ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអ្នកប្តូរភេទ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី២៣ នាព្រឹកថ្ងៃទី១២ ឧសភា គណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានស្តាប់របាយការណ៍ ស្តីពីសំណើរកសាងសេចក្តី ព្រាងច្បាប់ស្តីពីអ្នកប្តូរភេទ។
សម័យប្រជុំលើកទី២៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ រូបថត៖  VNA

ការកសាងសេចក្ដីព្រាងច្បាប់គឺសំដៅធ្វើស្ថាប័នភាវូបនីយកម្មនូវ គោលមាគ៌ា គោលនយោបាយរបស់បក្សនិងរដ្ឋ ស្តីពីការធានា និងអនុវត្តសិទ្ធិមនុស្ស ហើយ អនុវត្តន៍បទប្បញ្ញត្តិនៃក្រមច្បាប់រដ្ឋប្បវេណី និងច្បាប់ពាក់ព័ន្ធដល់អ្នកប្ដូរភេទ សិទ្ធិបុគ្គលរបស់អ្នកប្ដូរភេទ។ ការចេញផ្សាយក្រមច្បាប់មួយ ដើម្បីកែសម្រួលការប្តូរភេទ គឺសំដៅអនុវត្តន៍ជាក់ស្ដែងនូវមាត្រាទី ៣៧ នៃក្រមច្បាប់ រដ្ឋប្បវេណី ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃមុខសញ្ញាមួយក្រុមក្នុងសង្គម ដើម្បីទទួលបានការអនុញ្ញាតឲ្យប្ដូរភេទស្របតាមច្បាប់ដើម្បីរស់ជាមួយភេទពិតប្រាកដរបស់គេ។

នាថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់យោបល់លើ របាយការណ៍ថវិការដ្ឋឆ្នាំ២០២១ និងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួនដើម្បីអភិវឌ្ឍន៍ ទីក្រុងហូជីមិញ៕

top