ព័ត៌មាន

ខែកម្មករ ២០២០៖ រក្សាការងារនិងស្ថេរភាពប្រាក់ចំណូលសម្រាប់កម្មករនិយោជិត


 លោក Kieu Ngoc Vu អនុប្រធានសហព័ន្ធសហជីពពលករទីក្រុងហូជីមិញបានប្រគល់អំណោយដល់កម្មករដែលមានស្ថានភាពលំបាក (រូបថតៈ TTXVN)
 

នៅក្នុងខែកម្មករឆ្នាំនេះ ​ អង្គការសហជីពបានអនុវត្តសកម្ម ភាពដូចជា៖ ការពិភាក្សា ការ​សន្ទនា​រវាង​បុគ្គលិក​​សហជីពនិងអាជ្ញាធរនិយោជក រួមទាំងដាក់ចេញនូដំណោះ​ស្រាយ​ដើម្បី​ដោះស្រា​យ​បញ្ហា​បន្ទាន់​ក្នុង​កម្មករ​ និយោជិត។ 
 
ខែកម្មករ​ ដោយសហព័ន្ធសហជីពពលករវៀតណាមបំផុសឡើង ដែលត្រូវបានរៀបចំឡើងលើទូទាំងប្រទេស នៅខែ​ឧសភារៀងរាល់ឆ្នាំ ចាប់ផ្តើមពីឆ្នាំ ២០១៣ មក ដោយមានគោលដៅ ថែរក្សា ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​​ស្របច្បាប់របស់កម្មករ បុគ្គលិកនិងនិយោជិត ក៏ដូចជា កសាងទំនាក់ទំនង​ការងារ​ប្រកប​ដោយ​សុខដុម​រមនា ស្ថិរភាពនិងរីកចម្រើននៅក្នុងសហគ្រាស។
 
នៅក្នុង​ខែកម្មករឆ្នាំនេះ  អង្គការសហជីពបានអនុវត្តសកម្មភាពដូច ជា៖ ការពិភាក្សា ការសន្ទនារវាងបុគ្គ លិក​សហជីពនិងអាជ្ញាធរនិយោជក រួមទាំងដាក់ចេញ​នូដំណោះស្រាយ​ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​ក្នុង​កម្មករ​និយោជិត​។ លោក Vu Manh Tiem អនុប្រធានគណៈកម្មាធិការឃោសនាការនៃសហព័ន្ធសហជីពពលករវៀត ណាមបាន​និយាយ​ថាៈ សហជីពវៀតណាមកំពុងរួមសហការជាមួយក្រសួងស្ថាប័ននានា ដើម្បីធ្វើស្ថិតិចំនួន​ពលករ​ត្រូវ​បាត់បង់ការងារ និងបញ្ឈប់ការងារជាបណ្តោះអាសន្ន ដោយសារជំងឺរាតត្បាត COVID-19 ដើម្បីអនុវត្ត​កញ្ចប់​សុខុ​មាល​ភាព របស់រដ្ឋាភិបាលជូនដល់​កម្មករ និយោជិតក្នុងខែកម្មករនេះតែម្ត​ង៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top