ព័ត៌មាន

គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមបានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនៃបណ្តាគណបក្សកុម្មុយនីស្តនិងកម្មករ


 អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Nguyen Manh Cuong (រូបថតៈ dangcongsan) 

 ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨  នៅក្នុងទីក្រុងអាថែន ប្រទេសក្រិក​ បាន​ប្រព្រឹត្ត​ទៅកិច្ច​ប្រជុំអន្តរ​ជាតិនៃបណ្តាគ​ណបក្សកុម្មុយនីស្ត និង ពល​ករលើកទី ២០ ដោយមាន​ការចូល​រួមពីគណៈ​ប្រតិភូ​តំណាង​ឲ្យ ​៩១ គណបក្សកុម្មុយនីស្ត និង​កម្មករមកពីប្រទេសចំនួន ៧៣ជុំវិញពិ​ភពលោក។ 
 
កិច្ចប្រជុំ​ឆ្នាំនេះក្រោម​ប្រធានបទ “វណ្ណកម្មពលករសហសម័យនិងកងកម្លាំងចម្រុះ។ ភា​រកិច្ចរបស់ កងទ័ព​នយោបាយ​​ឈានមុខ - បណ្តាគណៈបក្សកុម្មុយនិស្ត កម្មករ - នៅក្នុងការ​តស៊ូ​ប្រឆាំង​នឹង​ការកេង​ប្រវ័ញ្ច​និងសង្គ្រាម​ចក្រពត្តិ​និយម ដើម្បីសិទ្ធិរបស់វណ្ណកម្មកម្មករនិងប្រជាជនដើម្បី​សន្តិភាពនិងសង្គមនិយម”។
 
គណៈ​ប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Nguyen Manh Cuong អនុ​ប្រធាន​នៃគណៈ​កម្មការកិច្ច​ការបរទេស​មជ្ឈិម បានចូលរួមយ៉ាងសកម្មក្នុងរាល់សកម្ម ភាពក្នុងក្រប​ខ័ណ្ឌនៃកិច្ចប្រជុំនេះ។ ​បទ​អន្តរាគម​របស់គណៈ​ប្រតិភូបក្សកុម្មុយ​នីស្ត វៀតណាមបានសង្កត់ធ្ង​ន់ថា បេសកកម្ម ​ជាប្រវត្តិសាស្រ្ត​របស់វណ្ណៈ​កម្មករ​ វៀ​តណាមក្នុងនាមជាកងកម្លាំងដឹកនាំបដិវត្តន៍​ ព្រមទាំង ចែករំលែក​នូវទិស​ដៅនិង​ភារកិច្ច​មួយចំនួ​ន​របស់​បក្សកុម្មុយនិស្តវៀតណាមនា​ពេលខាងមុខ។
​ 
ក្នុង​តួនាទីជាសមាជិកក្រុមការងារ - យន្តការសម្របសម្រួលនៃកិច្ចប្រជុំនេះគណៈប្រតិ ភូ នៃ​បក្សកុម្មុយនិស្ត​វៀត​ណាម នេះគឺមានការចូលរួមចំណែកក្នុងសកម្មភាពជាក់​ស្តែង និងទិសដៅធ្វើ​សកម្មភាព​រួមនៃ​វេទិកា​នេះ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top