នាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ បានបើកកិច្ចប្រជុំលើកដំបូង ដើម្បីសម្រេចលើបញ្ហាសំខាន់ៗ ជាពិសេស ដែលគូសសញ្ញាសម្គាល់ពីអាណត្តិថ្មី។
លោក តូ ឡឹម អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៣ ត្រូវបានជ្រើសតាំងឡើងវិញជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤ (រូបថត៖ VOV)
អគ្គលេខានៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១៣ លោក តូ ឡឹម អញ្ជើញក្នុងនាមគណៈអធិបតីដឹកនាំកិច្ចប្រជុំ។
ឈរលើការអនុវត្តយ៉ាងតឹងរ៉ឹងនៃលក្ខន្តិកៈបក្ស បទបញ្ជាការងារ បទបញ្ជាបោះឆ្នោត និងខ្លឹមសារពាក់ព័ន្ធ លើកកម្ពស់ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវ និងការអនុវត្តគោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ ប្រកបដោយប្រសិទ្ធភាព កិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ បានបំពេញភារកិច្ចសំខាន់ៗដូចជា៖ បោះឆ្នោតជ្រើសរើសការិយាល័យនយោបាយ; បោះឆ្នោតជ្រើសរើសអគ្គលេខាបក្ស; បោះឆ្នោតជ្រើសរើសលេខាធិការដ្ឋាន; បានស្តាប់របាយការណ៍ស្តីពីការតែងតាំងមុខតំណែងជាថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងបក្ស និងរដ្ឋ ព្រមទាំងបានផ្តល់យោបល់លើមុខតំណែងជាលេខាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស។ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងប្រធានគណៈកម្មាធិការនេះ។
គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ បានបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសរើស អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ លោកតូ ឡឹម បន្តកាន់តំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤៕
អគ្គលេខាបក្ស លោក តូ ឡឹម កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥៧ ស្រុកកំណើតនៅខេត្ត ហឹង អៀន។ លោកជាសាស្ត្រាចារ្យ និងជាបណ្ឌិតផ្នែកច្បាប់។
លោកជាសមាជិករិយាល័យនយោបាយ នីតិកាលទី១២, ១៣ និង ១៤; ជាសមាជិកមជ្ឈិមបក្ស នីតិកាលទី ១១, ១២, ១៣ និង ១៤; ប្រធានគណៈកម្មាធិការដឹកនាំទទួលបន្ទុកការងារបង្ការ ប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន; និងជាប្រតិភូរដ្ឋសភានៃអាណត្តិទី១៤ និងទី១៥។
នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤ នៅក្នុងសម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥ លោកត្រូវបានជ្រើសតាំងជាប្រធានរដ្ឋវៀតណាម។
លោកអគ្គលេខាបក្ស តូ ឡឹមបានបន្សល់ទុកនូវសញ្ញាសម្គាល់ពិសេសជាច្រើនលើការ ដឹកនាំបក្ស និងបានកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ចាប់តាំងពីត្រូវបានជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម សម្រាប់អាណត្តិទី ១៣ ក្នុងខែសីហា ឆ្នាំ២០២៤៕