រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung
នាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិ ចំពោះគម្រោងច្បាប់គ្រប់គ្រងបំណូលសាធារណ (វិសោធនកម្ម) ។ បណ្ដាមតិពិភាក្សាបានឯកភាពថាខ្លឹមសារ នៃគម្រោងច្បាប់បានបញ្ជាក់យ៉ាងច្រើន អំពីបណ្ដាបញ្ហាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងបំណូលសាធារណៈ និងបញ្ញត្តិ គឺសមស្របនឹងច្បាប់អន្តរជាតិ។ គម្រោងច្បាប់ស្ដីអំពីការគ្រប់គ្រងបំណូលសាធារណៈ ក៏បានកំណត់បំណូលសាធារណរួមមាន៖ បំណូលរដ្ឋាភិបាល បំណូលដែលរដ្ឋាភិបាលបានធានា និងបំណូលអជ្ញាធរមូលដ្ឋាន។ មតិភាគច្រើនបានឯកភាព ចំពោះការកំណត់នេះ។
បកស្រាយបំភ្លឺចំពោះអង្គប្រជុំ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung បានឲ្យដឹងថា មូលហេតុបំណូលសាធារណៈ បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលកន្លងទៅ ដោយសារការដឹកនាំនិងឥទ្ធិពល នៃសេដ្ឋកិច្ចពិភពលោក។ ទោះបីជាល្បឿននៃកំណើនសេដ្ឋកិច្ចថយចុះក៏ដោយ ប៉ន្តែចំណាយសម្រាប់សុខមាលភាពសង្គម និងវិនិយោគលើប្រព័ន្ធចរាចរនៅតែកើនឡើង។ រីឯបំណូលរបស់អង្គភាពអាជីកម្មរដ្ឋវិញ រដ្ឋមន្ត្រីលោក Dinh Tien Dung បានបញ្ជាក់ថា មិនផ្ទេរបំណូលពីអង្គភាពអាជីកម្មទៅបំណូលរដ្ឋនោះទេ។ ជាក់ស្ដែង ប្រទេសជាច្រើន មិនយកបំណូល របស់អង្គភាពអាជីកម្មរដ្ឋដាក់បញ្ជូលបំណូលសាធារណៈទេ គឺរួមមានបណ្ដាប្រទេស កំពុងអភិវឌ្ឈន៍បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងប្រទេសភាគច្រើននៃសមាជិក អាស៊ាន។
តាម VOV5 - វិទ្យុសំឡេងវៀតណាម