ពីសេចក្តីសម្រេច ទៅសកម្មភាពជាក់ស្តែង

គោលដៅខ្ពស់បំផុតរបស់បក្សគឺសុភមង្គលរបស់ប្រជាជន

បក្សកុម្មុយនិស្តវៀតណាមតែងតែដាក់ផលប្រយោជន៍របស់ប្រជាជនជាចម្បង។ រាល់សេចក្តីសម្រេចចិត្តទាំងអស់របស់បក្ស សុទ្ធតែមានគោលបំណង លើកកម្ពស់គុណភាពនៃជីវភាពរស់នៅសម្រាប់ប្រជាជនគ្រប់រូប។ 

បទយកការណ៍ "គោលដៅខ្ពស់បំផុតរបស់បក្សគឺសុភមង្គលរបស់ប្រជាជន" នឹងនាំយើងទៅកាន់រឿងរ៉ាវដ៏ជាក់ស្តែង និងរស់រវើក កន្លែងដែលគោលនយោបាយ និងគោលមាគ៌ារបស់បក្សត្រូវបានអនុវត្តន៍ជាក់ស្តែង តាម រយៈការផ្លាស់ប្តូរយ៉ាងច្បាស់លាស់នៅក្នុងគ្រប់ដំបូលផ្ទះ និងបុគ្គលគ្រប់រូប ដោយបញ្ជាក់ពីទស្សនថា៖ សុភមង្គលរបស់ប្រជាជនគឺជារង្វាស់ខ្ពស់បំផុតនៃតម្លៃនៃការរួមចំណែកទាំងអស់។

អ្នកស្រី ឡូ ធីឡា មកពីភូមិណាយ៉ុង ឃុំព្រំដែនឈៀងឃួង ខេត្តសឺនឡា (កណ្តាល) មានសេចក្តីសោមនស្សរីករាយដែលបានទទួលផ្ទះថ្មី (រូបថត៖ ធូ ធុយ/VOV-ភាគពាយ័ព្យ)

អ្នកស្រីឡ ធិ ឡា ជាស្ត្រីជនជាតិថៃម្នាក់ មកពីភូមិណាយ៉ុន  ឃុំព្រំដែនឈៀងឃួង  ខេត្តសឺនឡា កំពុងផ្លាស់ទៅផ្ទះថ្មីរបស់ខ្លួន ជាមួយកូនប្រុសរបស់គាត់នៅថ្ងៃនេះ ជាមួយនឹងអារម្មណ៍ពោរពេញដោយសេចក្តីសប្បាយ រីករាយ។ ស្វាមីបានចាកចេញពីអ្នកស្រីនៅពេលដែលកូនរបស់ពួកគេមានអាយុត្រឹមតែមួយខែប៉ុណ្ណោះ។ អស់រយៈពេលជាច្រើនឆ្នាំ អ្នកស្រីបានចិញ្ចឹម និងអប់រំកូនតែម្នាក់ឯង ដោយពឹងផ្អែកតែលើផ្ទៃដីតូចមួយសម្រាប់ធ្វើស្រែចម្ការ។ ប្រាក់ចំណូលរបស់គ្រួសារគឺពឹងផ្អែកលើចំការតូចមួយនេះ  ដូច្នេះការស្រមៃលើផ្ទះរឹងមាំនៅតែពិបាកសម្រេចបានណាស់។

ដោយអនុវត្តតាមគោលនយោបាយរបស់បក្សក្នុងការលុបបំបាត់ផ្ទះបណ្ដោះ អាសន្ន និងផ្ទះទ្រុឌទ្រោម សម្រាប់គ្រួសារក្រីក្រ គ្រួសារដែលទទួលបានជំនួយពីរដ្ឋាភិបាល និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាក អាជ្ញាធរឃុំ និងភូមិ រួមជាមួយអ្នកបរិច្ចាគដ៏សប្បុរស បានផ្តល់អាទិភាពលើធនធានដើម្បីជួយឲ្យម្តាយនិងកូនរូបនេះ  មានផ្ទះសម្បែងស្ថិរភាព។  

“សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស និងរដ្ឋ។ ខ្ញុំនិងកូនលែងត្រូវព្រួយបារម្ភអំពីភ្លៀង និងព្រះអាទិត្យទៀតហើយ។ ឥឡូវនេះយើងអាចផ្តោតលើការងាររបស់យើង និងខិតខំដើម្បីជីវភាពកាន់តែប្រសើរឡើង”។

ក្រុមគ្រួសារលោក វ៉ាង អា យី នៅភូមិណាខាម ឃុំឈៀងឃួង ខេត្តសឺនឡា នៅថ្ងៃដែលពួកគេទទួលបានផ្ទះថ្មី (រូបថត៖ ធូ ធុយ/VOV-ភាគពាយ័ព្យ)


ដោយបានផ្លាស់ទៅផ្ទះថ្មី  នៅចំពោះមុខមហាសន្និបាតលើកទី ១៤ របស់បក្ស   ណាខាម ឃុំ ឈៀងឃួង មិនបានភ្លេចព្យួរទង់ជាតិនៅលើរានហាលយ៉ាងស្អាតនោះទេ។ សម្រាប់លោករូបនេះ និងប្រជាជនម៉ុងក្នុងភូមិ ណាខាម បក្សគឺជាពន្លឺដឹកនាំ ដែលនាំមកនូវជីវភាពរុងរឿង និងសុភមង្គលដល់ប្រជាជន។ 

“កាលពីមុននេះ ឪពុកម្តាយរបស់ខ្ញុំក៏ក្រីក្រដែរ មានដីតិចតួចសម្រាប់ដាំដុះ ដូច្នេះជីវភាពមានការលំបាកខ្លាំងណាស់។ ឥឡូវនេះ ខ្ញុំនិងភរិយារបស់ខ្ញុំបានបង្កើតគ្រួសារមួយ ដោយមានបក្ស និងរដ្ឋផ្តល់ជំនួយ យើងមានផ្ទះថ្មី និងធំទូលាយដែរ។ យើងពិតជាដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស និងរដ្ឋ។ នៅពេលខាងមុខនេះ គ្រួសាររបស់យើងនឹងខិតខំធ្វើការ  ដើម្បីឱ្យជីវភាពរបស់យើងកាន់តែធូធារជាង”។

អ្នកស្រីឡា និងលោក យីគឺជាគ្រួសារពីរក្នុងចំណោមគ្រួសារចំនួន ៣២ នៅក្នុងឃុំ ឈៀងឃួង ដែលបានទទួលផ្ទះថ្មីពីរដ្ឋក្នុងឱកាសនេះ។

នៅខេត្ត ក្វាង ទ្រី ដែលជាខេត្តកណ្តាលមួយរបស់វៀតណាម បន្ទាប់ពីអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត យន្តការ "ច្រកចេញចូលតែមួយ" រួមបញ្ចូលគ្នា ដែលភ្ជាប់ជាមួយនឹងការផ្លាសប្តូរឌីជីថល ទទួលបានការពេញចិត្តពីប្រជាជន។ លោក ផាម ឌិញ ធួន ប្រជាជននៅភូមិតាមដាំង ឃុំដុងឡេ  ខេត្តក្វាងទ្រី បានវាយតម្លៃថា៖   “ចាប់តាំងពីការរួមបញ្ចូល ឃុំមក ខ្ញុំបានមកបំពេញបែបបទជាច្រើនដង ហើយបាន ឃើញថា កម្មាភិបាលទទួលបន្ទុកមានការយកចិត្តទុកដាក់ ដោយដោះស្រាយឯកសារបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ដែលធ្វើឱ្យយើងជាពលរដ្ឋមានអារម្មណ៍នឹងនរចិត្ត”។

ខេត្តក្វាងទ្រី វិនិយោគ និងធ្វើឱ្យប្រសើរឡើងនូវឧបករណ៍នៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈ ដែលជួយបង្កើនប្រសិទ្ធភាពនៃការបម្រើប្រជាជន (ថាញ់ ហៀវ/VOV វៀតណាមកណ្តាល)


ថ្មីៗនេះ ឃុំដុងឡេ  បានវិនិយោគលើការធ្វើឱ្យប្រសើរឡើងភ្នាក់ងារច្រកចេញចូលតែមួយ ជាមួយនឹងប្រព័ន្ធស្វែងរកលេខដោយស្វ័យប្រវត្តិ និងឧបករណ៍តម្រង់ជួរ និងកន្លែងរង់ចាំ ដែលធានាបាននូវភាពងាយស្រួលសម្រាប់ប្រជាជន។ ការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការទទួល និងដំណើរការឯកសារត្រូវបានលើកកម្ពស់ ដែលរួមចំណែកដល់ការកាត់បន្ថយពេលវេលាសម្រាប់ការដោះស្រាយបែបបទ លើកកម្ពស់ប្រសិទ្ធភាពការងាររបស់កម្មាភិបាល។

ការទទួលពលរដ្ឋគឺជាភារកិច្ចជាប្រចាំរបស់អាជ្ញាធរមូលដ្ឋានក្នុងការផ្ទៀងស្តាប់ និងដោះស្រាយសំណើស្របច្បាប់របស់ប្រជាជន។ ចំពោះតំបន់ធំៗ ដែលមានប្រជាជនរាយប៉ាយ នៅតែពិបាកសម្រាប់ប្រជាជនក្នុងការធ្វើដំណើររាប់សិបគីឡូម៉ែត្រទៅកាន់ការិយាល័យរដ្ឋបាល។ ដោយផ្អែកលើស្ថានភាពជាក់ស្តែងនោះ ឃុំ គីម ភូ ខេត្តក្វាងទ្រី បានជ្រើសរើសវិធីសាស្រ្តដែលអាចបត់បែនបាន៖ ចូលរួមដោយផ្ទាល់ទៅកាន់ឃំ និងភូមិតូចៗ ដើម្បីជួបជាមួយពលរដ្ឋ ចូលរួមក្នុងការសន្ទនា និងដោះស្រាយបញ្ហានៅកម្រិតមូលដ្ឋាន។ លោក ហ័ង តឺ កួក ហ៊ុងប្រធានគណៈកម្មាធិការប្រជាជនឃុំ គីម ភូ ខេត្ត ក្វាង ទ្រីបានឲ្យដឹថា៖ “ជំនួសឲ្យការទទួលជួបជាមួយប្រជាពលរដ្ឋនៅទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនឃុំរៀ ងរាល់ថ្ងៃពុធ យើងចុះទៅតំបន់លំនៅដ្ឋានដាច់ស្រយាល ដើម្បីជួបជាមួយប្រជាពលរដ្ឋ។ តាមរយៈនេះ យើងឃើញថា មានមនុស្សជាច្រើនមកដោយបង្ហាញពីបញ្ហាជាក់លាក់ ហើយរួមគ្នាជាមួយភ្នាក់ងារជំនាញ យើងបានដោះស្រាយបញ្ហាជាច្រើននៅនឹងកន្លែង”។

ចាប់ពីការសាងសង់ផ្ទះថ្មីនៅក្នុងឃុំព្រំដែនឈៀងឃួង  ខេត្ត សឺន ឡា រហូតដល់ការកែលម្អដំណើរការនៃការបម្រើប្រជាជននៅខេត្ត ក្វាង ទ្រីអាចមើលឃើញពីស្មារតីស៊ីសង្វាក់គ្នាគឺ៖ ជម្រើសអភិវឌ្ឍន៍ទាំងអស់ ការខិតខំប្រឹងប្រែងទាំងអស់ក្នុងការផ្លាស់ប្តូរថ្មី ទីបំផុតមានគោលបំណងឆ្ពោះទៅរកប្រជាជន។ ហើយគឺនៅក្នុងការផ្លាស់ប្តូរទាំងនេះ គោលដៅខ្ពស់បំផុតរបស់បក្សគឺជាសុភមង្គលរបស់ប្រជាជន៕


top