ព័ត៌មាន

គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមធ្វើទស្សនកិច្ចការងារនៅនីការ៉ាហ្គា


 លោកស្រី Truong Thi Mai អញ្ជើញជួបសាវនាការ ជាមួយអគ្គលេខា FSLN ប្រធានាធិបតីនីការ៉ាហ្គា លោក Daniel Ortega (រូបថតៈ TTXVN)
 

ក្នុងរយៈពេលចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម ដឹកនាំ​ដោយ​លោកស្រី Truong Thi Mai ប្រធានគណៈចលនាមហាជនមជ្ឈិម បានធ្វើទស្សន​កិច្ច​និង​បំពេញ​ការ​ងារ​នៅ​នីការ៉ាហ្គូតាម តបតាមការអញ្ជើញរបស់គណៈបក្សរណសិរ្សរំដោះជាតិ Sandino (FSLN) កាន់អំណាច។
 
នៅក្នុង​បណ្តាជំនួបសាវនាការ ជាមួយអគ្គលេខា FSLN, ប្រធានាធិបតីនីការ៉ាហ្គា លោក Daniel Ortega, អនុប្រធានា​ធិបតី Rosario Murillo និងប្រធានរដ្ឋសភាលោក Gustavo Porras នោះ លោកស្រី Truong Thi Mai បានអះ​អាង​ថា បក្ស រដ្ឋនិងប្រជាជនវៀតណាមមានបំណង ចង់បន្តជំរុញនិងរឹត​ចំណង​មិត្តភាព​ជាប្រពៃណី​យ៉ាង​ល្អ​ជាមួយគណបក្ស FSLN រដ្ឋ និងប្រជាជននីការ៉ាហ្គា។ ក្នុងជំនួបទាំងនេះ លោកស្រី Truong Thi Mai ក៏បាន​ស្នើអោយបក្សទាំងពីរ និងប្រទេសទាំងពីរ បង្កើនការជួបប្រាស័យជាន់ខ្ពស់ ក៏ដូចជា ផ្លាស់ប្តូរគណៈប្រ តិភូគ្រប់​ជាន់ថ្នាក់ជាប្រចាំ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងដឹកនាំប្រទេសជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម។
 
ជាការ​ឆ្លើយតប ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភានីការ៉ាហ្គា បានបង្ហាញ​នូវ​បំណង​ចង់​លើក​កម្ពស់​និង​ពង្រីក​កិច្ច​សហប្រតិ​បត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ជាពិសេសនៅក្នុងវិស័យដែលភាគីទាំងពីរមានសក្តា នុពល ដូចជា​ការកសាងកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងវេជ្ជសាស្ត្របុរាណជាដើម។
 
ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ តំណាងបក្សកុម្មុយនិស្តវៀតណាមនិងគណៈបក្ស FSLN បានចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០២០-២០២៥ ដើម្បីពង្រឹងនិង​ពង្រីក​ថែម​ទៀត​ ចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង បក្សទាំងពីរ និង​ប្រទេស​ទាំង​ពីរ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​


top