ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមពិភាក្សាអំពីផែនការមេថ្នាក់ជាតិ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានផ្តល់មតិយោបល់អំពីការបូកសរុប វាយតម្លៃលើការអនុវត្តសេចក្ដីសម្រេចចិត្តសម័យប្រជុំលើកដំបូង រដ្ឋសភានីតិកាលទី ១៥ (ខែកក្កដា ឆ្នាំ២០២១) និងលើកយន្តការ និងគោលនយោបាយមួយចំនួនអំពីសុខាភិបាល ការស្រាយបំភ្លឺ ទទួលយក និងកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ (ធ្វើវិសោធនកម្ម)។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថា។ រូបថត៖ quochoi.vn  

នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា សម័យប្រជុំលើកទី១៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកជាផ្លូវការ។ ដោយប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់ និងអនុម័តលើខ្លឹមសារសំខាន់ៗជាច្រើន ក្នុងនោះមានការពិចារណា និងសម្រេចលើការយកមតិយោបល់របស់ប្រជាពលរដ្ឋអំពីគម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) និងពិចារណាដាក់ជូនរដ្ឋសភាពង្រាងសេចក្តីសម្រេចចិត្តស្ដីពីផែនការមេថ្នាក់ជាតិ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានផ្តល់មតិយោបល់អំពីការបូកសរុប វាយតម្លៃលើការអនុវត្តសេចក្ដីសម្រេចចិត្តសម័យប្រជុំលើកដំបូង រដ្ឋសភានីតិកាលទី ១៥ (ខែកក្កដា ឆ្នាំ២០២១) និងលើកយន្តការ និងគោលនយោបាយមួយចំនួនអំពីសុខាភិបាល ការស្រាយបំភ្លឺ ទទួលយក និងកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ (ធ្វើវិសោធនកម្ម)។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា៖ ដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំវិសាមញ្ញលើកទី២ រដ្ឋសភានីតិកាលទី១៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានដឹកនាំ ត្រៀមរៀបចំពង្រាងសេចក្ដីសម្រេចចិត្តរៀបចំផែនការមេថ្នាក់ជាតិដំណាក់កាល២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដាក់ជូនសម័យប្រជុំវិសាមញ្ញលើកទីពីរ៖ នេះគឺជាលើកដំបូងហើយ ដែលវៀតណាមបានកសាងផែនការជាតិ។ នេះគឺជាការងារថ្មី និងពិបាក ហើយជាខ្លឹមសារដ៏សំខាន់បំផុតក្នុងសម័យប្រជុំវិសាមញ្ញ។យោងតាមបទប្បញ្ញត្តិនៃច្បាប់រៀបចំដែនដីគឺ ការរៀបចំផែនការមេថ្នាក់ជាតិគឺជា កម្រិតខ្ពស់បំផុតដែលគ្រប់គ្រងលើការរៀបចំផែនការផ្សេងៗទៀត ដូចជា៖ ផែនការប្រើប្រាស់ដីធ្លីជាតិ ផែនការលំហសមុទ្រជាតិ ផែនការថ្នាក់ជាតិ ផែនការថ្នាក់តំបន់ ផែនការខេត្ត-ក្រុងចំនួន ៦៣។ ដូច្នេះ យើងមិនអាចពន្យារពេលបានទេ

ក្នុងសម័យប្រជុំនារសៀលថ្ងៃនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា និងសម្រេចលើការុកមតិយោបល់របស់ប្រជាជនអំពីគម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) និងផ្តល់យោបល់លើការកែសម្រួលគម្រោងថវិកា ធានាប្រតិបត្តិការដែលមិនទាន់ប្រើប្រាស់អស់ក្នុងឆ្នាំ ២០២១របស់អគ្គនាយកដ្ឋានពន្ធ និងអគ្គនាយកដ្ឋានគយ៕


top