ព័ត៌មាន

គណបក្សប្រជាជនកម្ពុជាសម្រេចជាឯកច្ឆ័ន្ទ ជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

អង្គសន្និបាត បានសម្រេចជាឯកច្ឆ័ន្ទ ជ្រើសតាំងលោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដោយទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ៧៧៥/៨៦៥។

លោក ហ៊ុន ម៉ាណែត (រូបថត៖ Khmer Times)

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជានៅថ្ងៃទី ២៤ ធ្នូបានឲ្យដឹងថា សន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤៣ របស់គណបក្សប្រជាជនកម្ពុជា (CPP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សបានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។

អង្គសន្និបាត បានសម្រេចជាឯកច្ឆ័ន្ទ ជ្រើសតាំងលោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដោយទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ៧៧៥/៨៦៥។

លោក ហ៊ុន ម៉ាណែត បានកើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧។ លោកបានបញ្ចប់ការសិក្សានៅសាលាល្បីៗដូចជា វិទ្យាស្ថានយោធា West Point។ លោកមាន សញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ New York បណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Bristol ។ នៅពេលវិលត្រឡប់មកកម្ពុជាវិញ លោក ហ៊ុន ម៉ាណែត មានបទពិសោធន៍ច្រើនឆ្នាំបំពេញការងារបក្ស យោធា និងសកម្មភាពមនុស្សធម៌ជាច្រើន ហើយលោកត្រូវបានសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបណ្ដុះបណ្ដាលផ្ទាល់ ដើម្បីដឹកនាំប្រទេសជាតិនាពេលអនាគត់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top