ព័ត៌មាន

គណៈអចិន្ត្រៃយ៍រដ្ឋាភិបាលផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន

កាលពីថ្ងៃទី ៤ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលដើម្បីពិនិត្យ និងផ្តល់យោបល់លើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមេសា និងរយៈពេល៤ខែដើមឆ្នាំ។ ទន្ទឹមនឹងនោះ ផ្តល់យោបល់លើខ្លឹមសារមួយចំនួនទៀត ដើម្បីត្រៀមរៀបចំកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាលក្នុងខែមេសា ឆ្នាំ២០២៥ ព្រមទាំងព្រឹត្តិការណ៍ និងកិច្ចការសំខាន់ៗមួយចំនួនទៀតនាពេលខាងមុខ។

ថ្លែងមតិក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រីបានស្នើឲ្យជំរុញកម្មវិធីគោលដៅជាតិ ដោយឈរលើមូលដ្ឋានជំរុញវិមជ្ឈការនិងសហវិមជ្ឈការដល់មូលដ្ឋាន អនុវត្តប្រកបដោយប្រសិទ្ធភាពនូវ គោលនយោបាយអនុគ្រោះទិដ្ឋាការ ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិមកវៀតណាម ដោយ ឈរលើស្មារតីពង្រីកតំបន់និងពង្រីកមុខសញ្ញា; ម្ចាស់ការស្នើ និងបំពេញជម្រើសនៃការចរចាជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងពន្ធគយបដិកា។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំ។ រូបថត៖ Lai Hoa/VOV

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីបានស្នើឱ្យអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយភាព បត់បែន និងមានប្រសិទ្ធភាព; រូមបញ្ចូលដោយចុះសម្រុងគ្នា សមហេតុផល និងមានប្រសិទ្ធភាព នូវគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ ជំរុញការបញ្ចេញទុនវិនិយោគសាធារណៈ ជំរុញការកែទម្រង់រដ្ឋបាល ដោះស្រាយបានទាន់ពេលវេលានូវការលំបាកនិងឧបសគ្គ សម្រាប់ផលិតកម្ម និងអាជីវកម្ម៕


top