ព័ត៌មាន

គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា

ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា របស់ លោកឧត្តមសេនីយ៍ឯក Phan Van Giang និគណប្រតិភូយោធាជាន់ខ្ពស់វៀតណាម សំដៅបង្កើនទំនាក់ទំនងមិត្តភាព អនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹក នាំជាន់ខ្ពស់។

តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនោះ គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបាន​អញ្ជើញ​ទៅធ្វើទស្សនា ព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០១៩ ។

ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា របស់ លោកឧត្តមសេនីយ៍ឯក Phan Van Giang និគណប្រតិភូយោធាជាន់ខ្ពស់វៀតណាម សំដៅបង្កើនទំនាក់ទំនងមិត្តភាព អនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់និងនាំខ្លឹមសារជាក់ស្ដែងរាល់កិច្ចព្រមព្រៀងឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ហើយជាសសរទ្រូងសំខាន់មួយនៃទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែងរវាងវៀតណាមនិងកម្ពុជា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top