ព័ត៌មាន

គណៈប្រតិភូកីឡាវៀតណាមចាប់​ផ្តើម​​ដំ​ណើរចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅ​ថ្ងៃទី២៨ ខែមេសា

នៅថ្ងៃទី ២៨ ខែមេសា ពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម ៣១) នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិទីក្រុងហាណូយ។
  រូបភាព។ Nguyen Khanh  

ស៊ីហ្គេមលើកទី ៣១ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងខេត្ត-ក្រុងជិតខាងចំនួន ១១ ចាប់ពីថ្ងៃទី ១២-២៣ ខែឧសភា។ ស៊ីហ្គេម ៣១ មានការចូលរួមពីគណៈប្រតិភូកីឡាអាស៊ីអាគ្នេយ៍ចំនួន ១១ រួមមានវិញ្ញាសារកីឡាចំនួន ៤០ ដែលមានខ្លឹមសារចំនួន ៥២៦។ គណៈប្រតិភូកីឡាវៀតណាមនឹងចូលរួមប្រកួតក្នុងវិញ្ញាសារទាំង ៤០ សំដៅឆ្ពោះទៅគោលដៅស្ថិតនៅកំពូលតារាងមេដាយសរុបនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១នេះ៕

 

top