ព័ត៌មាន

គណៈបក្សអភិរក្សគាំទ្ររដ្ឋាភិបាលអង់គ្លេស ជំរុញទំនាក់ទំនងជាមួយវៀតណាម

នៅទីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Hoang Long បានចែករំលែកជាមួយលោក Oliver Dowden អំពីគោលនយោបាយការបរទេសឯករាជ្យភាព ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មរបស់វៀតណាម។

ឯកអគ្គរដ្ឋទូត Nguyen Hoang Long ប្រគល់វត្ថុអនុស្សាវរីយ៍ជូនសហប្រធានគណៈបក្សអភិរក្សអង់គ្លេស លោក Sir Oliver Dowden។

នាថ្ងៃទី ២២ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស លោក Nguyen Hoang Long បានជួបសន្ទនាជាមួយសហប្រធានគណៈបក្សអភិរក្ស លោក Oliver Dowden ដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពនៅវៀតណាម ព្រមទាំងពិភាក្សាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។

នៅទីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Hoang Long បានចែករំលែកជាមួយលោក Oliver Dowden អំពីគោលនយោបាយការបរទេសឯករាជ្យភាព ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា គោលនយោបាយការបរទេសអាទិភាពរបស់វៀតណាមជានិច្ចកាលគឺដើម្បីពង្រឹងនិងជំរុញទំនាក់ទំនងជាមួយប្រទេសជិតខាងនិងដៃគូយុទ្ធសាស្ត្រ ក្នុងនោះមានចក្រភពអង់គ្លេសផងដែរ។ លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យលោក Dowden ជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តគម្រោងនិងកម្មវិធីសហប្រតិបត្តិការទ្វេភាគី ហើយទន្ទឹមនឹងនោះ ជួយសម្រួលដល់ការផ្លាស់ប្តូរគណៈប្រតិភូរវាងប្រទេសទាំងពីរនាពេលខាងមុខ។

 

ចំណែកលោក Dowden វិញ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។ លោករូបនេះបានអះអាងថា គណៈបក្សអភិរក្ស តែងតែគាំទ្ររដ្ឋាភិបាលអង់គ្លេសក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាមនិងប្រទេសនានា ព្រមទាំងដៃគូពាណិជ្ជកម្មនៅអាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ ក៏ដូចជាគាំទ្រអង់គ្លេសចូលរូមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP). លោក Dowden សង្ឃឹមថា ប្រទេសទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមានសក្តានុពល ដូចជាពាណិជ្ជកម្មឌីជីថល និងថាមពលកកើតឡើងវិញ៕

 


top