ព័ត៌មាន

គណៈប្រតិភូកីឡាវៀតណាមចេញដំណើរទៅកម្ពុជាដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២

នាព្រឹកថ្ងៃទី៣ ឧសភា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ទីក្រុងហាណូយ) សមាជិកនៃគណៈប្រតិភូកីឡាវៀតណាមជិត ១៤០ នាក់បានចេញដំណើរទៅកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។
សមាជិកគណៈប្រតិភូកីឡាវៀតណាមបានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ (រូបថត៖ qdnd.vn)

នេះជាថ្ងៃចេញដំណើរដ៏មានសមាជិកច្រើនបំផុតនៃគណៈប្រតិភូកីឡាវៀតណាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ រួមមានៈ ថ្នាក់ដឹកនាំ កម្មាភិបាល គ្រូបង្វឹក និងកីឡាករ-កីឡាការិនីនៃក្រុមមួយចំនួនដូចជា ផេនខេកស៊ីឡាត ការ៉ាតេ  ការ៉ាតេដូ គុនខ្មែរ…។ ថ្លែងមុននឹងចាកចេញ ប្រធានគណៈប្រតិភូ   Dang Ha Viet បានសម្តែងការប្តេជ្ញាចិត្តរបស់គណៈប្រតិភូកីឡាវៀតណាម មុននឹងចេញទៅប្រកួតនៅស៊ីហ្គេមលើកទី៣២៖ “ក្នុងបរិយាកាសប្រទេសទាំងមូលកំពុងអបអរសាទរពិធីបុណ្យធំៗ ជាពិសេសគណៈប្រតិភូកីឡាវៀតណាមទទួលបានមេដាយមាសទី១ ពួកយើងមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួត។ នេះជាមេដាយមាសទី១ របស់គណៈប្រតិភូកីឡាវៀតណាម ហើយក៏ជាមេដាយមាសទី១ នៅស៊ីហ្គេមលើកទី៣២ផងដែរ។

គណៈប្រតិភូនឹងទៅដល់អាកាសយានដ្ឋានភ្នំពេញ (កម្ពុជា) នៅរសៀលថ្ងៃនេះ។

នាព្រឹកថ្ងៃទី០៣ ឧសភា នេះផងដែរ ពិធីបង្ហូតទង់ជាតិនៃប្រតិភូកីឡាដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិកម្ពុជា មរតក តេជោ។

សូមគូសបញ្ជាក់ថា មេដាយមាសទី១ នៃស៊ីហ្គេមលើកទី៣២ បានទៅប្រតិភូកីឡា វៀតណាម បន្ទាប់ពីកីឡាករ Phuong Thao និង Hong An ធ្វើបានល្អកាលពីរសៀលម្សិលមិញ ក្នុងវិញ្ញាសាវាយអុកនារី៕


top