ព័ត៌មាន

គណៈប្រតិភូចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេស រណសិរ្សមាតុភូមិវៀតណាមចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ


 គណៈប្រតិភូចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេស រណសិរ្សមាតុភូមិវៀតណាម
ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ Baodansinh.vn)

នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា មុនពេលចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសរណសិរ្សមាតុភូមិវៀតណាមលើក​ទី​ ៩ អាណាត់២០១៩ - ២០២៤ ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានដឹកនាំគណប្រតិភូបានអញ្ជើញទៅដាក់កម្រងផ្កា ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គតំកល់សព។

នារសៀលថ្ងៃទី ១៨ ខែកញ្ញា គណប្រតិភូបានចូលរួមពីធីបើកពិព័រណ៍ដែលបានតាំងបង្ហាញនូវរូបថតមួយចំ​នួន​អំបីផែនមហាសាមគ្គីជាតិនិងលទ្ធផលនៃការងាររណសិរ្សសម្រាប់អាណត្តិ ២០១៤ - ២០១៩ ។ នៅក្នុងសម័យប្រជុំនារសៀលថ្ងៃដដែល មហាសន្និបាតបានអនុម័តលើរបៀបវារៈ និងបទបញ្ញត្តិធ្វើការនៃមហាសន្និបាត និងពិគ្រោះយោបល់ចាត់តាំងគណអធិបតីនិងគណលេខានៃមហាសន្និបាតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top