ព័ត៌មាន

ខែមនុស្សធម៌ឆ្នាំ​២០២០៖ ឆ្ពោះទៅការថែទាំសុខភាពសហគមន៍

សកម្មភាពមួយនៃខែមនុស្សធម៌ឆ្នាំ២០២០៖ ឆ្ពោះទៅការថែទាំសុខភាពសហគមន៍ (រូបថត៖ TTXVN)



រួមដៃគ្នា ដើម្បីសុខភាពសហគមន៍ គឺជាប្រធានបទនៃខែមនុស្សធម៌ឆ្នាំ ២០២០។ មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម នាថ្ងៃទី ២៧ ខែមេសា បានឲ្យដឹងថា៖ ខែមនុស្សធម៌ឆ្នាំ ២០២០ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែ ឧសភា ហើយសកម្មភាពសំខាន់នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៨ ខែឧសភា  (ទិវាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម) ដល់ថ្ងៃទី ១៩ ខែឧសភា (ថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ - ស្ថាបនិកនិងជាប្រធានកិត្តិយសដំបូងនៃសមាគមកាកបាទក្រហមវៀតណាម) ហើយត្រូវបានអនុវត្តន៍នៅទូទាំងប្រទេស។

ខែមនុស្សធម៌ ឆ្នាំ ២០២០ មានគោលដៅអំពាវនាវឱ្យសង្គមទាំងមូលចូលរួមថែទាំសុខភាពសហគមន៍។ មនុស្សម្នាក់ៗយកចិត្តទុកដាក់និងការពារសុខភាពខ្លួនឯង គ្រួសារនិងសង្គមទាំងមូល ឆ្ពោះទៅរកសង្គមមួយប្រកបដោយសុខភាពល្អនិងរុញថយក្រោយជំងឺរាតត្បាតជាដើម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top