ព័ត៌មាន

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម​បញ្ច​ប់​ប្រកប​ដោយ​ជោគ​ជ័យ​ដំណើរ​ទស្សន​កិច្ច​ការងារ​នៅ​អាហ្វ្រិក​ខាង​ត្បូង​


 គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបញ្ចប់ប្រកបដោយជោគជ័យ​​
ដំណើរទស្សនកិច្ចការងារ​នៅអាហ្វ្រិកខាងត្បូង

នាថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០១៧ គណៈ ប្រតិភូជាន់ខ្ព​ស់រដ្ឋសភាវៀតណាម ​ដឹកនាំដោយ​អនុប្រ​ធានរដ្ឋសភា លោក D​o Ba Ty បានចាកចេញពី​សាធារណ​រដ្ឋអាហ្វ្រិកខាងត្បូង បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​ដំណើរ​ទស្សន​កិច្ច​ការងា​ររយៈពេលពីរថ្ងៃ​នៅប្រទេស​​ទ្វីបអាហ្វ្រិកនេះ។ 

ក្នុង​រយៈពេលបំពេញទស្សនកិច្ច​ការងារនៅ​អា​ហ្វ្រិកខាងត្បូង​ គណៈ​ប្រតិភូរដ្ឋស​ភា​វៀត​ណាម និង​គណៈប្រតិភូ​រដ្ឋសភា​អាហ្វ្រិកខា​ង​ត្បូង បានអនុ វត្ត​កិច្ចចរចារ។ នៅក្នុងកិច្ចចរចារ អនុប្រ​ធានរដ្ឋសភា​ លោក Do Ba Ty បាន​លើក​ ច្បាស់ថា វៀតណាមយមកចិត្តទុ​កដាក់ទំនាក់ទំនងមិត្ត​ភាព កិច្ចស​ហប្រតិបត្តិការ ជាមួយ​សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង រួមទាំងវាយតម្លៃខ្ព​ស់ចំពោះកិច្ចសហប្រតិ​បត្តិ ការប្រកប​ដោយ​ប្រសិទ្ធភាព​រវាង​រដ្ឋសភា​វៀត​ណាម ជាមួយរដ្ឋសភាអាហ្វ្រិកខាងត្បូ​ង។ នៅក្នុងជំនួបនេះ ភាគី​ទាំងពីរក៏​បានឯកភាព បង្កើន​សកម្មភាព​ផ្លាស់ប្តូរគណៈ​ ប្រតិភូគ្រប់ជាន់ថ្នា​ក់ រវាងរដ្ឋសភានៃប្រទេសទាំ​ងពីរ សំដៅចែករំលែក​បទពិសោធន៍ អំពីការតា​ក់តែងច្បាប់​ ការឃ្លាំមើលនិងប្រតិបត្តិច្បាប់ ​រួមចំណែកជម្រុញទំនាក់ទំនង ​មិត្តភាព កិច្ច​សហប្រតិ​បត្តិការ​រវាងប្រទេសទាំងពីរនិយា​យរួមនិងរវាងរ​ដ្ឋសភានៃប្រ​​ទេស​ទាំងពី​រនិយាយដោយ ឡែកនា​ពេលខាង​មុខ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top