ព័ត៌មាន

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ បានបើកកិច្ចប្រជុំតាមអ៊ិនធឺរណែតជាមួយទីក្រុងហូជីមិញស្តីពីបង្ការជំងឺកូវីដ ១៩

លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើស្មារតីនៃ "ការរក្សាគម្លាតសង្គមត្រូវតែតឹងរឹង" ហើយ "អ្នកនៅទីណាត្រូវនៅនឹងកន្លែងនោះ” បើមិនដូច្នេះទេ គឺមិនអាចគ្រប់គ្រងបានឡើយ (រូបថតៈ VGP)
 

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ បានដឹកនាំសន្និសីទអនឡាញជាមួយគណៈកម្មាធិការដឹកនាំទីក្រុងហូជីមិញ បន្ទាប់ពីជាងមួយថ្ងៃ នៃការអនុវត្តវិធានការរក្សាគម្លាតសុវត្ថភាពសង្គមទូទាំងទីក្រុងយោងតាមសារាចរណែនាំលេខ ១៦។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើដល់ទីក្រុង ហូជីមិញ បង្កើនសមត្ថភាពធ្វើតេស្ត ដើម្បីបន្តអនុវត្តន៍គោល ដៅនាំករណី F0 ចេញពីសហ គមន៍ដោយឆ្ពោះទៅរកពណ៌ “បៃ តង” ប្រកបដោយនិរន្តរភាព នៅលើផែនទីកូវីដ ១៩។ ដោយសង្កត់ធ្ងន់ថា មិនទុកឲ្យកើតមានឡើងស្ថានភាពសល់សំណាកធ្វើតេស្តិ៍ជាដាច់ខាត លោកឧបនាយករដ្ឋមន្ត្រី បានកត់ សម្គាល់ថា ទីក្រុងហូជីមិញត្រូវការយកសំណាកសម្រាប់ការធ្វើតេស្តិ៍តាមកាលវិភាគ។

នៅថ្ងៃដំបូងនៃការអនុវត្តសារាចរណែនាំលេខ ១៦ គឺកើតមានស្ថានភាពកកស្ទះចរាចរណ៍នៅលើផ្លូវហាយវ៉េ ហើយទីក្រុងហូជីមិញបានស្នើឱ្យក្រសួងគមនាគមនិងដឹកជញ្ជូន ដឹកនាំខេត្តជុំវិញឲ្យដោះស្រាយបញ្ហានេះ។ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានមានប្រសាសន៍ថា៖ “លោកនាយករដ្ឋមន្រ្តីបានចេញសេចក្តីណែនាំស្តីពីបញ្ហានេះ។ ក្រសួងគមនាគមនិងដឹកជញ្ជូនក៏បានចេញឯកសារណែនាំផងដែរ។ ឥឡូវនេះ ប្រសិនបើកក់ស្ទះនៅទីណា គឺផ្ញើសារមកខ្ញុំភ្លាម ឬផ្ញើសារទៅកាន់ថ្នាក់ដឹកនាំក្រសួងដឹកជញ្ជូនដើម្បីដោះស្រាយ។ ទន្ទឹមជាមួយគ្នានោះ វាចាំបាច់ក្នុងការពង្រឹងបទបញ្ញត្តិសម្រាប់ហាងទាំងអស់ហើយប្រព័ន្ធត្រូវតែគ្រប់គ្រងយ៉ាងតឹងរឹងនូវខ្សែសង្វាក់នៃការធ្វើដំណើររបស់អ្នកដឹកជញ្ជូនទំនិញ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top