ព័ត៌មាន

គណៈលេខាធិការបើកកិច្ចប្រជុំវាយតម្លៃអំពីលទ្ធផលអនុវត្តន៍សារាចរស្តីពីការរៀបចំ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​


 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ (រូបថតៈ vov) 

នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០១៨​ នៅ​ទីស្នាក់ការមជ្ឈឹមបក្ស ក្រោ​មអធិបតីភាពរបស់​អគ្គ​លេខា គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយ និស្តវៀតណាម លោ​ក Nguyen Phu Trong គណៈលេ​ខាធិការ​បានបើក​សម័យ​ប្រជុំដំបូង​នៃឆ្នាំច សំរឹទ្ធស័ក២០​១៨ សំដៅផ្ទៀងស្តាប់​នូវ របាយ​ការណ៍​ស្តីពីស្ថាន​ភាព​និង​លទ្ធផល​អនុវត្តន៍​សារាចរលេខ​១៦ របស់លេខាធិការ​ដ្ឋាន ស្តីពីកា​ររៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ​​ច សំរឹទ្ធស័ក ២០១​៨។
 
អញ្ជើញថ្លែងមតិធ្វើការ​សន្និដ្ឋានសម័យប្រជុំនេះ លោក Nguyen Phu Trong​ បានលើក​ច្បាស់ថា៖​បុណ្យចូល​ឆ្នាំថ្មីប្រពៃណី ​ឆ្នាំច សំរឹទ្ធ ស័ក បានប្រព្រឹត្តទៅយ៉ាងសប្បាយរី​ករាយ​ ពោរពេញទៅដោយភាព ​កក់​ក្តៅ ដើម្បី​បក្ស​ទាំង​មូល ប្រជាជនទាំងមូ​ល ឈានចូលឆ្នាំថ្មីប្រកប​នូវ ​យថា​ទស្សន៍​ថ្មី៖
​ 
“លទ្ធផលទទួលបា​នលើវិស័យសេដ្ឋកិច្ច សង្គម ការពារជាតិ​ សន្តិសុខ កិច្ចការបរទេស ​កសាងបក្ស តស៊ូបង្ការ​ប្រឆាំង​អំពើពុក​រលួយ ទាំងអស់នេះបានបង្កើតឡើង​បរិយាកាសអំណរចូលឆ្នាំថ្មីដែរ។​ និយាយ​ទូ​ទៅ គឺនោះ​ជាភាព​អំណោយ​ផល”។
 
អគ្គលេខាបក្ស ​លោក Nguyen Phu Trong បានស្នើថា ចូល​ឆ្នាំហើយ អង្គការបក្សទាំងអ​ស់ ​កម្មាភិបាល​ បក្ខជន​ កម្ម​ករនិយោជិក ត្រូវចាប់ផ្តើមកិច្ចការរបស់​ខ្លួនភ្លាម​ ។ ​ជាពិសេស ខិត​ខំប្រឹង​ប្រែង​បំពេញ​នូវភារ​កិច្ច​របស់​ខ្លួន​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top