ព័ត៌មាន

គោលនយោបាយវិនិយោគគម្រោងផ្លូវរថភ្លើងល្បឿនលឿនត្រូវបានដាក់ជូនរដ្ឋសភាជាផ្លូវការ

នាព្រឹកថ្ងៃទី ១៣ វិច្ឆិកា នៅទីក្រុងហាណូយ តាមរបៀបវារៈនៃសម័យប្រជុំលើកទី ៨ នៃរដ្ឋសភានីតិកាលទី ១៥ គណៈប្រតិភូរដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគម្រោងថវិការដ្ឋសម្រាប់ឆ្នាំ ២០២៥។
សម័យសួរដេញដោលនិងឆ្លើយសំនួរដេញដោលនារសៀលថ្ងៃទី ១២ខែវិច្ឆិការ (រូបថត៖ រដ្ឋសភា)

បន្ទាប់មក គណៈប្រតិភូបានពិភាក្សាជាក្រុមអំពី៖ គោលនយោបាយវិនិយោគសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿននៅអ័ក្សខាងជើង-ខាងត្បូង; កែសម្រួលគោលនយោបាយវិនិយោគគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ក្នុងសេចក្តីសម្រេចចិត្តលេខ ៩៤ នៃរដ្ឋសភានីតិកាលទី១៣; សេចក្តីព្រាងដំណោះស្រាយស្តីពីការសាកល្បងគម្រោងលំនៅ ឋានពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងស្តីពីការទទួលបានសិទ្ធិប្រើប្រាស់ ដីធ្លី ឬកំពុងមានសិទ្ធិប្រើប្រាស់ដីធ្លី។

គម្រោងផ្លូវរថភ្លើងល្បឿនលឿនពីជើងទៅត្បូងឆ្លងកាត់ខេត្តក្រុង ចំនួន ២០ ដោយមានទុនវិនិយោគបឋមចំនួន៦៧ពាន់លានដុល្លារអាមេរិក។ គម្រោងនេះគ្រោងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៧ ដែលមានប្រវែងជាង ១.៥៤០ គីឡូម៉ែត្រ ដោយសាងសង់ផ្លូវរថភ្លើងពីរខ្សែថ្មីដែលមានរង្វាស់ ១,៤៣៥ មីលីម៉ែត្រ ជាមួយនឹងល្បឿនរចនាគឺ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា រដ្ឋសភាបានបោះឆ្នោតអនុម័តសេចក្តីសម្រេច ចិត្តស្តីពីផែនការបែងចែកថវិកាមជ្ឈិមសម្រាប់ឆ្នាំ២០២៥; កិច្ចពិភាក្សានៅសាលប្រជុំអំពីគោលនយោបាយវិនិយោគនៃកម្មវិធីគោលដៅជាតិស្តីពីការទប់ស្កាត់ និងត្រួតពិនិត្យគ្រឿងញៀនរហូតដល់ឆ្នាំ២០៣០។

មុននោះ ក្នុងកិច្ចប្រជុំនាថ្ងៃទី ១២ វិច្ឆិកា រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ រដ្ឋសភាបានសម្រេចចិត្តលើកសំណើរកំណើនផលិតផលក្នុងស្រុកសរុបក្នុងអត្រា ៦,៥-៧% ខ្ពស់ជាងផែនការ និងស្មើនឹងគោលដៅអនុវត្តន៍របស់រដ្ឋាភិបាលសម្រាប់ឆ្នាំនេះ គឺលើសពី ៧%៕


top