ព័ត៌មាន

គេហទំព័រ Foreignpolicy ស្ងើចសរសើរសមត្ថភាពដឹកនាំរបស់វៀតណាមក្នុងអាស៊ាន


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ (រូបថត៖ TTXVN)
 

យោងតាមអត្ថបទសរ​សេរនេះថា រាល់វិធានការឆ្លើយតបនឹងជម្ងឺ Covid-19 “គួរឲ្យចាប់អារម្មណ៍” របស់វៀតណាម រហូតមក​ដល់បច្ចុប្បន្ននេះ ទទួលបានការគោរពនិងការទទួលស្គាល់ពីប្រទេសជិតខាងនានា។ 

គេហទំព័រ “Foreignpolicy” របស់អាមេរិកកាលពីថ្ងៃទី៣១ កក្កដា បាន​ចុះផ្សាយអត្ថបទ​សរសេរ​ដោយ​ចំណង​ជើង​ថា​ “វៀតណាម​បោះជំហាន​ទៅមុខ ដើម្បីទទួលយក​តួនាទីដឹក​នាំអាស៊ាន​”។ យោង​តាម​អត្ថបទ​សរសេរ​នេះថា​ រាល់វិធានការឆ្លើយតបនឹងជម្ងឺ Covid-19 “គួរឲ្យចាប់អារម្មណ៍” របស់វៀត​ណាម រហូត​មកដល់​បច្ចុប្បន្ន​នេះ ទទួល​បានការគោរពនិងការទទួលស្គាល់ពីប្រទេសជិតខាងនានា។ អង្គការសេដ្ឋកិច្ចធំៗដូចជា ធនាគារ​ពិភពលោក (WB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារអភិវឌ្ឍអាស៊ី (ADB) សុទ្ធតែព្យាករណ៍ថា វៀតណាម​មានឱកាសខ្ពស់បំផុតក្នុងតំបន់ដើម្បីរួចផុតពីវិបត្តិសេដ្ឋកិច្ចក្រោយ Covid-19។ នេះជាការប្រែ​ប្រួល​ដ៏សំ​ខាន់​អំពីឋានៈរបស់វៀតណាមក្នុងអាស៊ាន។
 
អត្ថបទស​រសេរនេះក៏បានចាត់ទុកថា ក្នុងបរិបទនៃវិបត្តិ Covid-19 លើទូទាំងសកលលោក គោល​ដៅចម្បង​ក្នុងឆ្នាំ​ប្រធានអាស៊ាន​២០២០ របស់វៀតណាមនោះគឺរក្សាឯកភាពនិង​សាមគ្គីភាពរបស់អាស៊ា​ន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top