ព័ត៌មាន

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញ​មកវៀតណាមដើម្បីចូលរួមខួបលើកទី ៨០ ទិវាបុណ្យ​ជាតិវៀតណាម

តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ប្រធានព្រឹទ្ធសភាកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបលើកទី៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកញ្ញា។
ប្រធានព្រឹទ្ធសភាកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកដល់រដ្ឋធានី ហាណូយ និងចូលរួមពិធីរំលឹកខួបលើកទី៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយម។ រូបថត៖ facebook Samdech Hun Sen of Cambodia

ក្នុងក្របខ័ណ្ឌនៃកម្មវិធីចូលរួមព្រឹត្តិការណ៍នេះ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច តេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម រួមមាន៖ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ។ តាមផែនការ សម្ដេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបមួយចំនួនជាមួយថ្នាក់ដឹកនាំបរទេសមួយចំនួនទៀតនៅទីក្រុងហាណូយផងដែរ៕


top