ខែឧសភានៅមណ្ឌលកេរតំណែលជ័យជំនះ Dien Bien Phu
នាថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤ វៀតណាមត្រូវបាន ពិភពលោកទាំងមូលស្គាល់ដល់ដោយជ័យជនះត្រចះត្រចង់ Dien Bien Phu ដែលបានបង្កើតឡើងរបត់មួយផ្លាស់ប្តូរសង្គ្រាម ហើយនាំទៅការចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុង Geneva ឆ្នាំ ១៩៥៤ ស្តីអំពីការបញ្ចប់សង្គ្រាម ស្តារសន្តិភាពឡើងវិញនៅឥណ្ឌូចិន។
ជារៀលរាល់ឆ្នាំ ក្នុងឱកាសរំលឹកខួបអនុស្សារវីយ៍ទិវាជ័យជំនះ Dien Bien Phu ភ្ញៀទេសចរពីគ្រប់ទិសទីមកទស្សនាកេរតំណែលជ័យជំនះ Dien Bien Phu នៅខេត្ត Dien Bien ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រនៃជ័យជំនះមហិមារនេះ។
ឆ្លងកាត់អស់រយៈពេល ៦៣ ឆ្នាំ មណ្ឌលកេរតំណែលជ័យជំនះ Dien Bien Phu នៅអភិរក្សដ៏ល្អដូចទំព័រប្រវត្តិសាស្ត្រត្រចះត្រចង់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរបស់ជនជាតិវៀតណាម។ នេះគឺជាជ័យជំនះដែលប្រជាជនវៀតណាម ទាំងមូលនិងមិត្តភ័ក្តអន្តរជាតិសុទ្ធតែគោរពររាប់អាន។ នាប៉ុន្មានថ្ងៃនេះ ក្នុងចំណោមភ្ញៀវទេសចរមកទស្សនាមណ្ឌលកេរតំណែលនេះ មានភាគច្រើនគឺ អតីតយុទ្ធជនក្នុងសមរភូមិ Dien Bien Phu។ អតីតយុទ្ធជន Pham Thang បានចែករំលែកថា៖
«វិលទស្សនាសមរភូមិនាអតីតកាលនៅរងភ្នំ A1 ខ្ញុំថ្លែងអំណរគុណដល់ប្រជាជនវៀតណាមដែលបានកសាងខេត្ត Dien Bien អភិវឌ្ឍន៍ដូច្នេះនាសព្វថ្ងៃ។ ខ្ញុំក៏មានគោលបំណងចែករំលែកការចាប់អារម្ភណ៍ជាមួយយុទ្ធមិត្តនានារបស់ខ្ញុំដែលបានពលីជីវិតនៅទីនេះ។ ក្នុងពេលទស្សនានៅរងភ្នំ A1 មនុស្សម្នាគប្បីដឹងថា៖ បានមានយុទ្ធជនរាប់ពាន់នាក់បានពិលីជីវិតដើម្បីសេរីភាពនាបច្ចុប្បន្ន។»
មណ្ឌលកេរតំណែល Dien Bien Phu គឺជាកេរតំណែលជាតិពិសេសដោយ មានកេរតំណែលចំនួន ៤៥ ជាពិសេសគឺទីបញ្ជាការដ្ឋានយុទ្ធនាការ Dien Bien Phu របស់កងទ័ពប្រជាជនវៀតណាម លេនដ្ឋានបញ្ជារបស់ឧត្តមសេនីយ៍បារាំង De Castries លើវាលស្រែ Muong Phang។ លោក Didiel ភ្ញៀវទេសចរបារាំងមួយរូបបានចែករំលែកថា៖ «យើងខ្ញុំបានទៅទស្សនានៅសារមន្ទីដើម្បីស្តាប់អំពីប្រវត្តិសាស្ត្រតស៊ូ ដណ្តើមបានសេរីភាពរបស់ប្រជាជនវៀតណាម។ ខ្ញុំចាប់អារម្ភណ៍ព្រួយៗក្នុង ពេលដែលជនបារាំងទទួលបរាជ័យ ប៉ុន្តែ យើងខ្ញុំក៏ពេញចិត្តផងដែរ ដោយសារ នេះគឺជាជ័យជំនះដើម្បីសីរភាពនិងឯករាជ្យ។»
ចំពោះជំនាន់វ័យក្មេងដែលកើតឡើងនិងធំដឹងក្តីក្នុងសន្តិភាព ដំណរទស្សនានៅមណ្ឌលកេរតំណែល Dien Bien Phu គឺជាបទពិសោធន៍ថ្លៃថ្លា។ កញ្ញា Nguyen Bich Ngoc នៅខេត្ត Lang Son ភាគខាជើងវៀតណាម បានឲ្យដឹងថា៖
«ខ្ញុំស្គាល់ដល់មណ្ឌលកេរតំណែល Dien Bien Phu តាមរយៈសៀវភៅនិងទូរទស្សន៍ ប៉ុន្តែនេះគឺជាលើកដំបូងដែលខ្ញុំមកទស្សនានៅទីនេះ។ ខ្ញុំចង់ទៅទស្សនាមណ្ឌលកេរតំណែល Dien Bien Phu ដើម្បីស្វែងយល់បន្ថែមអំពីការដែលធ្វើយ៉ាងម៉េចដែលជីដូនជីតាបានវាយបរាជ័យសត្រូវដូច្នេះ។ ខ្ញុំមានមោទនភាពណាស់ក្នុងពេលមកដល់ទីនេះ។ ក្រៅពីរងភ្នំ A1 យើងខ្ញុំបានទស្សនាលេនដ្ឋាន De Castries និងអូធធុបនៅឈាបនដ្ឋានយុទ្ធជនពលី។»
រួមជាមួយសកម្មភាពផ្សព្វផ្សាយឧទ្ទេសនាមបណ្ដាទីកន្លែងមកដល់ប្រវត្តិសាសក្នុងតំបន់ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៣ ទិវាជ័យជំនះ Dien Bien Phu ខេត្ត Dien Bienបានរៀបចំព្រឹត្តិតការណ៍វប្បធម៌កីឡាដោយមានការចូលរួមរបស់ជនរួមជាតិភាគតិចជាច្រើនកុះករ។ ក្រោយរយៈពេល ៦៣ ឆ្នាំ Dien Bien Phu បានក្លាយទៅជាទីក្រុងទំនើបមួយដែលមានឈ្មោះរបស់ជ័យជំនះប្រវត្តិសាស្ត្រនិងជាទីកន្លែងដែលប្រជាជនទាំង់អស់មានជីវភាពរស់នៅសុខ សាន្ត្រានសុភមង្គលនិងគ្រប់ប្រការ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម