ទិដ្ឋភាពនៃពិធីបំផុសខែមនុស្សធម៌ឆ្នាំ២០១៩នៅទីក្រុងដាណាំង
នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ សមាគមន៍កាកបាទក្រហមទីក្រុងដាណាំង ភាគ កណ្ដាលវៀតណាម បានរៀបចំពិធីបំផុសខែមនុស្សធម៌ឆ្នាំ២០១៩ក្រោម ប្រធាន បទ “តភ្ជាប់ ចែករំលែកនិងរីកសាយភាយ”។
នៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Le Trung Chinh បានកោតសរសើរការជួយជ្រោមជ្រែង ការចូលរួមយ៉ាងសកម្មរបស់កម្មា ភិបាល សមាជិក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ក្នុងចលនា សកម្ម ភាពមនុស្សធម៌នានា តាមនោះរួមចំណែកអនុវត្តន៍កម្មវិធីធានាសន្តិសុខសង្គម។ លោក Le Trung Chinh បានស្នើអោយសមាគមន៍កាកបាទក្រហមទីក្រុងបន្ត ជំរុញសកម្មភាពមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព ឃោសនាអំពីតម្លៃមនុស្ស ធម៌នានា ហើយចលនាអោយប្រជាជនគ្រប់ស្រទាប់ចូលរួមសកម្មភាពមនុស្សធម៌ របស់សមាគមន៍សំដៅជួយឧបត្ថម្ភជនក្រីក្រនិងជនងាយរងគ្រោះក្នុងសង្គមផងដែរ។
យ៉ាងច្រើនកុះករបានរៃអង្គាសទឹកប្រាក់ចំនួន២,២ពាន់លានដុងជូនចំពោះសមា គមន៍កាកបាទក្រហមទីក្រុង។
ក្នុងឱកាសនេះដែរ សមាគមន៍កាកបាទក្រហមទីក្រុងដាណាំងក៏បានដាក់ អោយដំណើរការចលនា “អង្គការនីមួយៗ បុគ្គលម្នាក់ៗ ភ្ជាប់នឹងអាស័យដ្ឋាន មនុស្សធម៌មួយ” ដំណាក់កាល២០១៩- ២០២៣។ តាមនោះ ក្នុងរយៈពេលនេះ សមាគមន៍កាកបាទក្រហមទីក្រុងនឹងខិតខំប្រឹងប្រែងជួយឧបត្ថម្ភជាទឹកប្រាក់ ចំនួន១០ពាន់លានដុងសម្រាប់អាស័យដ្ឋានមនុស្សធម៌ចំនួន៥ពាន់កន្លែង ព្រម ទាំងជួយឧបត្ថម្ភអំពីថវិកាដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបង្កើតការងារ ធ្វើសម្រាប់មុខសញ្ញាដែលមានស្ថានភាពរស់នៅលំបាក ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម