ព័ត៌មាន

គោលនយោបាយសារពើពន្ធដើម្បីទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច

វៀតណាមកំពុងបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពន្លឿនដំណើរការស្តារទាំងម៉ាក្រូសេដ្ឋកិច្ចនិង មីក្រូសេដ្ឋកិច្ច។ ចាប់ពីដើមឆ្នាំ ២០២២ មក គោល នយោបាយថ្មីត្រូវបានរដ្ឋាភិបាល ដាក់ពង្រាយជាបន្តបន្ទាប់ដើម្បីដោះស្រាយចំណុច កកស្ទះក្នុងការបើកចំណាយដើមទុនវិនិយោគសាធារណៈ កសាងហេដ្ឋារចនាសម្ព័ន្ធ ហើយជំរុញការការប្រើប្រាស់ទំនិញ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ថ្លែងនៅឯកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមករា ឆ្នាំ២០២២។ (រូបថត៖ VOV)

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc។

 

គោលនយោបាយដែលចូលជាធរមានចាប់ពីដើមឆ្នាំ

បន្ទាប់ពីដំណើរទស្សនកិច្ចការងារនៅដើមឆ្នាំដើម្បីចុះត្រួតពិនិត្យ ដាស់តឿនស្វែង យល់ពីស្ថានភាព ដោះស្រាយការលំបាកឧបសគ្គនៃគម្រោងផ្លូវល្បឿនលឿន ខាង ជើង-ខាងត្បូង អាកាសយានដ្ឋានអន្តរជាតិ Long Thanh នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចេញផ្សាយសារាចរណ៍លេខ១ស្តីពីការដាស់ តឿន អនុវត្តន៍ភារកិច្ចឲ្យមានប្រសិទ្ធភាពបន្ទាប់ពីរយៈពេលឈប់សម្រាកបុណ្យចូល ឆ្នាំថ្មីប្រពៃណី។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រសួងគមនាគមន៍ ដឹកជញ្ជូន និង ស្ថាប័ន មូលដ្ឋានពាក់ព័ន្ធ ពន្លឿនថែមទៀតនូវដំណើរការត្រៀមរៀបចំការវិនិយោគគម្រោងសាងសង់ផ្លូវគោកល្បឿនលឿនជើង-ត្បូងប៉ែកខាងកើតដំណាក់កាល ២០២១-២០២៥; ផ្តោតលើការពន្លឿនដំណើរការសាងសង់នៃគម្រោង ផ្លូវល្បឿនលឿនមួយ ចំនួននៅលើខ្សែជើង-ត្បូងប៉ែកខាងកើតកើតដំណាក់កាល ២០១៧-២០២០ និង គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី១ផងដែរ។ ការដែល លោកនាយករដ្ឋមន្ត្រីបានជ្រើសរើសទៅបំពេញទស្សនកិច្ចនៅសំណង់គមនាគមន៍ សំខាន់ៗ នៅដើមឆ្នាំថ្មី ដោយសារតែរយៈពេលជាច្រើនឆ្នាំមកនេះ វៀតណាមតែងតែ កំណត់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺជាការទម្លុះទម្លាយមួយ ក្នុងចំណោមការទម្លុះ ទម្លាយយុទ្ធសាស្ត្រទាំង៣ ដែលក្នុងនោះហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដើរតួនាទីដ៏ សំខាន់ពិសេស។ ជាងនេះទៅទៀត នៅពេលជំរុញខ្លាំងការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច សង្គមឡើងវិញ ដើមទុនវិនិយោគសាធារណៈសរុបដែលត្រូវការទាញយកក្នុងឆ្នាំ ២០២២-២០២៣ គឺមានទំហំធំណាស់ ប្រសិនបើមិនផ្លាស់ប្ដូរថ្មីការត្រិះរិះ វិធីអភិក្រម របៀបធ្វើ ការរៀបចំអនុវត្តន៍ ការឃ្លាំមើលត្រួតពិនិត្យ គឺមិនអាចសម្រេចភារកិច្ច បានឡើយ។ អញ្ជើញថ្លែងនៅឯកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមករា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសំណូមពរយ៉ាងដូច្នេះថា៖

បណ្ដាក្រសួង ស្ថាប័ន ខេត្តក្រុងត្រូវតែពន្លឿនការបើកចំណាយដើមទុនវិនិ យោគសាធារណៈ ឲ្យទាន់តាមវឌ្ឍនភាព ប៉ុន្តែត្រូវលើកកំពស់គុណភាពហើយធានា ការសន្សំសម្ចៃ; ត្រូវពិនិត្យឡើងវិញនូវកម្មវិធីគោលដៅចំនួន៣ដើម្បីដាក់ពង្រាយ អនុវត្តន៍ចាប់ពីដើមឆ្នាំ២០២២តែម្ដង។ ទន្ទឹមនឹងនោះជំរុញខ្លាំងការសម្រួលបែបបទ រដ្ឋបាល។ គណៈកម្មាធិការជនជាតិ ក្រសួងផែនការនិងវិនិយោគ ក្រសួងហិរញ្ញវត្ថុត្រូវ សម្រេចឲ្យបានឆាប់បំផុតនូវសារាចរណ៍ស្ដីពីគោនយោបាយឥណទានអនុគ្រោះ

ក្នុងវិស័យផលិតកម្ម-អាជីវកម្ម ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២២ ការកាត់បន្ថយពន្ធ លើតម្លៃបន្ថែម (VAT) បានចូលជាធរមាន។ អត្រាពន្ធពី១០%ត្រូវបានកាត់បន្ថយមក ត្រឹម៨%សម្រាប់អង្គភាព បុគ្គលធ្វើផលិតកម្ម-អាជីវកម្ម។ ការកាត់បន្ថយពន្ធ VAT មក ៨% នឹងជួយឲ្យមិនត្រូវបង្កើនតម្លៃផលិតផល និងសេវាកម្ម។ សមត្ថភាពប្រើប្រាស់ ផលិតផល សេវាកម្មក៏នឹងត្រូវបាន ជួយទ្រទ្រង់ ហើយលើកកំពស់ងផងដែរ។ សម្រាប់ អ្នកប្រើប្រាស់ ដែលជាក្រុមដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងនៅពេលដែលប្រាក់ ចំណូល និងការងារ ត្រូវកាត់បន្ថយដោយសារតែជម្ងឺរាតត្បាតនោះ ការកាត់បន្ថយពន្ធ VAT នឹងជួយក្រុមនេះសន្សំសម្ចៃដោយផ្ទាល់បាន២%នៃការចំណាយជាមធ្យម។

ធានាការប្រតិបត្តិគោលនយោបាយហិរញ្ញវត្ថុ រូបិយវត្ថុប្រកបដោយភាពបត់បែន

គោលនយោបាយសារពើពន្ធ រូបិយវត្ថុដើរតួនាទីដ៏សំខាន់ក្នុងការស្តារ និង អភិវឌ្ឍសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០២២ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc បាន ឲ្យដឹងថា គោលដៅខ្ពស់បំផុតគឺធ្វើសេនាធិការជូនរដ្ឋាភិបាលនិងរដ្ឋសភា ដើម្បីធានា បាននូវសន្ទស្សន៍សេដ្ឋកិច្ចសង្គមនិងហិរញ្ញវត្ថុ។ ជាពិសេស ត្រូវរក្សាតុល្យភាព សំខាន់ៗនៃខឿនសេដ្ឋកិច្ច ធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ប្រតិបត្តិដើម្បីធានាការ ចំណាយថវិកាហួសកំណត់ឲ្យស្ថិតនៅក្នុងកម្រិតដែលបានអនុញ្ញាត រក្សាអតិផរណា ឲ្យស្ថិតក្រោមការគ្រប់គ្រង ហើយជំរុញកំណើន និងដំណើរការអភិវឌ្ឍ។ ក្រសួងហិរញ្ញ វត្ថុក៏បានធ្វើសេនាធិការជូនរដ្ឋាភិបាល និងរដ្ឋសភាដើម្បីចេញផ្សាយកញ្ចប់ជំរុញ សេដ្ឋកិច្ច ដែលក្នុងនោះទឹកប្រាក់ចំនួន ៦៤ ទ្រីលានដុងគឺជាការលើកលែង ពន្យាពេល កាត់បន្ថយពន្ធនិងថ្លៃសេវា។

យើងមានដំណោះស្រាយជាច្រើនដើម្បីគ្រប់គ្រងអតិផរណា។ បច្ចុប្បន្ននេះ អតិផរណានៃការប្រើប្រាស់ស្ថិតនៅកម្រិតទាបបំផុត ត្រឹម១,៨៤% ប៉ុណ្ណោះ។ នៅចំពោះមុខសម្ពាធពីបញ្ហាតម្លៃកើនឡើងក្នុងផលិតកម្ម អាជីវកម្ម ឬតម្លៃប្រេងឧស្ម័ន តម្លៃដែកនិងតម្លៃមួយចំនួនទៀត យើងនឹងសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីធ្វើសេនាធិការជូនរដ្ឋាភិបាលដើម្បីមានដំណោះស្រាយអំពីពន្ធ ដំណោះស្រាយ ប្រឆាំងការរត់ពន្ធ ដំណោះស្រាយអំពីការត្រួតពិនិត្យ ហើយផាកពិន័យយ៉ាងតឹងរ៉ឹងចំពោះការរំលោភបំពាន រួមទាំងលើទីផ្សារភាគហ៊ុន ទីផ្សារអចលនទ្រព្យ និងទីផ្សារផ្សេងៗទៀត ដើម្បីធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចមានតម្លាភាព ភាពស្អាតស្អំហើយមានការប្រកួតប្រជែងស្របតាមបទប្បញ្ញត្តិនៃច្បាប់

កិច្ចខិតខំប្រឹងប្រែងក្នុងការប្រតិបត្តិ ដាក់ពង្រាយអនុវត្តន៍ភារកិច្ចចាប់ពីដើមឆ្នាំ ២០២២របស់រដ្ឋាភិបាល ក្រសួងនិងស្ថាប័នទាំងអស់ ជាថ្មីម្តងទៀត បានបញ្ជាក់នូវ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការពន្លឿនដំណើរការស្តារសេដ្ឋកិច្ចឡើងវិញហើយ ធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top