ព័ត៌មាន

គិតត្រឹមរសៀលថ្ងៃទី៦ កក្កដា វៀតណាមរកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួន២៤៨ នាក់បន្ថែមទៀត

ទីក្រុងហូជីមិញមាន២០៩នាក់ (នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កនិងតំបន់បិទខ្ទប់) ព្រម ទាំងករណីនាំចូលត្រូវបានធ្វើចត្តាឡីស័កភ្លាមចំនួន៦នាក់។

ចាប់ពីវេលាម៉ោង៦ដល់វេលាម៉ោង១២ថ្ងៃទី៦ កក្កដា វៀតណាមបានរកឃើញ ករណីឆ្លងកូវីដ ១៩ ចំនួន២៤៨នាក់ថ្មីបន្ថែមទៀត នៅខេត្ត ក្រុងចំនួន១១ ក្នុងនោះ ទីក្រុងហូជីមិញមាន២០៩នាក់ (នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កនិងតំបន់បិទខ្ទប់) ព្រម ទាំងករណីនាំចូលត្រូវបានធ្វើចត្តាឡីស័កភ្លាមចំនួន៦នាក់។ គិតត្រឹមពេលនេះ វៀត ណាមបានកត់ត្រាអ្នកជម្ងឺកូវីដ ១៩ សរុបចំនួន២១.៤៥០នាក់ ក្នុងនោះបានព្យាបាលជា សះស្បើយសម្រាប់អ្នកជម្ងឺចំនួន៨០២២នាក់ និងមានករណីស្លាប់ចំនួន៩០នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top