ព័ត៌មាន

គណៈប្រតិភូវៀតណាមចូលរួមមហាសន្និបាត IPU លើកទី១៣៦នៅបង់ក្លាដែស


អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong ដឹកនាំគណៈប្រតិភូវៀតណាម
ចូលរួម IPU ១៣៦ (រុបថត៖TTXVN)


នាយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ មហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៦បានប្រារព្ធឡើងនៅទីស្នាក់ការរដ្ឋសភាបង់ក្លាដែស ដោយមានការចូលរួមរបស់តំណាងមកពីប្រទេសចំនួន១៣២លើពិភពលោក។គណៈ​ប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានអចិន្ត្រៃរដ្ឋសភាលោកស្រី Tong Thi Phong អញ្ជើញចូលរួមព្រឹត្តិការណ៍នេះចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ មេសា។ មុននោះ នាថ្ងៃដដែល នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Bangabandhu បានប្រព្រឹត្តទៅវេទិកាសមាជិកាសភា។នៅទីនេះ តំណាងគណៈប្រតិភូវៀតណាមបានលើកសំណើ ស្ដីអំពីការកសាងរូបសណ្ឋានសហប្រតិបតិ្តការត្រីភាគីរវាង IPU រដ្ឋសភាសមាជិកនិងអង្គការអន្តរជាតិ ដើម្បី​ជួយ​ឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការបង្កលក្ខណៈសំរាប់នារីក្នុងការទាក់ទងជាមួយនឹងសេវាកម្មហិរញ្ញវត្ថុ​។​
 
នៅខាងក្រៅវេទិការនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាមលោក Nguyen Van Giau បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិកសភាថៃ។នៅទីនេះ ភាគីទាំងពីរបានសំដែងក្ដីសប្បាយរីក​រាយ​ចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការរវាងប្រទេស ទាំងពីរក៏ដូចជារដ្ឋ​សភា​ទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top