ព័ត៌មាន

គណៈកម្មាធិការជាតិ UNESCO វៀតណាម៖៤០ឆ្នាំនិងបេសកកម្មលើកកំពស់ថានះវៀតណាមនៅលើឆាកអន្តរជាតិ

 
   គណៈកម្មាធិការជាតិ UNESCO វៀតណាម៖៤០ឆ្នាំនិងបេសកកម្មលើកកំពស់
ថានះវៀតណាមនៅលើឆាកអន្តរជាតិ

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការជាតិ UNESCO វៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៤០ទិវាបង្កើត។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ក្រោយរយៈពេល៤០ឆ្នាំកសាងនិងអភិវឌ្ឍន៍​ គណៈ​កម្មាធិការ​ជាតិ UNESCO វៀតណាមជានិច្ចកាលអះអាងតួនាទីនិងសារសំខាន់របស់ខ្លួន ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ គណៈកម្មាធិការជាតិ UNESCO វៀតណាមបានពង្រីកល្អតួនាទីជាស្ពានតភ្ជាប់ប្រវត្តិសាស្ត្រ វប្បធម៌ប្រទេសជាតិ និងមនុស្សវៀតណាមជាមួយពិភពលោក។ លោក Pham Binh Minh បានអះអាងថា៖

“គណៈកម្មាធិការបានរួមចំណែកសំខាន់ក្នុងការជំរុញផ្នែកការទូតវប្បធម៌ក្លាយទៅជាសរសរទ្រូងសំខាន់នៃផ្នែកការទូតវៀតណាមនាបច្ចុប្បន្ន។ ការខំប្រឹងប្រែងនោះមានលើកទឹកចិត្តមោទនភាពជនជាតិ បំណងប្រាថ្នា​ឈានទៅមុខ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចវិទ្យាសាស្ត្រ ការអភិរក្សនិងពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៌ ផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។”

ក៏ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានប្រគល់ប័ណ្ណសរសើរ​របស់នាយករដ្ឋមន្ត្រីសំរាប់គណៈកម្មាធិការជាតិ UNESCO វៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top