នាំ១៩៦២ និងការតាំងពិព័រណ៍រដូវផ្ការីក ឆ្នាំ១៩៦៤ ដែលមានការចូលរួមរបស់វិចិត្រករ វិចិត្រការិនីចំនួន ២០០ នាក់ និងមានគំនូរថ្នាំលាយប្រេងចំនួន ៥៨៣ ផ្ទាំង….ចំនៅពេលនោះកាន់តែលេចចេញវិចិត្រករ វិចិត្រការិនីជាច្រើននាក់ និងមានរចនាបទទំនើបៗ។
គំនូរចំនួន ២៦ ផ្ទាំងបានដាក់តាំងក្នុងការតាំងពិព័រណ៍លើកនេះ នៅសណ្ឋាគារ Hotel des Arts Saigon អាសយដ្ឋាន ៧៦ - ៧៨ វិថី ង្វៀនធីមិញខាយ (Nguyen Thi Minh Khai) ខណ្ឌទី៣ នៃទីក្រុងហូជីមិញ (Ho Chi Minh) យើងបានឃើញយ៉ាងច្បាស់លាស់ថា វិចិត្រកម្មនៃភាគខាងត្បូងមានការរីកចំរើនយ៉ាងខ្លាំងក្លា និន្នាការស្វែងរកគំនូរដូចគ្នា ការរស់នៅ បំណងប្រាថ្នានូវជីវភាពរស់នៅសុខសាន្ត… គ្របដណ្តប់លើគំនូរទាំងស្រុកគឺបំផុសគំនិតរ៉ូមែនទិកលោកខាងកើត។