ព័ត៌មាន

គោលដៅនៃផែនការមេជាតិរបស់វៀតណាមគឺសមស្របនឹងគោលដៅអភិវឌ្ឍន៍

នារសៀលថ្ងៃទី ១៦ សីហា នៅវិមានរដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានជួបធ្វើការជាមួយលោកបណ្ឌិត Danny Leipziger នាយកប្រតិបត្តិកិច្ចសន្ទនាកំណើននៃធនាគារពិភពលោក (WB)។
  អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai និងលោកបណ្ឌិត Danny Leipziger នាយកប្រតិបត្តិកិច្ចសន្ទនាកំណើននៃធនាគារពិភពលោក (WB)។ (រូបថត៖ quochoi.vn)  
ថ្លែងមតិក្នុងជំនួបធ្វើការទាក់ទងនឹងផែនការមេជាតិ លោក Danny Leipziger បានឲ្យដឹងថា មានការលំបាកនិងបញ្ហាប្រឈមដ៏ធំចំនួន ៣ នៅពេលដែល វៀតណាម កសាងផែនការមេជាតិ នោះគឺ៖ ការធ្វើសុខដុមនីយកម្មនិង ការផ្សាភ្ជាប់ផែនការមេ ឯកសារច្បាប់ពាក់ព័ន្ធ; ការធានាហិរញ្ញវត្ថុ និងការដាក់ពង្រាយអនុវត្តន៍។ លោកនាយក ប្រតិបត្តិកិច្ចសន្ទនាកំណើនធនាគារពិភពលោកបានចាត់ទុកថា ជាមូលដ្ឋាន គោលដៅ នៃផែនការមេថ្នាក់ជាតិរបស់វៀតណាមគឺសមស្របនឹងគោលដៅអភិវឌ្ឍន៍រហូតដល់ឆ្នាំ២០៤៥។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញ នៅមានការងារជាច្រើនដែលត្រូវធ្វើ ហើយក្នុងដំណើរការនោះ WB ត្រៀមខ្លួនជាស្រេច ធ្វើការជាមួយរដ្ឋសភាវៀតណាម និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការណែនាំដោះ ស្រាយបញ្ហានានាក្នុងដំណើរការកសាង និងអនុវត្តផែនការមេ។
ដោយយល់ស្របនឹងការចែករំលែករបស់តំណាងធនាគារពិភពលោក អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានសង្កត់ធ្ងន់ថា ការកសាងផែនការមេជាតិ គឺជាបញ្ហាលំបាកនិងស្មុគស្មាញ។ អាស្រ័យហេតុនេះ រដ្ឋសភាវៀតណាមមានគោល បំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិ ការ ជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការកសាងនិងសុក្រិតផែនការមេ៕

top