ព័ត៌មាន

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមចូលរួមវេទិកានយោបាយអាស៊ី អឺរ៉ុបកទី ៤

នៅខាងក្រៅកិច្ចប្រជុំ លោក Ngo Le Van បានអញ្ជើញពិភាក្សា ការជាមួយលោក Jan Zahradil សហប្រធាន AEPF អនុប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ សមាជិកសភាអឺរ៉ុប។
  គណៈប្រតិភូចូលរួមវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី ៤  

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុង Prague សាធារណរដ្ឋឆែក វេទិកានយោបាយអាស៊ី អឺរ៉ុបលើកទី ៤ និងកិច្ចប្រជុំលើកទី ៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និបាតអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) ។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Ngo Le Van អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។ លោក Ngo Le Van មានប្រសាសន៍ថា វៀតណាមបានចូលរួមតាំងពីដើមដំបូង ហើយតែងតែជាប់ឆ្នោតជាសមាជិកនៃគណកម្មការអចិន្ត្រៃយ៍ ICAPP ផងដែរ។ នេះគឺជាស្ថាប័នដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំសកម្មភាពរបស់ ICAPP និងវេទិកានយោបាយអាស៊ី អឺរ៉ុប ក៏ជាផលិតផលរបស់ ICAPP ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយរបស់ ICAPP ជាមួយគណបក្សនយោបាយដទៃទៀតនៅលើពិភពលោក ក្នុងនោះមានគណបក្សនយោបាយនៅអឺរ៉ុបផងដែរ។

នៅខាងក្រៅកិច្ចប្រជុំ លោក Ngo Le Van បានអញ្ជើញពិភាក្សា ការជាមួយលោក Jan Zahradil សហប្រធាន AEPF អនុប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ សមាជិកសភាអឺរ៉ុប; មេដឹកនាំ ICAPP; តំណាងគណបក្សកាន់អំណាច និងគណបក្សជាច្រើនដែលមានតួនាទីសំខាន់នៅអាស៊ី និងអឺរ៉ុប; ពិភាក្សា និងឯកភាពគ្នាលើវិធានការជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សនយោបាយលើពិភពលោក។ លោក Ngo Le Van បានអះអាងថា ក្នុងនាមជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បក្សកុម្មុយនិស្តវៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាព និងទិសដៅអាទិភាពរបស់ ICAPP ផងដែរ៕


top