
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមពិភាក្សាអំពីគំរោងច្បាប់ផ្ទេរប្រគល់បច្ចេកវិទ្យា (ធ្វើវិសោធនកម្ម)
បន្តរបៀបវារះ សម័យប្រជុំលើកទី៨ នាព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានផ្តល់មតិចំពោះប្រការមួយចំនួន នៃគំរោងច្បាប់ផ្ទេរប្រគល់បច្ចេកវិទ្យា (ធ្វើវិសោធនកម្ម)។ បណ្ដាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានឯកភាពចំពោះខ្លឹមសារមួយចំនួន ក្នុងរយបាយការណ៍អត្ថាធិប្បាយទទួលយក និងធ្វើវិសោធនកម្មច្បាប់នេះ។
ក៏ក្នុងព្រឹកថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានផ្តល់មតិចំពោះសេចក្ដីសម្រេចចិត្តមួយចំនួនទៀតផង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម