ព័ត៌មាន

ខេត្ត​ ក្រុងនានាចាំបាច់ត្រូវពន្លឿនការចាក់វ៉ាក់សាំង ជាពិសេសសម្រាប់​កុមា​ដែលមានអាយុពី ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ

នាបច្ចុប្បន្ននេះ ជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅលើពិភពលោកនិងក្នុងប្រទេស ជាពិសេសគឺវីរុស្សបំប្លែងខ្លួនថ្មី Omicron ដែលអង្គការសុខភាពពិភពលោក (WHO) បានព្រមានថាមានលទ្ធភាពឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយមិនទាន់បានវាយតម្លៃអំពីផលប៉ះពាល់ឡើយ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh

នារសៀលថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មការជាតិទទួលបន្ទុកបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមអនឡាញជាមួយខេត្ត ក្រុងទាំង ៦៣ ដើម្បីធ្វើការវាយតម្លៃស្ថានការណ៍និងលើកដំណោះស្រាយជាក់ស្ដែង សំដៅកាត់បន្ថយករណីជំងឺធ្ងន់ ករណីស្លាប់ ពន្លឿនការចាក់វ៉ាក់សាំង បង្កើនប្រព័ន្ធសុខាភិបាលបង្ការរោគរាតត្បាត និងផ្នែកសុខាភិបាលនៅមូលដ្ឋាន។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មការជាតិទទួលបន្ទុកបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ ជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅលើពិភពលោកនិងក្នុងប្រទេស ជាពិសេសគឺវីរុស្សបំប្លែងខ្លួនថ្មី Omicron ដែលអង្គការសុខភាពពិភពលោក (WHO) បានព្រមានថាមានលទ្ធភាពឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយមិនទាន់បានវាយតម្លៃអំពីផលប៉ះពាល់ឡើយ។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត ក្រុងនានាផ្ដោតសំខាន់លើកាពន្លឿនការចាក់វ៉ាក់សាំង ជំរុញការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី ១២ ឆ្នាំ ទៅ ១៨ ឆ្នាំ ដើម្បីឲ្យប្អូនៗទៅសាលាធម្មតាវិញ។ ទន្ទឹមនឹងនេះត្រូវបើកទ្វារខឿនសេដ្ឋកិច្ច តាមទិសដៅ សម្របខ្លួនប្រកបដោយសុវត្ថិភាព គ្រប់គ្រងជំងឺរាតត្បាតប្រកបដោយសុវត្ថិភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top