ព័ត៌មាន

ខេត្ត​ Hau Giang ត្រូវប្រែក្លាយសក្តានុពលទៅជាធនធាន ប្រែក្លាយសេចក្តីប្រាថ្នាទៅជាសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព

បន្តកម្មវិធីការងារនៅខេត្ត Hau Giang នាព្រឹកថ្ងៃទី ១៧ ខែកក្កដា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិ ការបក្សខេត្ត Hau Giang ស្តីពីលទ្ធផលជាក់ស្តែងនៃភារកិច្ចស្នូលឆ្នាំ ២០២១ និងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ ; ទិសដៅនិងភារកិច្ចស្នូលក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២២ របស់ខេត្ត។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃខេត្ត Hau Giang (រូបថត៖ Duong Giang/TTXVN)  

ថ្លែងមតិនៅឯកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ កងទ័ព និងប្រជាជនខេត្ត Hau Giang ជាមួយសមិទ្ធិផលសំខាន់ៗដែលសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមចំណែកយ៉ាងសំខាន់ដល់លទ្ធផលរួមរបស់ប្រទេសជាតិ។

ទាក់ទងនឹងទិសដៅអភិវឌ្ឍន៍នាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “Hau Giang ត្រូវប្រែក្លាយសក្តានុពលទៅជាប្រភពធនធាន ប្រែក្លាយបំណងប្រាថ្នាទៅជាសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព ពង្រីកស្មារតីផ្ទៃក្នុង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ដើម្បីប្រជាជនកាន់តែសម្បូរធូធារ និងសុភមង្គល។ ខេត្តចាំបាច់ត្រូវរៀបចំការអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចឆ្នាំ ២០២២ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០២៥។ ក្នុងនោះ ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ទាក់ទាញការវិនិយោគចូលក្នុងផលិតកម្មឧស្សាហកម្ម ថាមពល ឧស្សាហកម្មម្ហូបអាហារ logistic និងទេសចរណ៍។ ជាពិសេស ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចនោះ ត្រូវផ្តោតលើការថែរក្សានិងអភិវឌ្ឍន៍វប្បធម៌ ការពារបរិស្ថាន និងធនធានធម្មជាតិដោយឈរលើស្មារតី មិនលះបង់យុត្តិធម៌ វឌ្ឍនភាពសង្គម បរិស្ថាន ថ្នូរនឹងកំណើនសេដ្ឋកិច្ចឡើយ។ បន្តជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល សំដៅបង្កើតបរិយាកាសវិនិយោគអាជីវកម្មងាយស្រួល បង្កើនកិច្ចសន្ទនា រួមដំណើរនិងដោះស្រាយឲ្យបានភ្លាមៗរាល់ការលំបាកនិងបញ្ហាក្នុងផលិតកម្ម អាជីវកម្ម។

ក្នុងឱកាសនេះដែរ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh និងគណៈប្រតិភូបានអញ្ជើញទៅអុជធូប និងជូនផ្កានៅវិមានយុទ្ធជនពលីខេត្ត Hau Giang និងចុះសួរសុខទុក្ខក្រុមគ្រួសារគោលនយោបាយនៅ Hau Giang ផងដែរ។ នៅគ្រប់ទីកន្លែងដែលអញ្ជើញ មកទស្សនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា បក្ស រដ្ឋ និងប្រជាជនជានិច្ចកាលចងចាំជានិច្ចនូវគុណូបការៈ និងការលះបង់របស់យុទ្ធជនពិការ យុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍៕


top