ព័ត៌មាន

គោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះក្នុងការសម្លាប់រង្គាលគ្រាប់បេគ B៥២ ឆ្នាំ ១៩៧២ នៅទីក្រុងហាណូយ


គោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះក្នុងការសម្លាប់រង្គាលគ្រាប់បេគ B៥២ ឆ្នាំ ១៩៧២ នៅទីក្រុងហាណូយ

ព្រឹត្តិការណ៍ គោរពវិញ្ញាណក្ខ័ន្ធជនរង​គ្រោះក្នុងការសម្លាប់រ​ង្គាលគ្រាប់បែក B៥​២ ឆ្នាំ ១៩៧២ នៅទីក្រុងហា​ណូយ​បាន​ប្រព្រឹត្តិទៅ​ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០១៧ ក្នុងឱកាសរំលឹកខួបអនុស្ស​វរីយ៍លើកទី ៤៥ ទិវាជ័យជំ​នះ ​ហាណូយ Dien Bien Phu លើលំហអាកាស ​(ធ្នូ/១៩៧២-ធ្នូ/២០១៧)។​ អញ្ជើញថ្លែងមតិនៅក្នុងពិធី​ បង្សុកូលគោរព​វិញ្ញាណក្ខ័ន្ធ​នោះ ប្រធានគណៈកម្មាធិការ​សន្តិភាពវៀតណាមលោក ​Truong Hoa Binh បានសង្កត់ធ្ងន់ថា ហា​ណូយ Die​n Bien Phu លើលំហអាកាសគឺជាជ័យ​ជំនះដ៏មហិមារបស់ប្រជាជាតិវៀត​ណាម​ នៅសតវត្សទី XX។ ជ័យជំនះ​នេះបានរួមចំណែក​ក្នុងការបង្កើនកម្លាំងចលនាបដិ​វត្តន៍ពិភពលោកទៅក្នុងល​ទ្ធិ ក្នុង​ចក្រពត្តិ​និយម ​ហើយនាំមកនូវក្ដីជឿទុកចិត្តសម្រាប់មនុស្ស​ជាតិជឿនលឿននៅពិភពលោក​ ដែលកំពុងតស៊ូ​ប្រយុទ្ធ ដើម្បី​សន្តិភាព ឯករាជ្យជាតិ ប្រជា​ធិបតេយ្យ និង វឌ្ឍនភាព​សង្គម​៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top